ព័ត៌មានអន្ដរជាតិ
យន្តហោះ Korean Air ផ្ទុកមនុស្សជិត ៣០០នាក់ ជួបឧបទ្ទវហេតុ នៅព្រលានយន្តហោះ លើកោះហុកកៃដូ
នៅវេលាម៉ោង ៥ និង ៣០នាទីល្ងាច (ម៉ោងក្នុងតំបន់) យន្តហោះ Korean Air ដឹកអ្នកដំណើរ រួមជាមួយសហនាវិក ២៨៩ នាក់ បានបុកជាមួយយន្តហោះ Cathay Pacific នៅអាកាសយានដ្ឋាន New Chitose លើកោះ ហុកកៃដូ ប្រទេសជប៉ុន ។

សារព័ត៌មាន Sky News បានរាយការណ៍ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលរថយន្តដឹកជញ្ជូនបានរុញយន្តហោះ Korean Air ឡើងលើផ្លូវដើម្បីហោះឡើង ប៉ុន្តែវាបានរអិលដោយសារព្រិលនៅលើដី បណ្តាលឱ្យស្លាបខាងឆ្វេងរបស់យន្តហោះ Korean Air ខ្ទាស់ស្លាបខាងស្តាំនៃយន្តហោះ Cathay Pacific ដែលកំពុងចត។ ហើយរបាយការណ៍បឋមបានបង្ហាញថាមិនបណ្ដាលឱ្យមានរបួសដល់អ្នកដំណើរ ឬសហនារិកឡើយ។
សូមបញ្ជាក់ថា ក្នុងអំឡុងពេលប៉ុន្មានថ្ងៃមកនេះ អាកាសធាតុនៅភាគខាងជើងប្រទេសជប៉ុនមិនល្អទេ ដោយមានព្រិលធ្លាក់ខ្លាំងនៅតំបន់ខ្លះ និងមានសីតុណ្ហភាពទាប។នៅថ្ងៃទី ១៦ ខែមករា នេះ ជើងហោះហើរជាង ៤៦ ត្រូវបានលុបចោលនៅអាកាសយានដ្ឋាននៅហុកកៃដូ ដោយសារតែការធ្លាក់ព្រិលនៅក្នុងតំបន់នេះច្រើនខ្លាំងពេក ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
ប្រភព÷ Zing News

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ