Connect with us

ព័ត៌មានអន្ដរជាតិ

ស្ត្រី ចិន ​ម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីបូមខ្លាញ់នៅប្រទេសកូរ៉េ

បានផុស

នៅ

ស្ត្រីជនជាតិចិនវ័យ ២៩ ឆ្នាំម្នាក់ បានធ្វើដំណើរទៅទទួលសេវាកម្មបូមរំលាយខ្លាញ់ត្រង់បរិវេនក្បាលពោះ, ដៃ និងជើងនៅគ្លីនិកមួយក្នុងទីក្រុង Gangnam ប្រទេសកូរ៉េខាងត្បូង ក្រោយមកស្រាប់តែទទួលដំណឹងថា នាងបាត់បង់ជីវិតទៅហើយ។

យោងតាមការចុះផ្សាយពីគេហទំព័រព័ត៌មានកូរ៉េខាងត្បូង SBS NEWS​ កាលពីថ្ងៃសៅរ៍ ទី ២០ ខែមករា ឆ្នាំ ២០២៤ រាយការណ៍ពីការស្លាប់របស់ស្រ្តីជនជាតិចិនអាយុ ២៩ ឆ្នាំម្នាក់ បន្ទាប់ពីទទួលការបូមរំលាយខ្លាញ់នៅគ្លីនិកវះកាត់កែសម្ផស្សក្នុងតំបន់ Gangnam នៃទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

តាម​របាយការណ៍​ស៊ើបអង្កេត​របស់​ប៉ូលិស​បាន​បង្ហាញ​ថា ​ស្ត្រី​ជនជាតិ​ចិន​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ Wang នាងបានធ្វើដំណើរទៅកូរ៉េខាងត្បូង ក្នុងអំឡុងខែវិច្ឆិកា កាល​ពី​ឆ្នាំ​មុន និង​បាន​ទៅ​កាន់​គ្លីនិក​វះកាត់​កែ​សម្ផស្ស​នោះ ដើម្បី​ធ្វើ​ការ​បូម​ខ្លាញ់សរុប ៣ ដង​ក្នុង​រយៈ​ពេល​ប្រមាណ ២ សប្តាហ៍ គឺ​នៅ​លើ​ពោះ ដៃ និង​ភ្លៅ​រៀង​ខ្លួន។

បន្ទាប់ពីការវះកាត់នីមួយៗ ស្រ្តីជាជនរងគ្រោះមាន​ការ​ឈឺ​ចាប់យ៉ាងខ្លាំង ហើយ​ត្រូវ​ស្វះស្វែងស្វែង​រក​ការ​ព្យាបាល​ពី​គ្រូពេទ្យ។ ជាពិសេសបន្ទាប់ពីការវះកាត់លើកទីបី ការឈឺចាប់កាន់តែធ្ងន់ធ្ងរខ្លាំង រហូតពិបាក​ពិបាក​ក្នុង​ការ​ធ្វើ​ចលនា។ ពេល​នាង​ទៅ​ព្យាបាល នាង​បាន​ចាក់​ថ្នាំ​ផ្សះ និង​ស្អំទឹកកក​ក្នុង​បន្ទប់​សង្គ្រោះ។ រហូត​ដល់​ម៉ោង​១០​យប់ ទើប​គ្រូពេទ្យ​ត្រឡប់​មក​វិញដោយ​បន្សល់​ទុក​តែ​នាង និង​អ្នក​មើលថែ​ម្នាក់​ឯង​ក្នុង​បន្ទប់។

នៅព្រឹកបន្ទាប់ ស្ថានភាពរបសនាងកាន់តែអាក្រក់ទៅៗ រហូតត្រូវបញ្ចូនទៅកាន់ទៅមន្ទីរពេទ្យសាកលវិទ្យាល័យ។ នៅពេលដែលគ្រូពេទ្យមកដល់មន្ទីរពេទ្យ ពួកគេបានរកឃើញថានាងមានជំងឺម្យ៉ាងហៅថា Necrotizing Fasciitis ឬ gangrene ដែលបណ្តាលមកពីការឆ្លងមេរោគបាក់តេរីធ្ងន់ធ្ងរនៅក្នុងស្រទាប់ជ្រៅនៃស្បែក ទៅស្រទាប់សាច់ដុំ បណ្តាលឲ្យស្លាប់នៃជាលិកានៅក្នុង។ ក្រោយ​ពី​រង​ទុក្ខ​អស់​រយៈ​ពេល​មួយ​ខែ ចុង​ក្រោយ​នារី​រង​គ្រោះ​ក៏ទទួលមរណភាព។

ក្រោយ​ពី​បាន​ដឹង​ព័ត៌មាន សមាជិកគ្រួសាររបស់អ្នកស្លាប់ មានការខឹងសម្បារយ៉ាងខ្លាំង ពួកគេបាននិយាយថា អ្វីដែលនាងនិយាយនៅពេលនាងដឹងខ្លួនឡើងវិញមុនពេលនាងស្លាប់ នាងមានអារម្មណ៍ឈឺចាប់ខ្លាំង។ ឪពុករបស់នាងនឹងចាត់វិធានការតាមច្បាប់យ៉ាងតឹងរ៉ឹង ដោយ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សមត្ថកិច្ច​ដើម្បី​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ប្រធាន​គ្លីនិក​វះកាត់ ហើយចោទប្រកាន់ពីបទធ្វេសប្រហែសវិជ្ជាជីវៈ និងបំពានច្បាប់វេជ្ជសាស្ត្រ។

ទោះយ៉ាងណាក៏ដោយ​​ ប៉ូលិសនឹងធ្វើកោសល្យវិច័យ ហើយនឹងពិនិត្យមើលកាមេរ៉ា CCTV នៅក្នុងបន្ទប់វះកាត់ ទើបក្រុមមន្ត្រី​នឹង​បង្ហាញ​ពី​មូលហេតុ​ពិត​នៃ​ការ​ស្លាប់ ​បន្ទាប់​ពី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួចរាល់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម