ព័ត៌មានអន្ដរជាតិ
អាមេរិក មិនអាចបញ្ឈប់ក្រុមហ៊ូធី ពីការវាយប្រហារកប៉ាល់ដឹកទំនិញ នៅសមុទ្រក្រហម បានទេ
ទោះសហរដ្ឋអាមេរិក បើកប្រតិបត្តិការវាយប្រហារយ៉ាងសន្ធាប់ទៅលើក្រុមហ៊ូធីនៅប្រទេសយេម៉ែនក៏ពិតមែន ប៉ុន្តែលោកប្រធានាធិបតី ចូ បៃដិន បានអះអាងថា ការបាញ់ស្រោចរបស់អាមេរិក មិនអាចបញ្ឈប់ចលនាប្រដាប់អាវុធមួយនេះ ពីការវាយប្រហារកប៉ាល់ដឹកទំនិញក្នុងសមុទ្រក្រហមបានទេ។ នេះបើតាមការចុះផ្សាយរបស់ BBC នៅថ្ងៃសុក្រទី១៩ខែមករា។

សហរដ្ឋអាមេរិក បានបើកការសងសឹកឥតបន្ថយដៃចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០២៣មក ហើយកាលពីថ្ងៃព្រហស្បតិ៍ ខ្លួនធ្វើការវាយប្រហារជាលើកទី៥លើក្រុមហ៊ូធី ក្រោយមានដ្រូនមួយគ្រឿង បាញ់លើកប៉ាល់អាមេរិក។
ពេលត្រូវបានសួរដោយអ្នកកាសែតក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ថាតើ ការវាយប្រហារលើគោលដៅក្រុមហ៊ូធី មានប្រសិទ្ធភាពឬក៏អត់? លោក បៃដិន ឆ្លើយតបថា បើនិយាយថា វាមានប្រសិទ្ធភាពក្នុងការបញ្ឈប់ក្រុមហ៊ូធី នោះគឺអត់ទេ ប៉ុន្តែយើងនឹងបន្ត។

ទាក់ទងនឹងហេតុការណ៍ចុងក្រោយបំផុត ប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្ររបស់ចក្រភពអង់គ្លេស ហៅកាត់ UKMTO បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា មានដ្រូនមួយគ្រឿង ហោះមកយាយីកប៉ាល់ដឹកប្រេង ដោតទង់កោះ Marshall នៅជិតឆ្នេរប្រទេសយេម៉ែន ហើយមានដ្រូនមួយគ្រឿងបានធ្លាក់ចូលទៅក្នុងសមុទ្រ ខណៈនាវាចម្បាំងឥណ្ឌាបានឆ្លើយតបទៅនឹងឧប្បត្តិហេតុនោះ។
ក្រោយមក ក្រុមហ៊ុនសន្តិសុខដែនសមុទ្រ Ambrey បញ្ជាក់ថា កប៉ាល់ដឹកប្រេងមួយគ្រឿងនេះ គឺជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក ហើយថាមិនមានការខូចខាត ឬមនុស្សស្លាប់និងរបួសទេ។
មិនយូរប៉ុន្មាន អ្នកនាំពាក្យយោធាយេម៉ែន បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា មានការវាយប្រហារដោយផ្ទាល់ទៅលើកប៉ាល់ឈ្មោះ Chem Ranger របស់សហរដ្ឋអាមេរិក ប៉ុន្តែគេមិនច្បាស់ទេថាតើសេចក្តីប្រកាសនេះ ទាក់ទងនឹងឧបទ្ទវហេតុដែល UKMTO និង Ambrey រាយការណ៍ដែរឬអត់។

សូមបញ្ជាក់ជាថ្មីថា ក្រុមហ៊ូធី បានចាប់ផ្តើមវាយប្រហារលើកប៉ាល់ពាណិជ្ជករ ក្នុងខែវិច្ឆិកា ដោយនិយាយថា ពួកគេឆ្លើយតបទៅនឹងប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅហ្គាហ្សា។
ចាប់តាំងពីពេលនោះមក ចលនាសកម្មប្រយុទ្ធនេះក៏បើកការវាយប្រហាររាប់សិបលើកលើកប៉ាល់ដឹកប្រេងពាណិជ្ជកម្មឆ្លងកាត់សមុទ្រក្រហម ដែលជាផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភពលោក។
ជាការឆ្លើយតប សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ក៏ពួតដៃគ្នាសងសឹកតាមផ្លូវអាកាសប្រឆាំងនឹងគោលដៅជាច្រើនរបស់ក្រុមហ៊ូធី នៅថ្ងៃទី១១ខែមករាតែម្តង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក ដាក់ក្រុមហ៊ូធី ចូលក្នុងបញ្ជីភេរវករជាថ្មី ខណៈគូជម្លោះទាំង២ បាញ់គ្នារឹតខ្លាំង

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់