ព័ត៌មានអន្ដរជាតិ
រញ្ជួយដីនៅជប៉ុន អ្នករបួសកើនដល់១៤៦នាក់ខណៈអគ្គិសនីត្រូវបានកាត់ផ្តាច់
កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញកំពុងធ្វើឡើងនៅភាគខាងជើងប្រទេសជប៉ុន បន្ទាប់ពីការរញ្ជួយដីកម្រិត៧.៣រ៉ិចទ័រវាយប្រហារនៅទីក្រុង Fukushima ដែលបណ្តាលឲ្យមនុស្សជាងមួយរយនាក់រងរបួសនិងនាំឲ្យមានការដាច់ចរន្តអគ្គិសនីនៅទូទាំងតំបន់។
បើយោងតាមទូរទស្សន៍ NHK បានឲ្យដឹងថា មនុស្សយ៉ាងតិច១៤៦នាក់បានរងរបួសប៉ុន្តែមិនមានរបាយការណ៍អំពីការស្លាប់ទេ។ ក្រុមហ៊ុនថាមពលនានា មិនបានរាយការណ៍អំពីការខូចខាតដល់រោងចក្រថាមពលនុយក្លេអ៊ែរនៅក្នុងតំបន់ទេ។ រោងចក្រថាមពលកម្តៅប្រហែល១៣នៅ Fukushima និង Miyagi ត្រូវដាច់អ៊ីនធើណិតបន្ទាប់ពីការរញ្ជួយដី។
ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា ការរញ្ជួយដីកាលពីថ្ងៃអាទិត្យ បានវាយប្រហារតំបន់ Tohoku ដែលមានចម្ងាយ២២០គីឡូម៉ែត្រពីភាគខាងជើងទីក្រុងតូក្យូ។
ការរញ្ជួយដីនេះបានកើតឡើងមិនដល់មួយខែ មុនខួប១០ឆ្នាំនៃគ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមិដែលនាំឲ្យមានការផ្ទុះនៅចង្ក្រាននុយក្លេអ៊ែរចំនួន៣នៃរោងចក្រ Fukushima Dai-ichi និងបណ្តាលឲ្យមនុស្សស្លាប់ឬបាត់ខ្លួនប្រមាណ១៩,០០០នាក់។
មនុស្សជាង៨៣០,០០០គ្រួសារនៅតំបន់ Tohoku និង Kanto គ្មានអគ្គិសនីប្រើប្រាស់ប៉ុន្តែតំបន់ខ្លះត្រូវបានតភ្ជាប់ឡើងវិញកាលពីអាទិត្យ។ តំបន់មួយចំនួននៅ Fukushima នៅតែគ្មានទឹកប្រើប្រាស់។
ក្រុមហ៊ុន East Japan Railway Co បាននិយាយថា រថភ្លើងល្បឿនលឿននិងសេវាកម្មរថភ្លើងក្នុងស្រុករបស់ខ្លួនមួយចំនួននៅតែត្រូវបានផ្អាករហូតដល់ថ្ងៃចន្ទដោយសារតែការខូចខាតដល់ខ្សែអគ្គិសនី។ ខ្សែរថភ្លើងល្បឿនលឿន Tohoku Shinkansen ត្រូវការពេលវេលា១០ថ្ងៃដើម្បីដំណើរការសេវាកម្មរបស់ខ្លួនឡើងវិញ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?