ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ ចាប់ផ្ដើមឃើញសកម្មភាពយោធា ចិន ក្រោយរើសបានមេដឹកនាំថ្មី
ក្រសួងការពារជាតិតៃវ៉ាន់បានប្រទះឃើញយន្តហោះរបស់កងទ័ពអាកាសចិនចំនួន ២៤ គ្រឿងកំពុងប្រតិបត្តិការល្បាតត្រៀមប្រយុទ្ធរួមគ្នាជាមួយនាវាកងទ័ពជើងទឹក ៥ គ្រឿងនៅជុំវិញដែនកោះតៃវ៉ាន់ ហើយនេះជាសកម្មភាពយោធាខ្នាតធំដំបូងបំផុត ចាប់តាំងពីការបោះឆ្នោតនៅតៃវ៉ាន់ ។

យោងតាមការចុះផ្សាយដោយសារព័ត៌មាន Taiwan News នៅថ្ងៃទី១៨ ខែមករានេះបានឲ្យដឹងថា ក្នុងចំណោមយន្តហោះ ២៤ គ្រឿងរបស់កងទ័ពរំដោះប្រជាជនចិន (PLA) មាន ១១ គ្រឿងបានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់ ខណៈ ៤ គ្រឿងហោះបានចូលទៅប៉ែកឦសាននៃតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស (ADIZ) ។
យន្តហោះចិនដែលក្រសួងការបរទេសតៃវ៉ាន់ប្រទះឃើញរួមមាន យន្តហោះចម្បាំង Su-30, យន្តហោះ Shaanxi Y-8, យន្តហោះគ្មានមនុស្សបើក និងយន្តហោះរបស់កងទ័ពរំដោះប្រជាជនចិន (PLA) ផ្សេងទៀតជាដើម ខណៈជាការឆ្លើយតប តៃវ៉ាន់បានបញ្ជូនយន្តហោះ និងនាវាកងទ័ពជើងទឹក ក៏ដូចជាដាក់ពង្រាយប្រព័ន្ធខែលមីស៊ីលការពារដែនអាកាស ដើម្បីឃ្លាំមើលសកម្មភាពកងទ័ពចិន ។ ចំណែករដ្ឋាភិបាលទីក្រុងប៉េកាំងក៏មិនទាន់មានការឆ្លើយតបចំពោះរឿងរ៉ាវនេះនៅឡើយផងដែរ ។
ស្របពេលជាមួយគ្នានេះ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះ ចិនតែងតែបញ្ចេញយន្តហោះ និងនាវាចម្បាំងទៅកាន់ផ្ទៃអាកាស និងដែនទឹកជុំវិញតៃវ៉ាន់ ខណៈសកម្មភាពថ្មីៗនេះគឺដោយសារតែតៃវ៉ាន់រើសបានមេដឹកនាំថ្មីផងដែរ ព្រោះថា រដ្ឋាភិបាលទីក្រុងប៉េកាំងនៅតែចាត់ទុកដែនកោះមួយនេះជាខេត្តមួយរបស់ខ្លួន ។

ពលរដ្ឋតៃវ៉ាន់កាលពីថ្ងៃទី១៣ ខែមករាកន្លងទៅ បានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តឲ្យលោក Lai Ching-te មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាច អង្គុយកៅអីជាប្រធានាធិបតីបន្ទាប់របស់ខ្លួន ខណៈទីក្រុងប៉េកាំងចាត់ទុកបុរសសម្ដីផ្អែមរូបនេះថាជាអ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់ និងជាអ្នកនាំសង្រ្គាម ។
គួរបញ្ជាក់ថា ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០២០ មក ប្រទេសចិនបានបញ្ជូនយន្តហោះយោធាចំនួន ១៦២ គ្រឿង និងនាវាកងទ័ពជើងទឹកចំនួន ៧៦ គ្រឿងជុំវិញកោះតៃវ៉ាន់ ជាពិសេសនៅតំបន់ខ្សែបន្ទាត់កណ្ដាលរបស់ច្រកសមុទ្រ ដោយសារតែទីក្រុងប៉េកាំងមិនទទួលស្គាល់របាំងអធិបតេយ្យភាពរបស់ខ្សែមួយនេះឡើយ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ អាមេរិក និងចិន ប្រតិកម្មយ៉ាងណាខ្លះ បន្ទាប់ពី តៃវ៉ាន់ ជ្រើសរើសបាន ប្រធានាធិបតីថ្មី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ