ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនអាកាសចរណ៍ធំមួយរបស់កូរ៉េខាងត្បូង តម្រូវឲ្យអ្នកដំណើរថ្លឹងទម្ងន់សិន មុនឡើងយន្តហោះ
កាសែត The Straits Times បានចុះផ្សាយនៅថ្ងៃចន្ទទី២២ខែមករាថា ក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines បានចាប់ផ្តើមថ្លឹងទម្ងន់អ្នកដំណើរតាមជើងហោះហើរអន្តរជាតិរបស់ខ្លួន នៅពេលពួកគេចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ Gimpo ក្នុងទីក្រុងសេអ៊ូល។
តាមការឲ្យដឹងពីក្រុមហ៊ុនដឹកជញ្ជូនធំលំដាប់ទីពីររបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ, ខ្លួនចាប់ផ្តើមថ្លឹងទម្ងន់អ្នកដំណើរជាប្រចាំ រួមទាំងអីវ៉ាន់តាមខ្លួនផងដែរ ដើម្បីគណនាទម្ងន់ជាមធ្យមចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី៣១ខែមករា។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនអះអាងថា ទិន្នន័យនឹងមិនយកទៅប្រើសម្រាប់គោលបំណងផ្សេង ក្រៅតែពីការគណនាទម្ងន់អ្នកដំណើរជាមធ្យមនោះឡើយ។ អ្នកដំណើរ នឹងត្រូវបានស្នើសុំឲ្យឈរនៅលើជញ្ជីង ទាំងដែលមិនចាំបាច់ប្តូរសម្លៀកបំពាក់ និងទុកកាបូប។
ដោយឡែក យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap, ទម្ងន់ស្តង់ដារ នឹងអាចជួយសម្រួលដល់ទម្ងន់របស់យន្តហោះ និងបង្កើនសុវត្ថិភាពហោះហើរ ហើយទិន្នន័យនេះ នឹងផ្តល់ព័ត៌មានដល់ក្រុមហ៊ុនថាតើពួកគេគួរចាក់ប្រេងប៉ុន្មានដល់យន្តហោះ។
Asiana Airlines ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៨ ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងសេអ៊ូល។ ក្នុងឆ្នាំ២០១៩ ក្រុមហ៊ុននេះជួយរួមចំណែក ២៥% នៃទីផ្សារអាកាសចរណ៍អន្តរជាតិរបស់កូរ៉េខាងត្បូង និង២០% នៃទីផ្សារក្នុងស្រុករបស់ខ្លួន។
ក្រុមហ៊ុននេះ មានជើងហោះហើរអន្តរជាតិចំនួន៩០ និងក្នុងស្រុកចំនួន១៤ រួមទាំងជើងហោះហើរដឹកទំនិញចំនួន២៧នៅទូទាំងអាស៊ី អឺរ៉ុប អាមេរិកខាងជើង និងអូសេអានី ហើយគិតត្រឹមខែធ្នូឆ្នាំ២០១៤ ក្រុមហ៊ុននេះមានបុគ្គលិកចំនួន១០១៨៣នាក់។
សូមបញ្ជាក់ នេះមិនមែនជាលើកដំបូងទេដែលក្រុមហ៊ុនអាកាសចរណ៍ ថ្លឹងទម្ងន់ ពោលគឺមុននេះក្រុមហ៊ុន Korean Air និង Air New Zealand ក៏បានថ្លឹងទម្ងន់អ្នកដំណើរដែរក្នុងឆ្នាំ២០២៣៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រកឃើញ ក្រុមហ៊ុនអាកាសចរណ៍មានសុវត្ថិភាពបំផុតលើលោក សម្រាប់ឆ្នាំ២០២៤
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន