ព័ត៌មានអន្ដរជាតិ
ជប៉ុន ជាប្រទេសទី ៥ ជោគជ័យចុះចតយានអវកាសលើដីឋានព្រះច័ន្ទ
តាមសារព័ត៌មាន NHK និងមន្ត្រីនៃទីភ្នាក់ងារអវកាសជប៉ុនបានឲ្យដឹងថា ខ្លួនបានចុះចតយានអវកាសចុះអង្កេតការណ៍មួយគ្រឿងដោយជោគជ័យនៅលើដីភពឋានព្រះច័ន្ទ ហើយនេះក៏នាំជប៉ុនឲ្យក្លាយជាប្រទេសទី៥ ដែលសម្រេចបានជោគជ័យក្នុងឋានទីអវកាស ពីក្រោយអតីតសហភាពសូវៀត សហរដ្ឋអាមេរិក ចិន និងឥណ្ឌា ។

ប្រភពសារព័ត៌មានដដែល បានឲ្យដឹងទៀតថា ទីភ្នាក់ងារស្រាវជ្រាវលំហអវកាសជប៉ុន បានបង្ហោះយានទៅឋានព្រះច័ន្ទ ចេញពីមូលដ្ឋានមជ្ឈមណ្ឌលលំហអវកាសជប៉ុន Tanegashima នៅក្នុងខេត្ត Kagoshima តាំងពីខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ ហើយយានអវកាសឈ្មោះ Smart Lander for Investigating Moon (SLIM) សម្រាប់យកការណ៍ព័តមានពីឋានព្រះច័ន្ទនេះ ជាប្រភេទយានអវកាសដែលពុំមានផ្ទុកអវកាសយានិក និងបានចុះផ្ទាល់ដីព្រះច័ន្ទដោយជោគជ័យនៅក្នុងរាត្រីឆ្លងចូលថ្ងៃសោរ៍នេះ ។

យ៉ាងណាក្តី ទន្ទឹមនឹងភាពជោគជ័យនេះ ទីភ្នាក់អវកាសជប៉ុនដដែលក៏បានបង្ហាញពីបញ្ហាមួយ អំឡុងពេលប្រតិបត្តិការបេសកកម្មយានអវកាសនេះ ដោយមានបញ្ហាបន្ទះថ្មថាមពលព្រះអាទិត្យលើផ្នែកនៃយានខូចដំណើរការ ប៉ុន្តែបិរក្ខារយានផ្នែកផ្សេងនៅតែដំណើរការបានធម្មតា និងចុះចតបានត្រឹមត្រូវតាមគោលដៅទៀតផង។
គួររំឭកថា ប្រទេសមហាអំណាចលើពិភពលោក ក៏មានការប្រកួតប្រជែងក្នុងការបង្ហោះបច្ចេកវិទ្យាអវកាស ពិសេសគន្លងលំហនៃភពព្រះច័ន្ទ ដោយក្នុងនោះក៏មានការចូលរួមច្រើនពីវិស័យឯកជន។ នៅឆ្នាំ២០២៦ ទីភ្នាក់ងារអវកាសសហរដ្ឋអាមេរិក គឺអង្គការ NASA ក៏គ្រោងនឹងបង្ហោះយានអវកាសដោយមានផ្ទុកអវកាសយានិកមួយគ្រឿងផងដែរ ដែលជាបេសកកម្មថ្មីជាលើកទីពីររបស់ខ្លួន ក្រោយទទួលជោគជ័យក្នុងរយៈកាលពីពាក់កណ្តាលសតវត្សមុន៕

ដោយ៖ មាន រតនា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម៩ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ