Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះព្រឹលកាចសាហាវ វាយប្រហារអាមេរិក ផ្តាច់ជីវិតមនុស្សជិត ៩០នាក់

បានផុស

នៅ

ពេញមួយសប្តាហ៍ សហរដ្ឋអាមេរិក ត្រូវរងគ្រោះដោយព្យុះព្រឹលយ៉ាងកាចសាហាវ ខណៈមានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ចំនួន៨៩នាក់ នៅទូទាំងប្រទេស ហើយអាកាសធាតុធ្ងន់ធ្ងរបែបនេះ ត្រូវគេព្យាករថា នឹងអូសបន្លាយដល់ពាក់កណ្តាលសប្តាហ៍នេះ។

(រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរព្រមានថា តួលេខអ្នកស្លាប់ អាចនឹងកើនឡើងព្រោះថា នៅមានមនុស្សច្រើនទៀតកំពុងបាត់ខ្លួន។ 

តាមការផ្សាយរបស់ CBS កាលពីថ្ងៃអាទិត្យទី២១ខែមករា, ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ គឺរួមមាន២៥នាក់ ត្រូវបានកត់ត្រាក្នុងរដ្ឋ Tennessee ខណៈរដ្ឋ Oregon ត្រូវប្រកាសអាសន្នព្រោះទីនោះ ក៏មានមនុស្សបាត់បង់ជីវិត១៦នាក់ដែរ បន្ទាប់ពីព្យុះព្រឹលដ៏ធ្ងន់ធ្ងរ។

(រូបថត៖ AP)

មនុស្សស្លាប់ផ្សេងទៀត ត្រូវបានរាយការណ៍នៅ Illinois, Pennsylvania, Mississippi, Washington, Kentucky, Wisconsin, New York និង New Jersey។

តាមការបញ្ជាក់ពីអាជ្ញាធរ មនុស្សមួយចំនួនបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយផ្លូវរអិល អ្នកខ្លះស្លាប់ដោយសារបង្គោលភ្លើងសង្កត់លើ និងមួយចំនួនទៀតជាមនុស្សចាស់ចាញ់អាកាសធាតុត្រជាក់ខ្លាំង។

ក្រៅពីការស្លាប់, ប្រជាជនរាប់ម៉ឺននាក់ទៀត ក៏មិនមានអគ្គិសនីប្រើប្រាស់ផងដែរ នៅទូទាំងតំបន់ភាគច្រើននៃសហរដ្ឋអាមេរិក។ 

(រូបថត៖ AP)

ដោយសារតែព្យុះព្រឹលនេះ សីតុណ្ហភាពនៅតំបន់ខ្លះនៃសហរដ្ឋអាមេរិក បានធ្លាក់ចុះដល់០អង្សាសេ ហើយផ្នែកខ្លះឈានដល់ ដក០អង្សាឯណោះ។

សូមបញ្ជាក់ថា នេះមិនមែនជារឿងថ្មីឡើយ ដែលសហរដ្ឋអាមេរិក ជួបប្រទះអាកាសធាតុធ្ងន់ធ្ងរបែបនេះ ពោលគឺរៀងរាល់ឆ្នាំ ព្យុះព្រឹលតែងតែវាយប្រហារប្រទេសនេះជានិច្ច នៅរដូវធ្លាក់ទឹកកក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ព្យុះព្រិល វាយប្រហារទូទាំងប្រទេស រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម