Connect with us

ព័ត៌មានអន្ដរជាតិ

រថយន្តដឹកប្រេងរាប់រយគ្រឿងផ្ទុះឆេះ បង្កអគ្គិភ័យសន្ធោសន្ធៅនៅព្រំដែនអាហ្វហ្គានីស្ថាន-អ៊ីរ៉ង់

បានផុស

នៅ

មនុស្សយ៉ាងតិច៦០នាក់បានរងរបួសនៅពេលរថយន្តដឹកប្រេងរាប់រយគ្រឿងបានផ្ទុះឡើងក្នុងអគ្គិភ័យដ៏ធំដែលបានកម្ទេចប៉ុស្តិ៍គយមួយកន្លែងក្នុងប្រទេស អាហ្វហ្គានីស្ថាន ជាប់ព្រំដែនអ៊ីរ៉ង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបានបណ្តាលឲ្យមានការរំខានដល់ការផ្គត់ផ្គង់ថាមពលនិងធ្វើឲ្យខាតបង់ក្នុងទំហំទឹកប្រាក់រាប់លានដុល្លារ។

អាជ្ញាធរអ៊ីរ៉ង់បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យនិងសង្គ្រោះជាច្រើនគ្រឿងឆ្លងកាត់ព្រំដែន ស្របពេលដែលអ្នកស្រុកជាច្រើនបានប្រយុទ្ធនឹងអគ្គិភ័យនៅក្នុងទីក្រុងព្រំដែន Qala។

របាយការណ៍ដំបូងបាននិយាយថា អគ្គិភ័យបានចាប់ផ្តើមបន្ទាប់ពីរថយន្តដឹកប្រេងផ្ទុះ។ ក្រោយមក ក្រុមមន្ត្រីបានឲ្យដឹងថា មូលហេតុមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ។

លោក Waheed Qatali អភិបាលខេត្ត Herat ភាគខាងលិចបាននិយាយថា អាជ្ញាធរអ៊ីរ៉ង់និងបុគ្គលិកដឹកនាំដោយអង្គការណាតូនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានគេស្នើសុំជំនួយដើម្បីទប់ទល់អគ្គិភ័យដែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីដោយធ្វើឲ្យទីរួមខេត្ត Herat គ្មានអគ្គិសនីប្រើប្រាស់។

វីដេអូក្នុងទូរទស្សន៍បានបង្ហាញពី ផ្សែងខ្មៅនិងអណ្តាតភ្លើងក្រាស់នៅលើមេឃជុំវិញកន្លែងកើតហេតុ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានដកស្រង់សម្តីលោក Jilani Farhad អ្នកនាំពាក្យអភិបាលខេត្ត Herat ដែលនិយាយថា អគ្គិភ័យត្រូវបានគ្រប់គ្រងប៉ុន្តែរថយន្តប្រហែល៥០០ត្រូវបានដុតបំផ្លាញ។

មន្ត្រីម្នាក់បានប្រាប់រ៉យទ័រថា មនុស្ស៦០នាក់បានរងរបួស។ យ៉ាងណាក្តី មន្ត្រីអាហ្វហ្គានីស្ថានបានផ្តល់ចំនួនអ្នកស្លាប់និងរបួសទាបជាងនេះប៉ុន្តែនិយាយថា តួលេខអាចកើនឡើង៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម២ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម