Connect with us

ព័ត៌មានអន្ដរជាតិ

ទ័ព មីយ៉ាន់ម៉ា ជិត ៣០០ នាក់ភ័យរត់ឆ្លងដែនចូល ឥណ្ឌា ក្រោយការបាញ់​បោះរបស់ក្រុមឧទ្ទាមប្រដាប់អាវុធ

បានផុស

នៅ

កម្លាំងទាហានមីយ៉ាន់ម៉ាជិត ៣០០ នាក់បានភ័យរត់ឆ្លងព្រំដែនចូលទៅក្នុងប្រទេសឥណ្ឌាដើម្បីគេចខ្លួនពីការវាយប្រហាររបស់ក្រុមឧទ្ទាមប្រដាប់អាវុធជនជាតិភាគតិច ។ នេះបើយោងតាមប្រភពពីមន្ត្រីយោធាឥណ្ឌា និងចុះផ្សាយដោយសារព័ត៌មានថៃ MGR Online

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់តាំងពីផ្ទុះការបាញ់បោះដាក់គ្នារវាងកងទ័ពអារ៉ាកាន់ទៅលើកងកម្លាំងរក្សាសន្តិសុខរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ មក តំបន់មួយចំនួនរបស់មីយ៉ាន់ម៉ាដែលនៅជិតព្រំដែនឥណ្ឌា ក៏ផ្ទុះការប៉ះទង្គិចគ្នា ក៏ដូចជាបណ្ដាលឲ្យប៉ះពាល់ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនធំផងដែរ ។

ពាក់ព័ន្ធទៅនឹងការរត់គេចខ្លួនឆ្លងព្រំដែននេះដែរ គឺកើតមានឡើង ស្របពេលដែលកងទ័ពអារ៉ាកាន់បានប្រកាសវាយដណ្ដើមកាន់កាប់ទីក្រុង Paletwa និងបន្ទាយទ័ពចំនួន ៦ ទៀតនៅតាមបណ្ដោយព្រំដែនជាមួយប្រទេសឥណ្ឌាកាលពីពាក់កណ្ដាលខែមករា ឆ្នាំ២០២៤ កន្លងទៅ ។

មន្ត្រីយោធាឥណ្ឌាម្នាក់របស់កងកំលាំងប្រដាប់អាវុធ Assam Rifles ដែលសុំមិនបញ្ចេញឈ្មោះដោយសារសុវត្ថិភាពបាននិយាយថា “ទាហានមីយ៉ាន់ម៉ាសរុប ២៧៦ នាក់ព្រមទាំងអាវុធ និងគ្រាប់ផងនោះ បានរត់មកដល់ភូមិ Bondukbangsora ហើយយើងក៏​បាន​ផ្តល់​ទីជម្រក​ក្នុង​បន្ទាយរបស់យើងទៅដល់ពួកគេផងដែរ” ។

ទោះយ៉ាងណា ប្រភពខាងលើបានបញ្ជាក់បន្ថែមថា យន្តហោះ​យោធា​មីយ៉ាន់ម៉ា ២ ​គ្រឿង​បាន​មក​ដល់ទី​ក្រុង Aizawl រដ្ឋធានីនៃរដ្ឋ Mizoram របស់ឥណ្ឌា ដើម្បីប្រមូល និងនាំយកទាហានដែលបានរត់គេចខ្លួនពីការប្រយុទ្ធត្រឡប់មកមីយ៉ាន់ម៉ាវិញ ។

គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ាដែលបានដណ្ដើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១ កំពុងបាត់បង់ការគ្រប់គ្រងទីក្រុង និងទីស្នាក់ការយោធាជាច្រើននៅជុំវិញប្រទេស ខណៈសមាជិកជាច្រើននាក់របស់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានទម្លាក់អាវុធសុំចុះចាញ់ ក៏ដូចជាត្រូវបានចាប់ខ្លួនផងដែរក្នុងការប្រយុទ្ធគ្នាតាមតំបន់ព្រំដែនជាមួយក្រុមកងកម្លាំងចម្រុះប្រឆាំងរដ្ឋាភិបាលយោធា ៕

ដោយ ៖ គង់ សំអាន

ចុចអាន ៖ ក្រុមហេសបូឡា ព្រមាន អ៊ីស្រាអែល ប្រយ័ត្នស៊ីកំផ្លៀង បើស្ថានការណ៍តំបន់ ព្រំដែន លីបង់ នៅតែដុតរោល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៨ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៧ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២៣ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម