ព័ត៌មានអន្ដរជាតិ
កាសែតអាមេរិក WSJ ៖ ក្រុមហាម៉ាស នៅមានអាវុធពេញដៃបន្តសឹកសង្គ្រាមជាមួយ អ៊ីស្រាអែល រាប់ខែទៀត
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកបានប៉ាន់ស្មានថា ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសនៅតែមានអាវុធពេញក្នុងដៃដើម្បីបន្តធ្វើសឹកសង្គ្រាមរាប់ខែទៀត ក៏ដូចជាបើកការបាញ់បោះណាមួយបទៅលើកម្លាំងទ័ពអ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា ។ នេះបើយោងតាមការចុះផ្សាយដោយកាសែតអាមេរិក The Wall Street Journal (WSJ) កាលពីថ្ងៃទី២១ ខែមករាកន្លងទៅ ។
ក្នុងអត្ថបទកាសែតនោះបានសរសេររ៉ាយរ៉ាប់ទៀតថា នៅមុនពេលផ្ទុះឆេះភ្លើងសង្គ្រាម ក្រុមហាម៉ាសមានអ្នកប្រយុទ្ធរហូតទៅដល់ ៣០,០០០ នាក់ ហើយរហូតមកដល់ពេលនេះពួកគេប្រមាណ ២០ ទៅ ៣០ ភាគរយត្រូវបានសម្លាប់ក្រោមកណ្ដាប់ដៃកងទ័ពអ៊ីស្រាអែលក្នុងព្រឹត្តិការណ៍ ៧ តុលា ២០២៣ ខណៈប្រហែល ១១,០០០ នាក់រងរបួស ប៉ុន្តែអាចកាន់កាំភ្លើងត្រឡប់ទៅសមរភូមិប្រយុទ្ធវិញបាន ។
ស្របពេលជាមួយគ្នានេះ សារព័ត៌មាន Arab News ក៏បានរាយការណ៍ដែរថា ក្រៅពីមានសមត្ថភាពវាយលុកដោយគ្រាប់រ៉ុកកែតទៅលើកងទ័ពអ៊ីស្រាអែលហើយនោះ ក្រុមហាម៉ាសថែមទាំងអាចបង្កើតកម្លាំងប៉ូលិសរបស់ខ្លួនឡើងវិញផងដែរ នៅក្នុងផ្នែកខ្លះនៃទីក្រុងហ្គាហ្សា ។
ក្រុមហាម៉ាសដែលក្ដោបក្ដាប់តំបន់ហ្គាហ្សាតាំងតែពីឆ្នាំ ២០០៧ ហាក់ដូចជាប្ដូរក្បួនយុទ្ធសាស្ត្រទប់ទល់នឹងការវាយសន្ធាប់របស់កម្លាំងទ័ពអ៊ីស្រាអែល ខណៈក្រុមអ្នកវិភាគបានលើកឡើងថា ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនមួយនេះកំពុងប្រតិបត្តិការនៅក្នុងអង្គភាពតូចៗ និងប្រើប្រាស់យុទ្ធសាស្ត្រទ័ពព្រៃដើម្បីពួនស្ទាក់ចាប់ទាហានអ៊ីស្រាអែល ។
ពាក់ព័ន្ធនឹងបញ្ហានេះទៀតសោត កាសែត WSJ បានចុះផ្សាយដោយដកស្រង់ប្រភពចេញពីមន្ត្រីយោធាជាន់ខ្ពស់អ៊ីស្រាអែលថា ទោះបីជាក្រុមហាម៉ាសរងទុក្ខវេទនា ក៏ដូចជាមានសមាជិកស្លាប់បាត់បង់ជីវិតរាប់ពាន់នាក់ក៏ដោយ ក៏ក្រុមប្រដាប់អាវុធមួយនេះនៅតែមានកម្លាំងស៊ូទ្រាំទប់ភ្លើងសង្គ្រាម ក្រោមគោលការណ៍ “អ្នកមិនចាំបាច់ឈ្នះសង្គ្រាមនោះទេ ប៉ុន្តែក៏មិនត្រូវចាញ់ដែរ” ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយប្រហារយ៉ាងមិនប្រណីដៃទាំងតាមផ្លូវអាកាស និងដីគោកលើតំបន់ហ្គាហ្សាស្ទ្រីប ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២៥,០០០ នាក់ ដែលភាគច្រើនជាកុមារ និងស្ត្រី ហើយជាង ៦២,៦០០ នាក់ផ្សេងទៀតរងរបួស ដើម្បីជាការសងសឹកចំពោះការវាយឆ្មក់របស់ក្រុមហាម៉ាសក្នុងព្រឹត្តិការណ៍ ៧ តុលា ២០២៣ ។ ចំណែកខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ បានបាត់បង់ជិវិត ខណៈចំណាប់ខ្មាំងជាង ១៣០ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាសដដែល ៕
ដោយ ៖ សុខ ជីវ័ន្ត
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន