Connect with us

ព័ត៌មានអន្ដរជាតិ

ឆ្នាំក្រោយ វៀតណាម បាញ់បង្ហោះផ្កាយរណបរ៉ាដា ចូលទៅក្នុងតារាវិថី

បានផុស

នៅ

តាមការចុះផ្សាយរបស់ VN Express, ផ្កាយរណបបច្ចេកវិទ្យារ៉ាដាដំបូងបង្អស់របស់វៀតណាមឈ្មោះ LOTUSat-1 ត្រូវបានគេរំពឹងថានឹងបញ្ចប់រួចរាល់នៅខែមីនា ហើយរង់ចាំការបាញ់បង្ហោះទៅកាន់តារាវិថីនៅដើមឆ្នាំ២០២៥។

(រូបថត៖ VNSC)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

LOTUSat-1 គឺជាផ្កាយរណបអង្កេតផែនដី ដែលមានសមត្ថភាពថតរូបភាពក្នុងកម្រិតច្បាស់ទោះក្នុងអាកាសធាតុបែបណាក៏ដោយ ព្រោះថាវាប្រើបច្ចេកវិទ្យាចាប់សញ្ញា synthetic aperture radar (SAR)។

ទិន្នន័យរូបភាពពីផ្កាយរណបនេះ នឹងជួយឲ្យវៀតណាមទទួលបានព័ត៌មានត្រឹមត្រូវ ដើម្បីឆ្លើយតបនិងកាត់បន្ថយផលប៉ះពាល់នៃគ្រោះធម្មជាតិ ក៏ដូចជាបម្រែបម្រួលអាកាសធាតុ គ្រប់គ្រងធនធានធម្មជាតិ និងតាមដានបរិស្ថាន ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

បណ្ឌិត Le Xuan Huy អគ្គនាយករងនៃមជ្ឈមណ្ឌលអវកាសវៀតណាម និយាយថា ដោយមានការជួយជ្រោមជ្រែងពីប្រទេសជប៉ុន, ការអភិវឌ្ឍផ្កាយរណប LOTUSat-1 ក្រោមគម្រោង “ការការពារគ្រោះមហន្តរាយធម្មជាតិ និងបម្រែបម្រួលអាកាសធាតុ ដោយប្រើប្រាស់ផ្កាយរណបអង្កេតផែនដី” នេះគឺបានចាប់ផ្តើមឡើងនៅឧទ្យាន Hoa Lac High-Tech Park ក្នុងទីក្រុងហាណូយ តាំងពីខែកញ្ញាឆ្នាំ២០១២ មកម្ល៉េះ។

(រូបថត៖ Giang Huy)

តាមការបញ្ជាក់ពីលោក Huy, ​ផ្កាយ​រណបនេះ នឹងបំពេញបេសកកម្ម ​ក្នុង​គន្លង​គោចរ​រយៈ​ពេល៥ឆ្នាំ។

សូមបញ្ជាក់ វៀតណាមនិងជប៉ុន បានចាប់ផ្តើមកិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យាអវកាសតាំងពីឆ្នាំ ២០០៦មក។ ដោយមានការគាំទ្រពីជប៉ុន, វៀតណាមបានស្រាវជ្រាវ និងផលិតផ្កាយរណបខ្នាតតូច “Made in Vietnam” ចំនួន ៣ គ្រឿងរួមមាន PicoDragon, Nano Dragon និង MicroDragon ហើយត្រូវបានបាញ់បង្ហោះដោយជោគជ័យទៅកាន់តារាវិថី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ Geespace បាញ់បង្ហោះផ្កាយរណបប្រាំបួនដំបូងដោយជោគជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៦ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៦ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៧ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៨ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍២០ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម២០ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១០ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម