Connect with us

ព័ត៌មានអន្ដរជាតិ

ព្រះនាងរបស់ អង់គ្លេស Sarah Ferguson ទ្រង់មានជំងឺមហារីកស្បែក

បានផុស

នៅ

ព្រះនាង Sarah Ferguson ត្រូវបានក្រុមគ្រូពេទ្រធ្វើរោគវិនិច្ឆ័យឃើញមានរោគសញ្ញានៃជំងឺមហារីកស្បែក ។ នេះបើយោងតាមបណ្ដាសារព័ត៌មានអង់គ្លេសបានរាយការណ៍កាលពីថ្ងៃអាទិត្យ ទី២១ ខែមករាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះនាង Ferguson ព្រះជន្ម ៦៤ ព្រះវស្សា ដែលបានអភិសេកជាមួយព្រះអង្គម្ចាស់ Andrew និងធ្លាប់ត្រូវបានព្យាបាលជំងឺមហារីកសុដន់កាលពីឆ្នាំមុន បច្ចុប្បន្ននេះទ្រង់ក៏ត្រូវបានក្រុមគ្រូពេទ្យធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកស្បែកមួយមុខទៀត បន្ទាប់ពីទ្រង់បានកាត់ប្រជ្រុយជាច្រើនចេញ ។

Sky News បានដកស្រង់សម្តីអ្នកនាំពាក្យរបស់ព្រះនាងថា “ទ្រង់កំពុងស្ថិតនៅក្រោមការធ្វើតេស្តវិនិច្ឆ័យបន្ថែមទៀតដើម្បីឲ្យដឹងច្បាស់ថា ជំងឹនេះ ស្ថិតនៅក្នុងដំណាក់កាលដំបូងឬយ៉ាងណា” ខណៈការធ្វើរោគវិនិច្ឆ័យនេះគឹកើតឡើងភ្លាមៗ បន្ទាប់ពីទ្រង់ធ្វើការវះកាត់មហារីកសុដន់លើកដំបូងរបស់ទ្រង់ ។

គួរបញ្ជាក់ថា ការ​ធ្វើ​រោគវិនិច្ឆ័យ​របស់ព្រះ​នាងកើតមានឡើងដំណាលគ្នាឡើង​ទៅនឹង​ព្រះអង្គម្ចាស់ Charles ព្រះជន្ម ៧៥ ព្រះវស្សា ​រៀបចំ​ការវះកាត់​ក្រពេញ​ប្រូស្តាត​រីក​ធំ​ក្នុង​សប្តាហ៍​នេះ ។ មួយវិញទៀត មន្ត្រីរាជវង្សក៏បានប្រកាសដែរថា ខ្សែរាជវង្សមួយទៀតគឹ Catherine ព្រះមហេសីរបស់ព្រះអង្គម្ចាស់ William ដែលជាអ្នកស្នងរាជសម្បត្តិរបស់ព្រះអង្គម្ចាស់ Charles ទ្រង់ក៏វះកាត់ពោះដោយជោគជ័យផងដែរ ហើយទ្រង់កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យរយៈពេលពីរសប្តាហ៍ ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ នាទីutes មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ២ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៤ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Sokha Hotels

ព័ត៌មានពេញនិយម