Connect with us

ព័ត៌មានអន្ដរជាតិ

អំពើហិង្សាផ្ទុះឡើងក្នុងការបោះឆ្នោតបង់ក្លាដែស ស្លាប់និងរបួសមនុស្សជាង៣០នាក់

បានផុស

នៅ

ប៉ូលិសនិយាយថា មនុស្សម្នាក់ត្រូវបានបាញ់សម្លាប់និង៣០នាក់ផ្សេងទៀតរងរបួសនៅក្នុងអំពើហិង្សាកាលពីថ្ងៃអាទិត្យ ខណៈដែលប្រទេសបង់ក្លាដែសរៀបចំការបោះឆ្នោតឃុំសង្កាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបោះឆ្នោតសម្រាប់ទីក្រុងចំនួន៥៥បានចាប់ផ្តើមនៅម៉ោង៨ព្រឹក រហូតដល់ម៉ោង៤ល្ងាច។

ប៉ុន្តែដំណើរការនេះ ត្រូវបានរំខានដោយអំពើហិង្សារវាងក្រុមប្រឆាំងនៅក្នុងទីក្រុងកំពង់ផែ Chottogram ភាគខាងត្បូង ចំពេលមានការអះអាងអំពីការក្លែងបន្លំនិងភាពមិនប្រក្រតី។

បេក្ខជន៥នាក់ដែលគាំទ្រដោយគណបក្សប្រឆាំង ជាតិនិយមបង់ក្លាដែសនិងអ្នកឯករាជ្យម្នាក់ទៀត បានធ្វើពហិការមិនចូលរួមការបោះឆ្នោត។

អនុប្រធានអធិការកិច្ចលោក Anwar Hossain បានប្រាប់ទីភ្នាក់ងារ Anadolu ថា អ្នកស្លាប់ត្រូវបានគេស្គាល់ឈ្មោះថា Abdul Mabud អាយុ៤៥ឆ្នាំដែលជាបងប្អូនរបស់បេក្ខជនក្រុមប្រឹក្សាម្នាក់។

អាជ្ញាធររៀបចំការបោះឆ្នោតបានសំណូមពរដល់ប្រជាពលរដ្ឋឲ្យរក្សាវិធានការគម្លាតសង្គម ក្នុងពេលបោះឆ្នោតប៉ុន្តែមនុស្សជាច្រើនមិនបានអនុវត្តតាមគោលការណ៍ណែនាំទេ។

ការបោះឆ្នោតដំណាក់កាលបន្ទាប់នៅក្នុងក្រុមប្រឹក្សាក្រុងចំនួន៣១ គ្រោងធ្វើនៅថ្ងៃទី២៨ខែកុម្ភៈ បន្ទាប់មកគឺដំណាក់កាលទី៦និងជាដំណាក់កាលចុងក្រោយនៅថ្ងៃទី៧ខែមេសា៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Anadolu

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម