ព័ត៌មានអន្ដរជាតិ
លោក ពូទីន៖ ជម្លោះអ៊ុយក្រែន មិនមែនទើបផ្ទុះក្នុងឆ្នាំ២០២២ទេ
ក្នុងឱកាសថ្លែងទៅកាន់ថ្នាក់ដឹកនាំសហគមន៍មកពីទូទាំងប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គារទី១៧ខែមករា លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាក់ច្បាស់ថា ជម្លោះជាមួយអ៊ុយក្រែន មិនមែនទើបផ្ទុះឡើងក្នុងឆ្នាំ២០២២ទេ ពោលគឺតាំងតែពីឆ្នាំ២០០៨មកម្ល៉េះ។ នេះបើតាមការចុះផ្សាយរបស់ RT។

លោកពូទីន លើកឡើងថា “ដើមចមគឺថា បស្ចិមប្រទេសជាអ្នកបញ្ឆេះភ្លើងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ដោយពួកគេខិតខំបញ្ចុះបញ្ចូលទីក្រុងកៀវ ឲ្យដាក់ពាក្យក្លាយជាសមាជិកអង្គការណាតូ។ រឿងហេតុបែបនេះហើយ ទើបបណ្តាលឲ្យស្ថានភាពសន្តិសុខនៅទ្វីបនេះ ត្រូវក្រឡាប់ចាក់ ទាំងនឹកស្មានមិនដល់”។
លោកគូសបញ្ជាក់ថា ការសម្រេចចិត្តរបស់ណាតូឆ្នាំ២០០៨ បានផ្លាស់ប្តូរស្ថានភាពនៅអឺរ៉ុបខាងកើតខ្លាំងយកតែមែនទែន ព្រោះថា នៅពេលអ៊ុយក្រែនក្លាយជារដ្ឋឯករាជ្យ នាដើមទសវត្សរ៍ឆ្នាំ១៩៩០ អ៊ុយក្រែនបានប្រកាសពីអព្យាក្រឹតភាពរបស់ខ្លួន រួចទៅហើយ។
សេចក្តីប្រកាសពេលនោះមានន័យថា សាធារណរដ្ឋសង្គមនិយមអតីតសូវៀតមួយនេះ មានចេតនាក្លាយខ្លួនជារដ្ឋអព្យាក្រឹតដែលមិនចូលរួមក្នុងប្លុកយោធាណាមួយ ឬមិនពាក់ព័ន្ធនឹងនុយក្លេអ៊ែរឡើយ។

យ៉ាងណា ស្ថានភាពបានចាប់ផ្តើមផ្លាស់ប្តូរក្រោយរដ្ឋប្រហារ Maidan ឆ្នាំ២០១៤ ដោយនៅចុងឆ្នាំនោះ សភាអ៊ុយក្រែន ស្រាប់តែអនុម័តវិសោធនកម្មច្បាប់ បោះបង់ចោលឋានៈអព្យាក្រឹតរបស់ខ្លួនតែម្តង។
មកដល់ឆ្នាំ២០១៧ ក្រោមច្បាប់ថ្មី ការចូលជាសមាជិកណាតូ ត្រូវបានប្រកាសថាជាអាទិភាពគោលនយោបាយការបរទេសរបស់ទីក្រុងកៀវ ហើយ២ឆ្នាំក្រោយមក តំណាងរាស្រ្តអ៊ុយក្រែន បានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ ដោយប្រកាសថា យុទ្ធសាស្ត្រលើការទទួលបានសមាជិកភាពពេញលេញនៅក្នុងសហភាពអឺរ៉ុប និងអង្គការណាតូ គឺជាមូលដ្ឋាននៃគោលនយោបាយផ្ទៃក្នុង និងកិច្ចការបរទេស។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូបានសម្តែងក្តីព្រួយបារម្ភម្តងហើយម្តងទៀត ជុំវិញការខិតចូលរបស់អង្គការណាតូ មកកាន់តែជិតព្រំដែនរុស្ស៊ី ហើយចាត់ទុករឿងនេះថាជាការគំរាមកំហែងសន្តិសុខជាតិ។
ក្នុងឆ្នាំ២០២១ ពោលគឺមុនពេលផ្ទុះជម្លោះបច្ចុប្បន្ន, ទីក្រុងមូស្គូ ក៏បានដាក់ចេញផែនការមេមួយសម្រាប់ការធានាសន្តិសុខនៅអឺរ៉ុបផងដែរ។ សំណើនេះរួមមានការទាមទារឲ្យណាតូ ហាមឃាត់អ៊ុយក្រែនពីការក្លាយជាសមាជិកនៃប្លុកយោធានេះ និងឲ្យណាតូដកកម្លាំងទ័ព ទៅកាន់កន្លែងដែលពួកគេឈរជើង នៅមុនពេលសម្ព័ន្ធភាពនេះពង្រីកទៅភាគខាងកើតក្នុងឆ្នាំ១៩៩៧វិញ។
ទីក្រុងមូស្គូក៏ទាមទារឲ្យសហរដ្ឋអាមេរិក ដកអាវុធនុយក្លេអ៊ែរដែលខ្លួនបានដាក់ពង្រាយនៅលើទឹកដីនៃសម្ព័ន្ធមិត្តមិនមែននុយក្លេអ៊ែររបស់ខ្លួនក្នុងទ្វីបអឺរ៉ុបផងដែរ តែត្រូវអាមេរិក និងសម្ព័ន្ធមិត្តបដិសេធ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អង់គ្លេស៖ បើតាមក្រឡាដើរពេលនេះ រុស្ស៊ី នឹងស្លាប់ទាហាន ៥០ម៉ឺននាក់ ត្រឹមចុងឆ្នាំ២០២៤

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត