ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ប្រកាសសងសឹកអ៊ីស្រាអែល ក្រោយឆ្មាំបដិវត្ត ៥នាក់ ត្រូវធ្វើឃាតនៅ ស៊ីរី
ពីមួយថ្ងៃទៅមួយថ្ងៃ ស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ា កាន់តែក្តៅឡើងៗ ដោយចុងក្រោយបំផុតនេះគឺថា ប្រទេសអ៊ីរ៉ង់ បានប្រកាសសងសឹកអ៊ីស្រាអែល ដែលបើកការវាយប្រហារអាកាស សម្លាប់ឆ្មាំបដិវត្ត (IRGC) ៥នាក់ នៅទីក្រុង ដាម៉ាស ក្នុងប្រទេសស៊ីរី។

តាមការចុះផ្សាយរបស់ Reuters, ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi និយាយថា “ទីក្រុងតេហេរ៉ង់ នឹងឲ្យអ្នក មកទទួលខុសត្រូវចំពោះការធ្វើឃាតដ៏កំសាកនេះ”។ ក្នុងសេចក្តីថ្លែងការណ៍មួយ លោកប្រកាសថា “មិនបាច់ឆ្ងល់ច្រើនទេ អំពើភេរវកម្មនិងឧក្រិដ្ឋកម្មបែបនេះ ច្បាស់ជាមិនទុកឲ្យកន្លងផុតដោយគ្មានការឆ្លើយតបបានឡើយ”។
ម្តងហើយម្តងទៀត អ៊ីស្រាអែល ត្រូវចោទប្រកាន់ថា បានបង្កើនការវាយប្រហារទៅលើឥស្សរជនជាន់ខ្ពស់អ៊ីរ៉ង់និងសម្ព័ន្ធមិត្តនៅក្នុងប្រទេសស៊ីរី និងលីបង់ ព្រោះសង្ស័យពាក់ព័ន្ធគាំទ្រក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស។

កាលពីថ្ងៃសៅរ៍ទី២០ខែមករា IRGC បញ្ជាក់ថា អ៊ីស្រាអែល ពិតជាបានសម្លាប់សមាជិករបស់ខ្លួនចំនួន៥នាក់មែន ខណៈក្រុមហាម៉ាស ក៏ថ្កោលទោសការវាយប្រហារនោះដែរថាជា “ឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នង”។
មុននេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanani ក៏បានស្តីបន្ទោសអ៊ីស្រាអែលផងដែរ និងនិយាយថា ទីក្រុងតេហេរ៉ង់ សូមរក្សាសិទ្ធិក្នុងការឆ្លើយតបទៅនឹងអំពើភេរវកម្មនេះ។

ដោយដកស្រង់ប្រភពពត៌មានមួយ ទីភ្នាក់ងារសារព័ត៌មាន Mehr របស់អ៊ីរ៉ង់អះអាងថា “ប្រធានសន្តិសុខស៊ីរីរបស់ឆ្មាំបដិវត្ត និងអនុប្រធានរបស់គាត់គឺស្ថិតក្នុងចំណោមមនុស្សស្លាប់ទាំង១០នាក់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅស៊ីរី”។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានការបញ្ជាក់ច្បាស់ អំពីសេចក្តីរាយការណ៍ខាងលើនេះទេ។

សូមបញ្ជាក់ថា ក្នុងសង្គ្រាមស៊ីវិលនៅប្រទេសស៊ីរីរយៈពេលជាងមួយទសវត្សរ៍ អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសរាប់រយលើក ដោយកំណត់គោលដៅធំលើកងកម្លាំងដែលគាំទ្រដោយអ៊ីរ៉ង់ ក៏ដូចជាទីតាំងរបស់កងទ័ពស៊ីរីផងដែរ ប៉ុន្តែការវាយប្រហារកាន់តែរីករាលដាលចាប់តាំងពីសង្គ្រាមថ្មីរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសផ្ទុះឡើងកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣។
តាមការចុះផ្សាយរបស់កាសែត Time of Israel ដោយដកស្រង់តួលេខពីក្រសួងសុខាភិបាលហ្គាហ្សា, គិតត្រឹមថ្ងៃអាទិត្យទី២១ខែមករា តួលេខជនជាតិប៉ាឡេស្ទីនស្លាប់ បានកើនដល់ ២៤៩២៧នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប៉ាគីស្ថាន ចាត់វិធានការក្តៅលើអ៊ីរ៉ង់ ក្រោយមីស៊ីល សម្លាប់កុមារក្នុងដីរបស់ខ្លួន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ