Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ដាក់ក្រុមហ៊ូធី ចូលក្នុងបញ្ជីភេរវករជាថ្មី ខណៈគូជម្លោះទាំង២ បាញ់គ្នារឹតខ្លាំង

បានផុស

នៅ

ក្រោយត្រូវដកចេញពីបញ្ជីភេរវករក្នុងឆ្នាំ២០២១ នៅទីបំផុត រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានសម្រេចដាក់ក្រុមឧទ្ទាមហ៊ូធីរបស់យេម៉ែន ចូលទៅក្នុងបញ្ជីនេះសាជាថ្មី បន្ទាប់ពីចលនាប្រដាប់អាវុធមួយនេះ នៅតែបន្តបើកការវាយប្រហារយ៉ាងគឃ្លើនលើកប៉ាល់ដឹកទំនិញក្នុងសមុទ្រក្រហម ហើយបច្ចុប្បន្ន ភាគីទាំងកំពុងបាញ់គ្នារឹតខ្លាំង។

(រូបថត៖ WSJ)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Reuters, មន្ត្រីអាមេរិកនិយាយថា ច្បាប់ចាត់តាំងក្រុមភេរវករសកលដែលកំណត់ជាពិសេស (SDGT) មានគោលបំណងកាត់ផ្តាច់ការផ្តល់មូលនិធិ និងអាវុធដល់ក្រុមហ៊ូធី ដែលប្រើដើម្បីវាយប្រហារ ឬប្លន់កប៉ាល់ក្នុងផ្លូវដឹកជញ្ជូនដែនសមុទ្រដ៏សំខាន់។ មិនត្រឹមប៉ុណ្ណឹង ច្បាប់នេះ ក៏ហាមឃាត់សមាជិកក្រុមហ៊ូធី មិនឲ្យចូលសហរដ្ឋអាមេរិកផងដែរ។ 

តាមការបញ្ជាក់ពីទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan, “ការកំណត់សាជាថ្មីនេះ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីរារាំងការផ្តល់មូលនិធិដល់ក្រុមភេរវករហ៊ូធី, រឹតត្បិតពួកគេមិនឲ្យចូលទីផ្សារហិរញ្ញវត្ថុ និងឲ្យពួកគេទទួលខុសត្រូវចំពោះសកម្មភាពដែលខ្លួនធ្វើ ប៉ុន្តែប្រសិនបើក្រុមហ៊ូធី ឈប់បាញ់នៅសមុទ្រក្រហមនិងឈូងសមុទ្រ Aden, សហរដ្ឋអាមេរិក ប្រហែលធ្វើការវាយតម្លៃឡើងវិញ ហើយអាចបន្ធូរបន្ថយខ្លះ”។

ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan (រូបថត៖ WEF)

ដោយសារតែ ការគាំទ្ររបស់ខ្លួនចំពោះក្រុមហាម៉ាសប៉ាឡេស្ទីន ក្នុងសង្គ្រាមជាមួយអ៊ីស្រាអែល នៅតំបន់ហ្គាហ្សា, ក្រុមហ៊ូធីបានចេញមុខឈឺឆ្អាល ដោយបាញ់ទៅលើកប៉ាល់ដឹកទំនិញទាំងឡាយណាដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល នៅសមុទ្រក្រហម។

ដោយមិនអាចឱបដៃឈរមើលបាន នៅដើមខែមករា អាមេរិក ក៏បបួលអង់គ្លេសដែលជាសម្ព័ន្ធមិត្ត បង្កើតក្រុមចម្រុះមួយបើកការសងសឹកលើទីតាំងចលនាហ៊ូធី ក្នុងប្រទេសយេម៉ែន ដោយកំណត់គោលដៅជាពិសេសលើឃ្លាំងអាវុធរបស់ក្រុមនេះតែម្តង។

(រូបថត៖ News Arab)

ចាប់តាំងពីពេលនោះមក អាមេរិក មិនបន្ធូរដៃឡើយ ដោយបាញ់សន្ធាប់សម្លាប់សមាជិកក្រុមនេះជាច្រើននាក់ ហើយថែមទាំងគំរាមទៀតថា នឹងវាយប្រហារកាន់តែសាហាវ បើពួកគេនៅតែរឹងទទឹង។

ទោះបីជាយ៉ាងនេះក្តី អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Kirby បានប្រាប់ CBS កាលពីសប្តាហ៍មុនថា ទីក្រុងវ៉ាស៊ីនតោន មិនចង់ប្រែក្លាយប្រតិបត្តិការរបស់ខ្លួននៅសមុទ្រក្រហម ទៅជាជម្លោះជាមួយយេម៉ែនឡើយ។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Kirby (រូបថត៖ Getty)

ពេលនោះ នៅពេលសួរថាតើសហរដ្ឋអាមេរិក កំពុងប្រថុយនឹងការបង្កជាជម្លោះដោយបើកចំហ មួយផ្សេងទៀតនៅក្នុងតំបន់ដែរឬទេ? អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ បានឆ្លើយតបថា “ទីក្រុងវ៉ាស៊ីនតោនចង់ចៀសវាងរឿងបែបនេះណាស់។ គ្មាន​នរណា​ចង់​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ូធីទេ។ យើងមិនចង់បង្កជម្លោះជាមួយយេម៉ែននៅទីនេះឡើយ។ យើង​កំពុង​ព្យាយាម​ ​បញ្ឈប់រាល់ការវាយប្រហារ តាមដែលអាចធ្វើទៅបាន”។

សហរដ្ឋអាមេរិក បញ្ជាក់ថា ប្រទេសជាង៥០ត្រូវរងផលប៉ះពាល់ ដោយការវាយប្រហាររបស់ ក្រុមហ៊ូធី ជិត៣០លើកលើកប៉ាល់ទាំងអស់គិតត្រឹមពាក់កណ្តាលខែមករាឆ្នាំ២០២៤៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កំពុងបាញ់ក្រុមហ៊ូធី ឥតប្រណីដៃ តែអាមេរិក ប្រកាសមិនចង់មានសង្គ្រាមជាមួយ យេម៉ែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម