Connect with us

ព័ត៌មានអន្ដរជាតិ

ស្ថានភាពកាន់តែតានតឹង កងទ័ពមីយ៉ាន់ម៉ាបន្តបាញ់ប្រហារលើបាតុករ

បានផុស

នៅ

កងកម្លាំងសន្តិសុខនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានបើកការបាញ់ប្រហារដើម្បីបំបែកក្រុមអ្នកតវ៉ានៅឯរោងចក្រថាមពលមួយកាលពីថ្ងៃអាទិត្យទី១៤ខែកុម្ភៈ ហើយរថពាសដែកបានធ្វើដំណើរចូលទីក្រុងធំៗខណៈមេដឹកនាំយោធាថ្មី ត្រូវប្រឈមមុខការធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារថ្ងៃទី៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីការធ្វើបាតុកម្មទ្រង់ទ្រាយធំនៅទូទាំងប្រទេស មេដឹកនាំយោធាក៏កំពុងប្រឈមមុខនឹងកូដកម្មរបស់បុគ្គលិករដ្ឋាភិបាលផងដែរដែលជាផ្នែកមួយនៃចលនាមិនគោរពច្បាប់ស៊ីវិល ប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈដែលបានទម្លាក់រដ្ឋាភិបាលស៊ីវិលដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី។

ទាហានត្រូវបានដាក់ពង្រាយនៅរោងចក្រថាមពលក្នុងរដ្ឋ Kachin ភាគខាងជើង ដែលជាហេតុនាំឲ្យមានការប្រឈមមុខជាមួយបាតុករ។

កងកម្លាំងសន្តិសុខ បានបណ្តេញក្រុមបាតុករនៅខាងក្រៅរោងចក្រមួយក្នុងទីក្រុង Myitkyina របស់រដ្ឋ Kachin។ គេមិនច្បាស់ទេថាតើពួកគេកំពុងប្រើគ្រាប់កាំភ្លើងជ័រឬគ្រាប់ពិត។

អ្នកកាសែតពីរនាក់ ដែលកំពុងផ្សាយផ្ទាល់ពីកន្លែងប្រឈមមុខដាក់គ្នា ត្រូវបានចាប់ខ្លួនរួមជាមួយអ្នកកាសែត៣នាក់ផ្សេងទៀត។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលនិងកងទ័ពមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម