ព័ត៌មានអន្ដរជាតិ
លម្អិតហេតុការណ៍អគ្គិភ័យដ៏សាហាវ ឆាបឆេះអន្តេវាសិកដ្ឋាន ចិន ស្លាប់សិស្សថ្នាក់ទី៣ ជាង១០នាក់
តាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋ Xinhua, សិស្សសាលាចិនចំនួន១៣នាក់ អាយុចន្លោះ៩ទៅ១០ឆ្នាំ ត្រូវបានបញ្ជាក់ថាបាត់បង់ជីវិត បន្ទាប់ពីអគ្គិភ័យ ឆាបឆេះអន្តេវាសិកដ្ឋានមួយកន្លែងកណ្តាលប្រទេសចិន។
អគ្គិភ័យដ៏សាហាវនេះ បានកើតឡើងកាលពីយប់ថ្ងៃសុក្រនៅសាលា Yingcai ក្នុងភូមិ Yanshanpu នៃខេត្ត Henan។ នាយកសាលាត្រូវបានឃុំខ្លួន ហើយអាជ្ញាធរកំពុងបើកការស៊ើបអង្កេត។
ស្របពេលជាមួយគ្នានោះដែរ គ្រូបង្រៀនម្នាក់នៅសាលាឯកជនដែលដំណើរការបានជាង១០ឆ្នាំមកហើយ បានប្រាប់សារព័ត៌មាន Hebei Daily ថា ជនរងគ្រោះទាំងអស់ សុទ្ធតែជាសិស្សិរៀនថ្នាក់ទី៣។
ស៊ីនហួរបានរាយការណ៍ថា ពេលអគ្គិភ័យឆាបឆេះ គឺមានសិស្សប្រហែល៣០នាក់ស្ថិតនៅក្នុងអន្តេវាសិកដ្ឋាននោះ ហើយសិស្សនៅសល់ត្រូវបានជម្លៀសដោយសុវត្ថិភាព។
ទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតអំពីអត្តសញ្ញាណអ្នកស្លាប់ ឬមូលហេតុនៃការឆាបឆេះត្រូវ មិនត្រូវបានគេបញ្ជាក់ជាផ្លូវការឡើយ។
សូមជម្រាបថា គ្រោះអគ្គិភ័យដ៏សាហាវបែបនេះនៅក្នុងប្រទេសចិន មិនមែនជារឿងចម្លែកនោះទេ ដោយសារតែការអនុវត្តស្ដង់ដារអគារ និងសុវត្ថិភាពមានភាពអន់ខ្សោយ។
កាលពីខែវិច្ឆិកា មនុស្សចំនួន២៦នាក់បានស្លាប់ បន្ទាប់ពីអគ្គិភ័យឆាបឆេះអគារការិយាល័យមួយក្នុងទីក្រុង Luliang ខេត្ត Shanxi ហើយភ្លើងឆេះមន្ទីរពេទ្យក្នុងទីក្រុងប៉េកាំងកាលពីខែមេសាឆ្នាំមុន បានឆក់យកជីវិតមនុស្សយ៉ាងតិច២៩នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លម្អិតបន្ថែមករណីឆេះផ្ទះ និងតូបអ្នកលក់ដូរនៅផ្សារក្រោម ដែលបណ្ដាលឱ្យស្លាប់មនុស្ស ៣នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២៤ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ