Connect with us

ព័ត៌មានអន្ដរជាតិ

បុរសថៃ ជាប់គុក ៥០ឆ្នាំ ដោយសារបង្ហោះ Facebook ប្រមាថព្រះមហាក្សត្រ

បានផុស

នៅ

តាមការចុះផ្សាយរបស់បាងកកប៉ុស្តិ៍កាលពីថ្ងៃព្រហស្បតិ៍ទី១៨ខែមករា តុលាការថៃ បានកាត់ទោសបុរសម្នាក់ ដាក់ពន្ធនាគារ៥០ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ ដែលជាការកាត់ទោសជាប់ពន្ធនាគារយូរបំផុត ក្រោមច្បាប់នេះ។

(រូបថត៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំបូងឡើយ បុរសឈ្មោះ Mongkol Thirakot អាយុ៣០ឆ្នាំ ត្រូវបានកាត់ទោសជាប់ពន្ធនាគារត្រឹម២៨ឆ្នាំប៉ុណ្ណោះ ពាក់ព័ន្ធការបង្ហោះមិនសមរម្យលើ Facebook កាលពី៣ឆ្នាំមុន ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ តុលាការបានបន្ថែមទោសដាក់ពន្ធនាគារ ២២ឆ្នាំទៀត។

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងសវនាការ ចៅក្រមនិយាយថា លោកបានបន្ថយទោស Thirakot មួយភាគបីរួចទៅហើយ ដោយសារតែចុងចោទ ព្រមសហការជាមួយតុលាការ។

(រូបថត៖ The Star)

តាមមាត្រា១១២នៃច្បាប់ប្រមាថព្រះមហាក្សត្រថៃ អ្នកល្មើសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារយ៉ាងតិច៣ឆ្នាំ និងអតិបរមា១៥ឆ្នាំសម្រាប់ការចោទប្រកាន់នីមួយៗ។

សាលាឧទ្ធរណ៍​​រក​ឃើញ​ថា ចុង​ចោទ​មាន​ទោស​ចំនួន១១ករណី​ទៀត បន្ថែមពីលើទោសចាស់ ហើយបើតាមការបូកសរុបទោសនីមួយៗចូលគ្នា បណ្តាលឲ្យគាត់ត្រូវជាប់ពន្ធនាគារសរុប ៥០ឆ្នាំ។ យ៉ាងណា មេធាវី របស់ចុងចោទ កំពុងដាក់សំណើសុំឲ្យនៅក្រោឃុំ។

សូមជម្រាបថា លោក Mongkol ត្រូវបានចាប់ខ្លួនកាលពីខែមេសា ឆ្នាំ ២០២១ បន្ទាប់ពីធ្វើកូដកម្មអត់អាហារនៅខេត្តឈៀងរ៉ៃ ដើម្បីទាមទារសិទ្ធិឲ្យនៅក្រៅឃុំសម្រាប់អ្នកទោសនយោបាយនៅក្នុងករណីស្រដៀងគ្នានេះ។

យោងតាមទិន្នន័យពីក្រុមមេធាវីថៃដើម្បីសិទ្ធិមនុស្សគិតត្រឹមថ្ងៃទី៣១ខែធ្នូឆ្នាំមុន មនុស្សចំនួន ១៩៣៨នាក់ ត្រូវបានកាត់ទោសពីបទចូលរួមនយោបាយ និងការបញ្ចេញមតិចាប់តាំងពីផ្ទុះបាតុកម្ម Free Youth ក្នុងខែកក្កដា ឆ្នាំ ២០២០៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ស្តេចថៃ កាត់បន្ថយទោសជាប់ពន្ធនាគាររបស់លោក ថាក់ស៊ីន មកត្រឹម១ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម