ព័ត៌មានអន្ដរជាតិ
លម្អិតហេតុការណ៍ ផ្ទុះរោងចក្រកាំជ្រួចនៅថៃ ស្លាប់មនុស្ស ២៣នាក់
យោងតាមព័ត៌មានចុងក្រោយដែលផ្សាយដោយ The Nation បានឲ្យដឹងថា គ្មាននរណាម្នាក់នៅរស់ឡើយ ក្នុងហេតុការណ៍ផ្ទុះរោងចក្រកាំជ្រួចនៅប្រទេសថៃ កាលពីរសៀលថ្ងៃពុធទី១៧ខែមករា។

ហេតុការណ៍នេះកើតឡើងនាម៉ោង ៣:៣០នាទី ក្នុងភូមិ Ban Khoi Ngam នៃទីប្រជុំជន Tambon Sala Khao របស់ស្រុក Muang ក្នុងខេត្ត Suphanburi។
តាមធម្មតា រោងចក្រកាំជ្រួចនេះមានកម្មករធ្វើការប្រមាណ៣០នាក់ ប៉ុន្តែនៅថ្ងៃកើតហេតុ មានកម្មករតែ២៣នាក់ប៉ុណ្ណោះ ដែលស្ថិតនៅក្នុងរោងចក្រព្រោះអ្នកខ្លះជាប់រវល់នៅខាងក្រៅ។

អ្នកភូមិបានប្រាប់ទៅកាន់សារព័ត៌មាន Khaosod ថា ក្នុងចំណោមអ្នកស្លាប់ទាំង ២៣នាក់នោះ ក៏មានប្រពន្ធ និងកូនម្នាក់ របស់ថៅកែរោងចក្រផងដែរ។
រោងចក្រនេះមានលិខិតអនុញ្ញាតឲ្យបើកដំណើរការត្រឹមត្រូវ ហើយត្បិតតែវាត្រូវបានសាងសង់ឡើងនៅឆ្ងាយពីផ្ទះប្រជាពលរដ្ឋក៏ពិតមែន ប៉ុន្តែសំឡេងផ្ទុះដ៏ខ្លាំង បណ្តាលឲ្យអ្នកភូមិភ័យរន្ធត់គ្រប់ៗគ្នា។

អាជ្ញាធរមូលដ្ឋានអះអាងថា សាកសពមនុស្សមួយចំនួនមើលលែងស្គាល់ហើយ ព្រោះថាសាកសពត្រូវបែកជាបំណែក ហើយខ្លះខ្ទាត៥០ម៉ែត្រចូលវាលស្រែឯណោះ។
ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុពិតនៃការផ្ទុះ មិនទាន់មាននរណាដឹងនៅឡើយទេ ខណៈភ្នាក់ងារនានា កំពុងចាប់ផ្តើមការស៊ើបអង្កេត។

ដំណឹងដ៏ក្រៀមក្រំនេះ បានដឹងទៅដល់លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន ខណៈលោក កំពុងស្ថិតនៅប្រទេសស្វីសចូលរួម វេទិកាសេដ្ឋកិច្ចពិភពលោក ហើយលោកបានចេញសេចក្ដីថ្លែងការភ្លាមៗ សម្ដែងការសោកស្ដាយចំពោះគ្រួសារអ្នកស្លាប់ តាមរយៈបណ្ដាញសង្គម។
សូមបញ្ជាក់ថា ករណីផ្ទុះក្នុងរោងចក្រផលិតផាវនិងកាំជ្រួច មិនមែនជារឿងចម្លែកទេនៅប្រទេសថៃ។ គេចាំបានថា មនុស្សចំនួន ១០ នាក់ត្រូវបាត់បង់ជីវិត បន្ទាប់ពីការផ្ទុះក្នុងឃ្លាំងកាំជ្រួចមួយកន្លែងនៅទីក្រុង Sungai Kolok នៃខេត្ត Narathiwat ភាគខាងត្បូងប្រទេសថៃ កាលពីឆ្នាំមុន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ផ្ទុះរោងចក្រផលិតកាំជ្រួចមួយកន្លែងនៅប្រទេសថៃ សម្លាប់មនុស្សជាង ២០នាក់

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច