Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី នឹងយកជ័យលើសឹកសង្គ្រាមជាមួយ អ៊ុយក្រែន បើជំនួយរបស់ អាមេរិក នៅតែចេញពីហោប៉ៅមិនរួច

បានផុស

នៅ

ប្រទេសរុស្ស៊ីមិនតឹងដៃក្នុងជ័យជម្នះលើសឹកសង្គ្រាមជាមួយអ៊ុយក្រែនឡើយ ហើយរុស្ស៊ីនឹងឱបក្រសោបជ័យជម្នះនោះក្នុងរយៈពេលតែប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះ ប្រសិនបើកញ្ចប់ជំនួយមួយផ្សេងទៀតរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនសម្រាប់ផ្ដល់ទៅឲ្យរដ្ឋាភិបាលលោក Volodymyr Zelensky នៅតែដកចេញពីហោប៉ៅមិនរួចទៀតនោះ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី TASS កាលពីថ្ងៃទី២១ ខែមករាកន្លងទៅ ។

លោក Jake Sullivan

ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan និងនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិកលោកស្រី Avril Haines ក៏បានចេញការព្រមានសមាជិកសភាអាមេរិកផងដែរថា អ៊ុយក្រែននឹងអស់សមត្ថភាពការពារដែនអាកាស និងគ្រាប់កាំភ្លើងធំនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយកម្លាំងទ័ពរបស់លោក Zelensky អាចបន្តធ្វើសឹកសង្គ្រាមជាមួយរុស្ស៊ីយ៉ាងយូរ ២ ឬ ៣ ខែទៀតប៉ុណ្ណោះ ខណៈជ័យជម្នះរបស់រុស្ស៊ីនឹងធ្វើឲ្យពិភពលោកក្រឡាប់ចាក់ដែលជំរុញឲ្យប្រទេសផ្សេងទៀតគិតឡើងវិញអំពីទំនាក់ទំនងរបស់ពួកគេជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន” ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ សារព័ត៌មានអាមេរិក NBC News បានរាយការណ៍កាលពីខែតុលា ឆ្នាំ ២០២៣ ថា រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានស្នើសុំថវិកាពីសភាសហរដ្ឋអាមេរិកប្រមាណ ១០៦ ពាន់លានដុល្លារបន្ថែមទៀតសម្រាប់ឆ្នាំសារពើពន្ធ ២០២៤ ជាពិសេសដើម្បីផ្តល់ជំនួយដល់អ៊ីស្រាអែល និងអ៊ុយក្រែនដែលសុទ្ធសឹងតែជាប់ដៃធ្វើសង្គ្រាមដូចគ្នា ក៏ដូចជាទុកសម្រាប់ទប់ទល់ក្នុងការប្រឈមមុខជាមួយប្រទេសចិន និងរុស្ស៊ីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានជះលុយច្រើនជាង ១១០ ពាន់លានដុល្លារក្នុងប្រភេទជំនួយផ្សេងៗគ្នាដើម្បីផ្គត់ផ្គង់ដល់អ៊ុយក្រែន ចាប់តាំងពីផ្ទុះភ្លើងសង្គ្រាមជាមួយរុស្ស៊ីកាលពីខែកុម្ភៈ ឆ្នាំ២០២២ មក ខណៈការផ្ដល់ជំនួយយ៉ាងច្រើនកប់ពពកនេះកំពុងទាញឲ្យអាមេរិកខ្លួនឯងបែកបាក់ផ្ទៃក្នុង ក៏ដូចជាឈ្លោះទាស់ទែងគ្នាពីសំណាក់សមាជិកសភាផងដែរ ដោយសារតែប្រធានសភាថ្មីរបស់អាមេរិកគឺលោក Mike Johnson ដែលមកពីគណបក្សសាធារណរដ្ឋ គឺជាអ្នកប្រឆាំងអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេលដល់ឆ្នាំទី ២ ហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូលើកទ័ពចូលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈបច្ចុប្បន្នលោកប្រធានាធិបតី Volodymr Zelensky នៅតែបន្តដើរសុំជំនួយ ក៏ដូចជាសព្វាវុធ និងកែនទាហានជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តសំខាន់ៗដូចជា អឺរ៉ុប និងអាមេរិកជាដើម ។

ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា រហូតមកដល់ពេលនេះទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិត ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ អាល្លឺម៉ង់ ថា ទ័ពលោក ពូទីន នឹងវាយលុកអង្គការណាតូ ៥ ទៅ ៨ ឆ្នាំទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៨ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៧ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២៣ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម