ព័ត៌មានអន្ដរជាតិ
លោកខាងលិច ព្រមានផ្ទុះសង្គ្រាមជាមួយ ៤ប្រទេស អំឡុង៥ឆ្នាំនេះ
រដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេស លោក Grant Shapps បានប្រកាសដោយចំហថា ពិភពលោកគួរត្រៀមលក្ខណៈព្រោះអំឡុង៥ឆ្នាំនេះ សង្គ្រាមជាសកលនឹងផ្ទុះឡើងរវាងប្រទេសលោកខាងលិច ជាមួយរុស្ស៊ី ចិន អ៊ីរ៉ង់ និងកូរ៉េខាងជើង។

ស្របពេលជាមួយគ្នានោះ តាមការចុះផ្សាយរបស់ BBC, លោក Shapps បានអំពាវនាវដល់បណ្តាសម្ព័ន្ធមិត្តរបស់អង់គ្លេស ឲ្យបង្កើនកញ្ចប់ចំណាយយោធារបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង ដែលកំពុងកើតឡើង ហើយក៏ប្តេជ្ញាបង្កើនការចំណាយផ្នែកយោធារបស់ចក្រភពអង់គ្លេសបន្ថែមទៀត ក៏ដូចជាប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បីធានាសុវត្ថិភាពជូនសម្ព័ន្ធមិត្តនិងមិត្តភ័ក្តិផ្សេងទៀតផងដែរ។
លោកលើកឡើងថា “អំឡុងពេល៥ឆ្នាំនេះ យើងអាចឃើញឈុតឆាកសង្គ្រាមជាមួយរុស្ស៊ី ចិន អ៊ីរ៉ង់ កូរ៉េខាងជើង។ សួរខ្លួនឯងមើល ហើយសូមក្រឡេកមើលជម្លោះទូទាំងពិភពលោកនាពេលសព្វថ្ងៃនេះទៅ តើវាទំនងជាកើនជម្លោះទៀតឬក៏ថមចុះ? យើងទាំងអស់គ្នាប្រហែលជាដឹងហើយថា វានឹងកើនឡើងជាបន្ត។ ២០២៤នេះហើយ ជាឆ្នាំបញ្ឆេះសង្គ្រាម”។

ទោះបីជាយ៉ាងណាក៏ដោយ លោក Shapps មិនបញ្ជាក់ច្បាស់ទេថាតើជម្លោះជាមួយរុស្ស៊ី ចិន អ៊ីរ៉ង់ និងកូរ៉េខាងជើងអាចបង្កឲ្យមានផលប៉ះពាល់និងជះឥទ្ធិពលអ្វីខ្លះ។
សូមជម្រាប លោក Shapps មិនមែនជាឥស្សរជនជាន់ខ្ពស់របស់ចក្រភពអង់គ្លេសទី១ទេ ដែលព្យាករអំពីសង្គ្រាមទ្រង់ទ្រាយធំក្នុងពេលឆាប់ៗនេះ។ គេចាំបានថា កាលពីឆ្នាំ២០២២ ឧត្តមសេនីយ៍ Patrick Sanders ប្រធានអគ្គសេនាធិការរបស់ចក្រភពអង់គ្លេសក៏ប្រកាសដែរថា “អង់គ្លេសចាំបាច់ត្រូវសាងទ័ពដែលមានសមត្ថភាពប្រយុទ្ធជាមួយសម្ព័ន្ធមិត្ត និងបំបាក់រុស្ស៊ីក្នុងសមរភូមិ ហើយត្រូវត្រៀមលក្ខណៈឲ្យមែនទែនចំពោះការផ្ទុះជម្លោះជាថ្មីនៅក្នុងទ្វីបអឺរ៉ុប”។

បច្ចុប្បន្នេះ ពិភពលោកកំពុងធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាមរាប់ចាប់ពីជម្លោះនៅអឺរ៉ុបរវាងរុស្ស៊ីនិងអ៊ុយក្រែន ទៅដល់តំបន់មជ្ឈិមបូព៌ាដូចជាសង្គ្រាមអ៊ីស្រាអែល-ហ្គាហ្សាជាដើម។
លើសពីនេះ ជម្លោះក៏ផ្ទុះឡើងនៅយេម៉ែនផងដែរ ដែលជាការបាញ់គ្នារវាងសហរដ្ឋអាមេរិក ជាមួយក្រុមហ៊ូធី ហើយស្ថានការណ៍នៅលីបង់ អ៊ីរ៉ង់ ប៉ាគីស្ថាន ចិន តៃវ៉ាន់ និងឧបទ្វីបកូរ៉េ ក៏ត្រូវបានគេតាមដានថា កំពុងមិនស្រួលដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ុយក្រែន បើកចិត្តយកដំណោះស្រាយសន្តិភាព ១២ ចំណុចរបស់ ចិន ដើម្បីបញ្ចប់ភ្លើងសង្គ្រាមជាមួយ រុស្ស៊ី

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច