Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល-ហាម៉ាស ឯកភាពគ្នា លើការដឹកជំនួយចូលហ្គាហ្សា ជាពិសេសផ្តល់ថ្នាំសង្កូវឲ្យចំណាប់ខ្មាំង

បានផុស

នៅ

សារព័ត៌មាន Aljazeera ផ្សាយថា ដោយមានការសម្របសម្រួលពីសំណាក់ប្រទេសបារាំងនិងកាតា ពេលនេះ ភាគីអ៊ីស្រាអែលនិងក្រុមហាម៉ាស បានឈានដល់កិច្ចព្រមព្រៀងមួយ ដែលអនុញ្ញាតឲ្យដឹកជំនួយមនុស្សធម៌បន្ថែមទៀត ចូលទៅក្នុងតំបន់ហ្គាហ្សា ជាពិសេសថ្នាំពេទ្យបានទៅដល់ដៃចំណាប់ខ្មាំង ដែលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន កំពុងឃុំឃាំង។

(រូបថត៖ UN)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោមកិច្ចព្រមព្រៀងនេះ ជំនួយមនុស្សធម៌ នឹងត្រូវដឹកចេញពីរាជធានីដូហា នៃប្រទេសកាតា ឆ្ពោះទៅអេហ្ស៊ីប នៅថ្ងៃពុធទី១៧ខែមករា រួចមក ជំនួយនឹងដឹកបន្តចូលទៅក្នុងតំបន់ហ្គាហ្សា ដើម្បីចែកជូនជនស៊ីវិល ចំណែកឯថ្នាំសង្កូវ ត្រូវបញ្ជូនទៅឲ្យចំណាប់ខ្មាំងអ៊ីស្រាអែល។

បច្ចុប្បន្ននេះ គេគិតថា ចំណាប់ខ្មាំង១៣២នាក់ នៅតែកំពុងស្ថិតក្នុងដៃក្រុមហាម៉ាស។

នៅក្នុងលិខិតមួយផ្ញើទៅកាន់គណៈរដ្ឋមន្ត្រីសង្គ្រាមរបស់អ៊ីស្រាអែល បន្ទាប់ពីបទឈប់បាញ់បានបញ្ចប់កាលពីឆ្នាំមុន ក្រុមតាមដានស្ថានភាពចំណាប់ខ្មាំងអះអាងថា ជនដែលត្រូវចាប់ជាច្រើន គឺត្រូវការការថែទាំសុខភាពជាប្រចាំ ហើយខ្លះទៀតកំពុងស្ថិតក្នុងគ្រោះថ្នាក់ផងដែរ។

(រូបថត៖ AP)

យ៉ាងណា មកដល់សប្តាហ៍មុន នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានសង្កត់ធ្ងន់ថា ប្រធានភ្នាក់ងារចារកម្មរបស់លោកឈ្មោះ David Barnea បានទៅប្រទេសកាតា ដើម្បីធ្វើកិច្ចព្រមព្រៀងមួយ សម្រាប់ការផ្តល់ថ្នាំសង្កូវដែលត្រូវការ។

សូមបញ្ជាក់ជាថ្មី មនុស្សប្រហែល ២៤០នាក់ ត្រូវបានក្រុមហាម៉ាស ចាប់យកទៅហ្គាហ្សា អំឡុងការវាយឆ្មក់ដ៏ភ្ញាក់ផ្អើលនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ដោយសម្លាប់មនុស្សប្រមាណ១៣០០នាក់ ភាគច្រើនជាជនស៊ីវិល។

(រូបថត៖ AP)

ការវាយប្រហាររបស់ក្រុមហាម៉ាសនោះហើយ ទើបបង្ខំចិត្តឲ្យអ៊ីស្រាអែល បើកការសងសឹកមួយរំពេច ជាមួយការទម្លាក់គ្រាប់បែកមិនប្រណីដៃ ទៅលើតំបន់ហ្គាហ្សា ដែលគិតត្រឹមពេលនេះ បានសម្លាប់មនុស្សជាង២៤០០០នាក់រួចទៅហើយ។

លើសពីនេះ មន្ត្រី​ប៉ាឡេស្ទីន​និយាយ​ថា ៨៥% នៃ​ប្រជាជន​នៅ​ហ្គាហ្សា ​ត្រូវ​ផ្លាស់​ទីលំនៅ ហើយបើទោះបីជាជំនួយកាន់តែច្រើន កំពុងដឹកចូលហ្គាហ្សាក៏ដោយចុះ តែប្រធានផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានហៅស្ថានភាពនៅទីនោះថា “យ៉ាប់យ៉ឺនជាទីបំផុត”៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កាសែត New York Times ៖ CIA អាមេរិក លូកដៃជួយ អ៊ីស្រាអែល ផ្ដល់​ព័ត៌មានសម្ងាត់ពីមេធំក្រុមហាម៉ាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ នាទីutes មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ៤ ម៉ោង មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១១ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១១ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម៤ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម