Connect with us

ព័ត៌មានអន្ដរជាតិ

អាល្លឺម៉ង់ ថា ទ័ពលោក ពូទីន នឹងវាយលុកអង្គការណាតូ ៥ ទៅ ៨ ឆ្នាំទៀត

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius កាលពីថ្ងៃសុក្របានចេញការព្រមានថា ក្នុងរយៈពេលប្រមាណជា ៥ ទៅ ៨ ឆ្នាំខាងមុខ កម្លាំងទ័ពរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នឹងអាចបើកការវាយប្រហារទៅលើបណ្ដាប្រទេសអង្គការណាតូ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអាមេរិក Politico កាលពីថ្ងៃទី១៩ ខែមករា ។

លោក Boris Pistorius

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាល្លឺម៉ង់ Der Tagesspiegel, លោក Pistorius បានលើកឡើងថា “យើងបានឮការគំរាមកំហែងពីវិមានក្រឹមឡាំងស្ទើរតែរៀងរាល់ថ្ងៃ ដូច្នេះយើងចាត់ទុកវោហារស័ព្ទរបស់លោក វ្ល៉ាឌីមៀរ ពូទីន អាចនឹងផ្ទុះភ្លើងសង្គ្រាមលើប្រទេសណាតូនៅថ្ងៃណាមួយជាក់ជាមិនខាន ប៉ុន្តែវាមិនមែនឆេះឆួលនៅពេលនេះនោះទេ អាចពី ៥ ទៅ ៨ ឆ្នាំខាងមុខ” ។

ការកត់សម្គាល់របស់លោករដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់រូបនេះ គឺស្របគ្នាទៅនឹងការព្រមានរបស់លោករដ្ឋមន្ត្រីការពារជនស៊ីវិលរបស់ប្រទេសស៊ុយអែត Carl-Oskar Bohlin ដែលលើកឡើងថា “សង្រ្គាមអាចនឹងទៅលេងស៊ុយអែតគ្រប់វិនាទីទាំងអស់” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Pistorius បានប្រាប់កាសែត Der Tagesspiegel ទៀតថា “ការព្រមានរបស់ស៊ុយអែតគឺអាចយល់ច្បាស់បានពីទស្សនវិស័យរបស់បណ្ដាប្រទេស Scandinavian ប៉ុន្តែស៊ុយអែតក៏ត្រូវត្រៀមចិត្តត្រៀមកាយប្រឈមមុខនឹងស្ថានភាពកាន់តែធ្ងន់ធ្ងរពីការវាយលុករបស់រុស្ស៊ីផងដែរ ព្រោះថា ស៊ុយអែត​មិន​ទាន់ក្លាយខ្លួន​ជា​សមាជិកអង្គការ​ណាតូ​នៅឡើយទេ ពោលត្រូវ​រង់ចាំការបន្ទន់ចិត្តពីតួកគី និង​ហុងគ្រី” ។

ស្របពេលជាមួយគ្នានេះកាសែតអាល្លឺម៉ង BILD ក៏បានរាយការណ៍ដែរថា រដ្ឋាភិបាលអាល្លឺម៉ង់កំពុងរៀបចំផែនការសម្ងាត់សម្រាប់ការលុកលុយណាមួយរបស់រុស្ស៊ីទៅលើអង្គការណាតូ ខណៈក្រសួងការពារជាតិក៏កំពុងរៀបជើងព្រួលសម្រាប់សង្គ្រាមនៅអឺរ៉ុបដូចគ្នា ខណៈដើម្បីជាការឆ្លើយតបទៅនឹងការគំរាមកំហែងដែលកំពុងឆាបឆួលនេះ ផែនការរបស់អង្គការណាតូគឺនឹងដាក់ពង្រាយកម្លាំទ័ពរបស់ខ្លួនទៅកាន់អឺរ៉ុបខាងកើត ការពារកុំឲ្យភ្លើងសង្គ្រាមឆេះបន្ថែមនៅក្នុងតំបន់ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ កូនប្រុសប្រធានាធិបតី ឥណ្ឌូណេស៊ី រងពាក្យនិន្ទាឲ្យលាលែងពីតំណែង​ជាអភិបាលក្រុង ដោយសារឈប់ញឹកពេក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៥៤ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម