Connect with us

ព័ត៌មានអន្ដរជាតិ

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

បានផុស

នៅ

ក្មេងស្រីកូនកាត់ Brianna Yoon កើតនៅឆ្នាំ ២០០៩ មានម្តាយជនជាតិហ្វីលីពីន​ និងឪពុកជាជនជាតិកូរ៉េ ហើយនៅឆ្នាំ ២០១៣ នាងត្រូវបានគេស្គាល់យ៉ាងទូលំទូលាយនៅក្នុងពិភពអនឡាញ ដោយ​សារ​តែ​រូបថត​ដ៏​គួរ​ឲ្យស្រឡាញ់​ដែល​ម្ដាយ​បាន​បង្ហោះ​លើ Instagram។

នាងតូច Brianna Yoon មានភាពល្បីល្បាញយ៉ាងឆាប់រហ័ស មិនត្រឹមតែនៅក្នុងប្រទេសកូរ៉េប៉ុណ្ណោះទេ។ ប៉ុន្តែ​រូបភាពរបស់នាងក៏​បាន​រីក​រាលដាល​ដល់​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​អាស៊ី​ និងសូម្បីតែនៅមជ្ឈិមបូព៌ាផងដែរ។ ជាពិសេសនៅទីក្រុងឌូបៃ។ ភាពល្បីល្បាញនេះ បានជួយឲ្យនាងទទួលបានការអញ្ជើញពីម៉ាកយីហោជាច្រើននិងក្លាយជាតារាម៉ូដែលកុមារដ៏ល្បីល្បាញ ហើយជារឿយៗទទួលបានអំណោយថ្លៃៗ ពីអ្នកគាំទ្រទូទាំងពិភពលោក។

ទោះយ៉ាងណាក៏ដោយ នៅពេលដែលប្រជាប្រិយភាពរបស់នាងឈានដល់កម្រិតកំពូល ភាពល្បីល្បាញដែលមកជាមួយ ចៀសមិនរួចមកជាមួយបញ្ហាជាច្រើន។ មនុស្សជាច្រើនបានរិះគន់ឪពុកម្តាយរបស់នាងថា បានទាញយកប្រយោជន៍ពីកេរ្តិ៍ឈ្មោះរបស់កូនដើម្បីរកលុយ ហើយរឿងរ៉ាវកាន់តែធ្ងន់ធ្ងរនៅពេលដែលពាក្យចចាមអារ៉ាមលេចចេញនៅលើបណ្តាញសង្គមថា ក្មេងស្រីតូចនេះ ត្រូវបានអ្នកជំនួញនៅទីក្រុងឌូបៃយកទៅចិញ្ចឹមថែមទៀតផង។

យោងតាមប្រភពពីព័ត៌មាន​ក្នុងប្រទេសហ្វីលីពីន newsdirectory3 បាន​ទម្លាយថា ឧកញ៉ា​ឌូបៃ​ម្នាក់​មើល​ថែ​ Breanna Yoon ដូច​ព្រះនាង​តូច ហើយនាងទទួលបានសិទ្ធិពិសេសសម្រាប់ជីវិតដ៏ប្រណិត ដូចជាស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ និងទិញទំនិញម៉ាកយីហោ​, ធ្វើដំណើរទៅកន្លែងផ្សេងៗ ឬទទួលបានរថយន្តទំនើប Rolls Royce ជាកាដូខួបកំណើត។

ភ្លាមៗ នៅពេល​ដែល​ព័ត៌មាន​បាន​ផ្សព្វផ្សាយព្រោងព្រាតពេញបណ្ដាញអ៉ិនធើណេត ម្តាយរបស់ Breanna Yoon បានបដិសេធភ្លាមៗ។ គាត់​​បាន​ចែក​រំលែក​ផង​ថា ប្តី​របស់​គាត់​មាន​បំណង​បើក​អាជីវកម្ម​នៅ​ឌូបៃ។ ដូច្នេះ គ្រួសារ​ទាំង​មូល​បាន​រស់​នៅ​ទី​នោះ​អស់​រយៈ​ពេល​២​ឆ្នាំ មុន​ពេល​ត្រឡប់​ទៅ​កូរ៉េ​វិញ។ ពាក្យចចាមអារ៉ាមអំពីមហាសេដ្ឋីឌូបៃបានធ្វើឲ្យនាងនិងគ្រួសារមានបញ្ហាជាច្រើនរាប់មិនអស់។

យ៉ាងណាមិញ សព្វថ្ងៃនេះ​ Breanna Yoon បានធំឡើងក្នុងអាយុ ១៤ ឆ្នាំ ដែលជាក្មេងស្រីដ៏ល្បីល្បាញកាលពីច្រើនឆ្នាំមុន។ ឥឡូវនេះនាងតូចមើលទៅចាស់ទុំជាងមុន ប៉ុន្តែ​សម្រស់​ដ៏​ស្រស់​ស្អាត​របស់​នាង​នៅ​តែ​មិន​ប្រែប្រួល។ ក្នុងនោះថែមទៀត កុមារភាពរបស់នាងបានចំណាយនៅឌូបៃ ទទួលការអប់រំល្អៗពីឪពុកម្តាយរបស់នាង​​​ រហូតនាងអាចនិយាយ​បាន​៤​ភាសា​តាំង​ពី​ក្មេងមកម៉្លេះ។ ទោះបីជាបច្ចុប្បន្ន Breanna កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក៏ដោយ ក៏ឪពុកម្តាយរបស់នាងតែងតែសម្រេចចិត្តបដិសេធការផ្តល់ជូនការងារ ដើម្បីឲ្យកូនស្រីពួកគេធំឡើងតាមធម្មជាតិ និងរស់នៅធម្មតាដូចកុមារដទៃទៀត នៅអាយុដូចគ្នា៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្មេងស្រី អ៊ីរ៉ង់ ស្អាតជាងគេលើលោក ពេលនេះធំពេញវ័យមើលសឹងលែងស្គាល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម