ព័ត៌មានអន្ដរជាតិ
បណ្តាញដឹកជញ្ជូនពិភពលោកព្រមានចាយពេលយូរទម្រាំទំនិញដល់ដៃ អតិថិជន ព្រោះវាងផ្លូវសង្គ្រាម
បណ្តាញដឹកជញ្ជូនឡូជីស្ទីកខ្នាតធំដូចជា ក្រុមហ៊ុន Maersk បានជូនដំណឹងទៅកាន់បណ្តាអតិថិជនខ្លួនអំពីហានិភ័យសង្គ្រាមនៅសមុទ្រក្រហម ដែលអាចនឹងធ្វើឲ្យកើតមានវិបត្តិផ្នែកដឹកជញ្ជូនអូសបន្លាយរយៈពេលដល់ច្រើនខែ ។
ប្រភពព័ត៌មានពី RT ក្រុមហ៊ុនឡូជីស្ទីកខ្នាតយក្ស Maersk ដែលគេច្រើនស្គាល់តាមរយៈស្លាកកុងតឺន័របានប្រកាសជូនដំណឹងអំពីបញ្ហាខាងលើជូនទៅអតិថិជន ក្រោយវាយតម្លៃពីហានិភ័យនេះជាកម្រិតបណ្តាញសាកល ។ “យើងសង្ឃឹមថា នឹងមានដំណោះស្រាយឆាប់ៗ និងធ្វើអ្វីតាមដែលអាចធ្វើបានសម្រាប់ដោះស្រាយ ។ ពួកយើងសូមអំពាវនាវឲ្យអតិថិជនត្រៀមខ្លួនប្រឈមសម្រាប់បញ្ហាលំបាកជាសាកលនេះ ពិសេសការទ្រាំទ្រនឹងបញ្ហារំខានទៅដល់បណ្តាញដឹកជញ្ជូនរបស់យើង” ។ នេះបើតាមការជូនដំណឹងដល់អតិថិជនរបស់ក្រុមហ៊ុន Maersk ។
ទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏បានផ្តល់ជម្រើសឲ្យអតិថិជនរបស់ខ្លួន អាចបង្វែរពីការដឹកជញ្ជូនទំនិញតាមផ្លូវទឹក ទៅតាមជើងអាកាសវិញ មិនថានៅអាកាសយានដ្ឋានតាមប្រទេសអូម៉ង់ ឬអារ៉ាប់រួមនោះទេ ដើម្បីមានលទ្ធភាពអាចបញ្ជូនទំនិញដល់ទីដៅចុងក្រោយនៅតំបន់អឺរ៉ុប ឬអាមេរិក ។
ជាមួយគ្នានោះផងដែរ អត្រាទំនិញផ្ញើសម្រាប់ជំនួញពាណិជ្ជកម្មអន្តរជាតិ តាមជើងហោះហើរមានការកើនឡើងគំហុក ហើយលទ្ធផលនេះ ក៏ដោយសារតែសហរដ្ឋអាមេរិក និងអង់គ្លេសបានបើកប្រតិបត្តិការបាញ់ប្រហារ ទៅលើក្រុមឧទ្ទាមហ៊ូធីនៅប្រទេសយែម៉ែន ក្នុងទិសដៅការពារប្រយោជន៍នៃជំនួញពាណិជ្ជកម្មតាមផ្លូវទឹក ពិសេសផ្លូវកាត់ដែលមមាញឹក នៅតំបន់សមុទ្រក្រហម និងផ្លូវទឹក Bab-el-Mandeb ក្បែរប្រទេសយេម៉ែន ។
គួររំឭកផងដែរថា ក្រុមហ៊ុនដឹកជញ្ជូនធំៗ ដូចជា Maersk របស់ដាណឺម៉ាក និង Hapag-Lloyd របស់អាល្លឺម៉ង់ បានបង្ខំចិត្តបញ្ជូនកប៉ាល់ដឹកទំនិញជាច្រើនគ្រឿងបង្វែរទិសដៅវាងទៅតំបន់ផ្លូវកំពង់ផែនៅអាហ្រ្វិកខាងត្បូង។ ការធ្វើនេះ បណ្តាលឲ្យការដឹកជញ្ជូនទំនិញស៊ីរយៈពេលវែង និងថ្លៃដើមដឹកជញ្ជូនខ្ពស់ជាងមុន ពោលគឺក្រោយពីក្រុមឧទ្ទាមហ៊ូធីបានប្រកាសបិទផ្លូវទឹកមិនឲ្យទំនិញចេញចូលបានតាមសមុទ្រក្រហម និងតំបន់ព្រែកជីកស៊ុយអេនៅអេហ្ស៊ីប ៕
អត្ថបទដោយ៖ មាន រតនា
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់