ព័ត៌មានអន្ដរជាតិ
សារព័ត៌មាន អាមេរិក ផ្សាយថា រុស្ស៊ី ទាញដៃ ចិន មិនឲ្យជួបលោក Zelensky ចរចាពន្លត់ភ្លើងសង្គ្រាម
ដើមហេតុចម្បងដែលទាញឲ្យគណៈប្រតិភូចិនដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Li Qiang មិនព្រមជួបចរចាជាមួយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ដើម្បីពន្លត់ភ្លើងសង្គ្រាម គឺដោយសារតែរុស្ស៊ីជាអ្នកទាញដៃ និងលួចខ្សឹបប្រាប់ ។ នេះបើយោងតាមការអះអាងពីមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូបដែលសុំមិនបញ្ចេញឈ្មោះ និងចុះផ្សាយដោយសារព័ត៌មានអាមេរិក Politico កាលពីថ្ងៃទី១៨ ខែមករាកន្លងទៅ ។

Politico បានផ្សាយទៀតថា គណៈប្រតិភូអ៊ុយក្រែន រួមទាំងលោក Zelensky បានដើរចេញពីទីក្រុងរមណីយដ្ឋាន Davos ប្រទេសស្វីស ទាំងដែលមិនបានជួបចាប់ដៃ ឬចរចាជាមួយគណៈប្រតិភូចិននោះឡើយ ក្រោយលេចឮព័ត៌មានថាទីក្រុងប៉េកាំងបានបដិសេធលើរឿងនេះ ទោះបីជារដ្ឋាភិបាលទីក្រុងកៀវបានបើកចិត្តយ៉ាងជាក់ច្បាស់ពីចេតនារបស់ខ្លួនក្នុងការរៀបចំកិច្ចប្រជុំបែបនេះក៏ដោយ ។
ស្របពេលជាមួយគ្នានេះ សារព័ត៌មាន CNBC បានរាយការណ៍ស្រដៀងគ្នាដែរថា ព្រឹត្តិការណ៍ពន្លត់ភ្លើងសង្គ្រាមនៅអ៊ុយក្រែន មិនអាចលេចជារូបរាងឡើយ ក្រោយរដ្ឋាភិបាលទីក្រុងប៉េកាំងទាត់ចោលសំណើរបស់ទីក្រុងកៀវក្នុងការរៀបចំកិច្ចប្រជុំរវាងគណៈប្រតិភូអ៊ុយក្រែន និងចិននៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងរមណីយដ្ឋានជិះស្គី Davos ប្រទេសស្វីស ។

ទោះជាយ៉ាងណាក៏ដោយ យោងតាមប្រភពពីសារព័ត៌មានរុស្ស៊ី Sputnik បានចុះផ្សាយវាយបកវិញថា ក្រុមគណៈប្រតិភូរបស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky មិនដែលហារមាត់សុំជួបជាមួយសមភាគីចិនដើម្បីពន្លត់ភ្លើងសង្គ្រាមមួយនេះនោះទេ ហើយភាគីរុស្ស៊ីក៏មិនដែលអូសដៃគណៈប្រតិភូទីក្រុងប៉េកាំងចេញឆ្ងាយពីដំណោះស្រាយសន្តិភាពនៅអ៊ុយក្រែនោះដែរ ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អ៊ុយក្រែនហាក់បង្ហាញកូនចិត្តរកសន្តិភាពជូនជាតិមាតុភូមិ ក្រោយពេលដែលសារព័ត៌មាន CNN បានរាយការណ៍ថា លោក Zelensky មិនចង់ឲ្យភ្លើងសង្គ្រាមជាមួយរុស្ស៊ីនៅបន្តឆេះឆាបឆួលបែបនេះនោះឡើយ ពោលរដ្ឋាភិបាលទីក្រុងយល់ព្រមយកដំណោះស្រាយសន្តិភាពសន្តិភាព ១២ ចំណុចរបស់ចិនមកដាក់លើតុចរចា ក៏ដូចជារកផ្លូវឆ្ពោះទៅកាន់សន្តិភាពផងដែរ ។

គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេលដល់ឆ្នាំទី ២ ហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូលើកទ័ពចូលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈបច្ចុប្បន្នលោកប្រធានាធិបតី Volodymr Zelensky នៅតែបន្តដើរសុំជំនួយ ក៏ដូចជាសព្វាវុធ និងកែនទាហានជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តសំខាន់ៗដូចជា អឺរ៉ុប និងអាមេរិកជាដើម ។
ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា រហូតមកដល់ពេលនេះទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិត ៕
ដោយ ៖ សុខ ជីវ័ន្ត

-
សន្តិសុខសង្គម១៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?