ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការបរទេស អាល្លឺម៉ង់ ៖ “មិនមែនសុខៗបទឈប់បាញ់នៅហ្គាហ្សា ធ្លាក់មកពីលើមេឃនោះទេ”
“មិនមែនសុខៗបទឈប់បាញ់នៅតំបន់ហ្គាហ្សាធ្លាក់មកពីលើមេឃនោះទេ ប្រសិនបើភាគីពាក់ព័ន្ធទាំងអស់មិនសង្វាតធ្វើវាឲ្យលេចចេញជារូបរាង” ។ នេះបើយោងតាមការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock និងចុះផ្សាយដោយសារព័ត៌មាន Arab News កាលពីថ្ងៃទី១៧ ខែមករាកន្លងទៅ ។

ថ្លែងនៅឯវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ក្នុងទីក្រុងរមណីយដ្ឋានជិះស្គី Davos នៃប្រទេសស្វីស, រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់រូបនេះបញ្ជាក់ទៀតថា ការហ៊ុមព័ទ្ធនៅតំបន់ហ្គាហ្សា គឺជាដើមចមដែលត្រូវដាក់ការស្ដីបន្ទោសចំពោះការរាំងស្ទះនៃបទឈប់បាញ់មិនឲ្យចាប់កំណើតជាថ្មីបាន ប៉ុន្តែទោះជាយ៉ាងណា រឿងដំបូង និងសំខាន់បំផុតនោះគឺ ក្រុមហាម៉ាសត្រូវតែទម្លាក់អាវុធចុះ និងដោះលែងឈ្លើយសឹកដែលនៅសេសសល់ក្នុងដៃទាំងអស់ចេញពីតំបន់ដែលកំពុងត្រូវបានឡោមព័ទ្ធដោយចង្កូមខ្លាមួយនេះ ។
ស្របពេលជាមួយគ្នានេះ លោកស្រី Baerbock ក៏បានចាត់ទុកភ្លើងសង្គ្រាមរវាងអ៊ីស្រាអែលជាមួយនឹងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសថាជា “គ្រោះមហន្តរាយទាំងដុល” ខណៈលោកស្រីក៏បានរំឭកឡើងវិញផងដែរថា ចម្លើយសន្តិភាពគឺនៅលើតុចរចា ហើយផ្លូវតែមួយគត់ដើម្បីកែប្រែស្ថានភាពដែលកំពុងឆេះរោលរាលនេះគឺជា “ដំណោះស្រាយរដ្ឋពីរ” ប៉ុន្តែយើងក៏កុំភ្លេចថា ឈ្លើយសឹកជាច្រើនគឺកំពុងនៅក្នុងកណ្ដាប់ក្រុមហាម៉ាសនៅឡើយ” ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ យោងតាមការចុះផ្សាយដោយកាសែត The Wall Street Journal (WSJ) កាលពីខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសក៏ធ្លាប់លេចជារូបរាងផងដែរកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការសម្របសម្រួលពីសំណាក់ប្រទេសកាតា និងអេហ្ស៊ីប ប៉ុន្តែវាដំណើរការត្រឹមតែ ១ សប្ដាហ៍ប៉ុណ្ណោះ ពោលអស់សុពលភាពកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ដោយសារសុទ្ធតែទាមទារលក្ខខណ្ឌតឹងតែងរៀងៗខ្លួន ។

ចំណែកសារព័ត៌មាន Al Jazeera ក៏បានរាយការណ៍ដែរថា សំណើបទឈប់បាញ់ដែលលើកបង្ហាញពីសំណាក់សហរដ្ឋអាមេរិក និងរដ្ឋាភិបាលអឺរ៉ុបនៅពេលនោះ គឺបង្គាប់បញ្ជាឲ្យអ៊ីស្រាអែលដកទ័ពទាំងអស់ចេញពីតំបន់ហ្គាហ្សាស្ទ្រីប មានការដោះលែងទាំងឈ្លើយសឹកដែលស្ថិតក្នុងកណ្ដាប់ដៃរបស់ក្រុមហាម៉ាស និងអ្នកទោសប៉ាឡេស្ទីននៅអ៊ីស្រាអែល ក៏ដូចជាមានការឯកភាពបង្កើត “រដ្ឋប៉ាឡេស្ទីនពីរ” ជាដើម ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយប្រហារយ៉ាងមិនប្រណីដៃទាំងតាមផ្លូវអាកាស និងដីគោកលើតំបន់ហ្គាហ្សាស្ទ្រីប ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនជិត ២៤,៤០០ នាក់ ដែលភាគច្រើនជាកុមារ និងស្ត្រី ហើយជាង ៦១,៥០០ នាក់ផ្សេងទៀតរងរបួស ដើម្បីជាការសងសឹកចំពោះការវាយឆ្មក់របស់ក្រុមហាម៉ាសក្នុងព្រឹត្តិការណ៍ ៧ តុលា ។ ចំណែកខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ បានបាត់បង់ជិវិត ខណៈចំណាប់ខ្មាំងជាង ១៣០ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាសដដែល ៕

ដោយ ៖ សុខ ជីវ័ន្ត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ