ព័ត៌មានអន្ដរជាតិ
ខ្យល់ពុលគ្រោះថ្នាក់ បក់មកដល់ខេត្តថៃ ជាប់កម្ពុជា
កាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃចន្ទទី២២ខែមករាថា បច្ចុប្បន្ន ខ្យល់ពុលដ៏គ្រោះថ្នាក់ កំពុងវាយលុកខេត្តចំនួន៥១ក្នុងប្រទេសថៃ ហើយអ្វីដែលកាន់តែព្រួយបារម្ភនោះគឺថា ខ្យល់ពុលក៏បានបក់មកដល់ខេត្តដែលមានព្រំប្រទល់ជាប់កម្ពុជាផងដែរ។

តាមការបញ្ជាក់ពី ទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងភូមិសាស្ត្រព័ត៌មានវិទ្យាថៃ ហៅកាត់ (Gistda) បានឲ្យដឹងថា ខេត្តវាលទំនាបកណ្តាលចំនួន៥ ត្រូវបានគ្របដណ្តប់ដោយកំហាប់ភាគល្អិត PM2.5 ក្នុងកម្រិតពណ៌ក្រហមដ៏គ្រោះថ្នាក់បំផុត។
ត្បិតរាជរដ្ឋាភិបាលថៃ កំណត់កម្រិតសុវត្ថិភាពត្រឹម ៣៧.៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ក៏ដោយ ប៉ុន្តែ Lop Buri គឺជាកន្លែងដែលរងគ្រោះធ្ងន់ធ្ងរបំផុត ពោលត្រឹមរយៈពេល២៤ម៉ោងចុងក្រោយ កំហាប់ភាគល្អិត PM2.5 ក្នុងខេត្តនេះ បានឈានដល់កម្រិតគ្រោះថ្នាក់ខ្លាំង ៩៣.៤ មីក្រូក្រាមក្នុងមួយម៉ែត្រគូប ។

ទន្ទឹមនោះ ខេត្តរងគ្រោះធ្ងន់ធ្ងរចំនួន៤ទៀតមានដូចជា Sing Buri, Prachin Buri, Saraburi និង Lop Buri រីឯខេត្តចំនួន៤៦ទៀត មានកម្រិតខ្យល់ពុលឈានដល់ពណ៌ទឹកក្រូច ពោលគឺចាប់ពី៤០.២ មីក្រូក្រាមក្នុងមួយម៉ែត្រគូប ដល់៧៤.៧មីក្រូក្រាមក្នុងមួយម៉ែត្រគូប។
បើនិយាយពីខេត្តថៃជាប់កម្ពុជា ដែលកំពុងរងគ្រោះដោយខ្យល់ពុលគ្រោះថ្នាក់វិញ មានដូចជា Si Sa Ket (ជាប់ខេត្តព្រះវិហារនិងឧត្តរមានជ័យ), Surin (ជាប់ខេត្តឧត្តរមានជ័យ), Chanthaburi (ជាប់ខេត្តបាត់ដំបងនិងប៉ៃលិន), Trat (ជាប់ខេត្តប៉ៃលិន បាត់ដំបង ពោធិ៍សាត់ និងកោះកុង) និង Buriram (ជាប់ខេត្តឧត្តរមានជ័យ)។

កាលពីសប្តាហ៍មុន អភិបាលក្រុងបាងកកលោក Chadchart Sittipunt ក៏បង្ខំចិត្តសម្រុះសម្រួលជាមួយបណ្តាក្រុមហ៊ុននានា ឲ្យអនុញ្ញាតដល់បុគ្គលិកប្រមាណ៥០០០០នាក់ធ្វើការពីផ្ទះ ប្រសិនបើខ្យល់ពុលក្នុងរាជធានី មិនធូរស្រាល។
សូមបញ្ជាក់ជាថ្មី PM2.5 គឺជាសារធាតុបំពុលបរិយាកាសដែលមានទាំងមីក្រូភាគល្អិតរឹង និងដំណក់ទឹកតូចៗបំផុតប្រហែល ១០ ណាណូម៉ែត្រ ទៅ ២.៥ មីក្រូម៉ែត្រ ហើយវាអាចបង្កការគំរាមកំហែងខ្លាំងបំផុតដល់រាងកាយ ជាពិសេសចំពោះអ្នកមានបញ្ហាសួត និងផ្លូវដង្ហើម៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទីក្រុងបាងកក អនុញ្ញាតឲ្យបុគ្គលិក ៥០០០០នាក់ធ្វើការពីផ្ទះ បើខ្យល់ពុល មិនធូរស្រាល

-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច