Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ាគីស្ថាន គំរាម អ៊ីរ៉ង់ អាចឈានដល់ស្ថានការណ៍ធ្ងន់ ក្រោយបាញ់មីស៊ីល​ចូលទឹកដីខ្លួន

បានផុស

នៅ

ប៉ាគីស្ថាន​​បាន​ប្រកាស​ឲ្យដឹង​ថា មាន​កុមារ​ ២ ​នាក់​បាន​ស្លាប់​​បាត់​បង់​ជីវិត និង​​​មនុស្ស​ ៣ ​នាក់​ទៀត​រង​របួស​ ក្រោយ​ពី​មាន​មីស៊ីល​បាញ់​ចេញ​ពី​អ៊ីរ៉ង់​ចូល​មក​ទឹក​ដី​ខេត្ត​ Balochistan របស់​ខ្លួន​​កាល​ពី​ថ្ងៃ​អង្គារ​ ១៦ មករា​​ ម្សិល​មិញ​នេះ​។ នេះបើយោងតាមប្រភព​ព័ត៌មាន​​អង់គ្លេស​ BBC ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភព​ព័ត៌មាន​ដដែល អ៊ីរ៉ង់​បាន​ប្រកាស​ថា ​ខ្លួន​​បាន​តម្រង់​ត្រឹម​តែ​គោល​ដៅ​​ដែល​ពាក់​ព័ន្ធ​​នឹង​ក្រុម​យោធាបំបែក​ខ្លួន​ Jaish al-Adl ប៉ុណ្ណោះ​ ។ Jaish al-Adl គឺ​ជា​ក្រុម​យោធា​បំបែក​ខ្លួន​​ប្រឆាំង​នឹង​អ៊ឺរ៉ង់​ បង្កើត​ឡើង​នា​ឆ្នាំ​២០១២ ដែល​មាន​មូលដ្ឋាន​នៅខេត្ត Sistan-Baluchestan របស់​អ៊ឺរ៉ង់ និង​នៅ​ក្នុង​ទឹក​ដី​ប៉ាគីស្ថាន​។

​យ៉ាង​ណា​ក្តី រដ្ឋាភិបាល​ប៉ាគីស្ថាន​ បាន​បដិសេធ​​ការ​​ប្រកាស​នេះ ហើយ​​ហៅ​​សកម្មភាព​នេះ​​ថា ជា​រឿង​ខុស​ច្បាប់ ដែល​អាច​បង្ក​ស្ថានការណ៍​ទៅ​ជា​ធ្ងន់​ធ្ងរ​។

គួរ​រំឭក​ថា ប៉ាគីស្ថាន​ជា​ប្រទេស​ទី​បី បន្ទាប់​ពី​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី ​ដែល​ត្រូវ​​មីស៊ីល​អឺរ៉ង់​បាញ់​ចូល​ទឹក​ដី​ខ្លួន​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ។ ការ​វាយ​ប្រហារ​តាម​មីស៊ីល​របស់​អ៊ីរ៉ង់​ទៅ​ប៉ាគីស្ថាន​ គឺ​ពុំ​ធ្លាប់​មាន​ពី​មុន​​ឡើយ​ក្នុង​ប្រវត្តិ​សាស្រ្ត​​ប៉ាគីស្ថាន។ ហើយ​ការ​​បាញ់​ប្រហារ​មីស៊ីល​តាម​អាកាស​នេះ បាន​​កម្ទេច​​ភូមិ​មួយ​ នៅ​ភាគ​និរតី​​នៃ​ខេត្ត Balochistan របស់​ប៉ាគីស្ថាន​ ដែល​ភ្ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​។

ជា​ចុង​ក្រោយ​ លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​ប៉ាគីស្ថាន បាន​ប្រកាស​​ថ្កោល​ទោស​​ក្នុង​សេចក្តី​ថ្លែង​ការណ៍ ថា​ជា​ការ​បំពាន​ដែន​អាកាស​ប៉ាគីស្ថាន​ពី​សំណាក់​អ៊ីរ៉ង់ ដែល​បាន​សម្លាប់​កុមារ​ ២ នាក់ និង​ក្មេង​ស្រី​ ៣ នាក់ ហើយ​ព្រឹត្តិការណ៍​នេះ​ជា​រឿង ​មិន​អាច​ទទួល​យក​បាន និង​ឈាន​ដល់​ស្ថាន​ភាពធ្ងន់​ធ្ងរ បើ​ទោះ​ប្រទេស​ទាំង​ពីរ​​នៅ​មាន​ទំនាក់​ទំនង​​រួម​គ្នា​ក្នុង​វិស័យ​ផ្សេង​ៗ​ក៏​ដោយ​៕

អត្ថបទ​ដោយ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម