ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូងចាប់អារម្មណ៍ករណីកំពូលតារាស្រីវៀតណាម ត្រូវកាត់ទោសជាប់ពន្ធនាគារ
ករណីតារាម៉ូដែល និងសម្ដែងដ៏ល្បីល្បាញរបស់វៀតណាម នាង Tran Thi Ngoc Trinh ដែលត្រូវបានអយ្យការប្រជាជនទីក្រុងហូជីមិញចេញដីកាសម្រេចកាត់ទោស ជាប់ពន្ធនាគារ ពេលនេះកំពុងផ្ទុះការចាប់អារម្មណ៍នៅប្រទេសកូរ៉េខាងត្បូង ។
យោងតាមសារព័ត៌មាន Zing News បានបង្ហាញថា មានសារព័ត៌មានធំៗជាច្រើនរបស់កូរ៉េខាងត្បូងដូចជា Yonhap, The JoongAng, Daum ព្រមទាំងភ្នាក់ងារសារព័ត៌មានជាច្រើនទៀត បានរាយការណ៍ថា Ngoc Trinh ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពី ២ទៅ ៧ ឆ្នាំពីបទ បើកបរមិនគោរពគោលការណ៍សុវត្ថិភាព លើសពីនេះនាងថែមទាំងថតវីដេអូឃ្លីបអំពីសកម្មភាពរបស់នាង បង្ហោះផ្សាយនៅលើបណ្តាញសង្គមទៀតផង។
Tran Thi Ngoc Trinh គឺជាតារាស្រីដ៏ល្បីល្បាញ និងមានប្រជាប្រិយភាពបំផុត ហើយជាមួយនឹងសម្រស់ដ៏ស្រស់ស្អាតរបស់នាង ត្រូវបានគេហៅរហស្សនាមថា ជាព្រះនាងកំពូលសម្រស់របស់វៀតណាមទៀតផង ។
កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤ អយ្យការប្រជាជនទីក្រុងហូជីមិញបានចេញដីកាសម្រេចកាត់ទោសតារាស្រីវ័យ ៣៥ ឆ្នាំរូបនេះ ពីបទ “រំខានសណ្តាប់ធ្នាប់សាធារណៈ” តាមមាត្រា ២ និងមាត្រា ៣១៨ នៃក្រមព្រហ្មទណ្ឌ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ ឆ្នាំ ទៅ ៧ ឆ្នាំ។
សូមរំឮកថា យោងតាមដីកាបង្គាប់ចាប់ខ្លួន កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ Tran Thi Ngoc Trinh បានធ្វើសកម្មភាព បើកបរម៉ូតូម៉ាក BMW ពាក់ស្លាកលេខ 59A3-115.88 នៅលើដងផ្លូវសាធារណៈ ជាមួយកាយវិការពុំសមរម្យ ដូចជាក្រាប និងលុតជង្គង់ នៅលើម៉ូតូខណ:ពេលកំពុងបើកបរ ។ ហើយលើកទី២នៅដើមខែកញ្ញា ឆ្នាំ ២០២៣ Tran Thi Ngoc Trinh ក៏បានធ្វើសកម្មភាពដូចគ្នានេះម្ដងទៀត ដោយបើកបរម៉ូតូម៉ាក Ninja នៅលើផ្លូវ Tran Bach Dang ក្នុងតំបន់ Thu Thiem នៃទីក្រុងហូជីមិញ ។
សម្រាប់សកម្មភាពរបស់ Tran Thi Ngoc Trinh ទាំង២លើកនោះ គេដឹងថា គ្រាន់តែជាការសម្ដែងដើម្បីថតវីដេអូប៉ុណ្ណោះ ប៉ុន្តែវាបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គម ។ ពាក្យរិះគន់ជាច្រើនបានលើកឡើងថា ក្នុងនាមនាងជាតារាល្បីល្បាញប្រចាំប្រទេសម្នាក់ បែជាថតសកម្មភាពបង្ហាញគំរូមិនល្អដល់អ្នកគាំទ្រ ទៅវិញ។
ក្រោយពីមានការរិះគន់នៅលើបណ្ដាញសង្គម ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២៣ Tran Thi Ngoc Trinh ត្រូវបានសមត្ថកិច្ចនៃ នាយកដ្ឋានចរាចរណ៍ផ្លូវគោក និងផ្លូវដែក ព្រមទាំងការិយាល័យប៉ូលីសស៊ើបអង្កេត ឃាត់ខ្លួន ហើយនាងក៏បានសារភាព ព្រមទាំងទទួលស្គាល់កំហុសផងដែរ ។ ជាលទ្ធផល Tran Thi Ngoc Trinh ត្រូវបានអាជ្ញាធរឃុំខ្លួនបណ្ដោះអាសន្នរយៈពេល ៣ខែ ចាប់ពីថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២៣ រហូតដល់ថ្ងៃចេញសេចក្ដីសម្រេចកាត់ទោស ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
ប្រភព÷ ZingNews
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា