Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក-អង់គ្លេស រួមកម្លាំងគ្នាជាថ្មី បើកការវាយប្រហារលើក្រុម ហ៊ូធី នៅ យេម៉ែន

បានផុស

នៅ

សេចក្តីប្រកាសរបស់មន្ទីរបញ្ចកោណកាលពីថ្ងៃចន្ទទី២២ខែមករា បានឲ្យដឹងថា សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស បានរួមកម្លាំងគ្នាជាថ្មី បើកការវាយប្រហារអាកាសមិនបន្ធូរដៃ លើទីតាំងក្រុមហ៊ូធី ៨កន្លែងនៅក្នុងប្រទេសយេម៉ែន។

(រូបថត៖ ក្រសួងការពារជាតិអង់គ្លេស)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីប្រកាសដែលផ្សាយដោយ BBC, ការវាយប្រហារនោះ បានកំណត់គោលដៅលើឃ្លាំងក្រោមដី ទីតាំងមីស៊ីល និងមជ្ឈមណ្ឌលឈ្លបយកការណ៍របស់ចលនាសកម្មប្រយុទ្ធនេះ។

នេះគឺជាប្រតិបត្តិការរួមគ្នាជាលើកទីពីររវាងអាមេរិកនិងអង់គ្លេស ដើម្បីប្រឆាំងឧទ្ទាមហ៊ូធី បន្ទាប់ពីក្រុមនេះ បាញ់ប្រហារលើកប៉ាល់ដឹកទំនិញក្នុងសមុទ្រក្រហមមិនស្រាកស្រាន្ត ហើយឥឡូវ មន្ទីរបញ្ជកោណព្រមានខ្លាំងៗថា មីស៊ីលនឹងហោះទៅយេម៉ែនឥតឈប់ បើពួកគេនៅតែបន្តសកម្មភាពដ៏គឃ្លើននេះ។

(រូបថត៖ Telegraph)

ត្បិតការវាយប្រហាររវាងអាមេរិកនិងអង់គ្លេស ទើបតែជាលើកទីពីរក៏ដោយ ប៉ុន្តែក្រោយប្រតិបត្តិការរួមគ្នាលើកទីមួយកាលពី១០ថ្ងៃមុន ទីក្រុងវ៉ាស៊ីនតោន ក៏បន្តបាញ់សន្ធាប់តែម្នាក់ឯង លើក្រុមហ៊ូធី នៅប្រទេសយេម៉ែនដែរ ពោលគឺអាមេរិកតែឯង បានបាញ់ចំនួន៨លើកហើយ។

ពាក់ព័ន្ធការវាយប្រហារចុងក្រោយនេះ មន្ទីរបញ្ចកោណនិយាយថា “យើងនៅតែមានគោលបំណងដដែល នោះគឺត្រូវបន្ថយភាពតានតឹង និងស្ដារស្ថិរភាពក្នុងសមុទ្រក្រហមឡើងវិញ ប៉ុន្តែយើងសូមព្រមានថ្នាក់ដឹកនាំក្រុមហ៊ូធីជាថ្មី៖ យើងនឹងមិនស្ទាក់ស្ទើរក្នុងការការពារជីវិត និងលំហូរសេរីនៃពាណិជ្ជកម្មនៅក្នុងដែនទឹកដ៏សំខាន់បំផុតមួយរបស់ពិភពលោក ដែលកំពុងប្រឈមមុខនឹងការគំរាមកំហែងជាបន្តបន្ទាប់ នោះទេ”។

(រូបថត៖ DW)

សូមជម្រាបជាថ្មី ក្រុមហ៊ូធី បានចាប់ផ្តើមបាញ់លើកប៉ាល់ពាណិជ្ជករក្នុងខែវិច្ឆិកាឆ្នាំ២០២៣ ដោយនិយាយថា ពួកគេឆ្លើយតបទៅនឹងប្រតិបត្តិការជើងគោករបស់យោធាអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។

ចាប់តាំងពីពេលនោះមក ក្រុមនេះបានបើកការវាយប្រហាររាប់សិបលើក លើកប៉ាល់ដឹកប្រេងពាណិជ្ជកម្មឆ្លងកាត់សមុទ្រក្រហម ដែលជាផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភពលោក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាមេរិក មិនអាចបញ្ឈប់ក្រុមហ៊ូធី ពីការវាយប្រហារកប៉ាល់ដឹកទំនិញ នៅសមុទ្រក្រហម បានទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម