Connect with us

ព័ត៌មានអន្ដរជាតិ

លោក Biden បញ្ចេញផែនការមេចុងក្រោយ បើសភា អាមេរិក នៅតែតឹងដៃ​ដកជំនួយឲ្យ អ៊ុយក្រែន មិនរួច

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីពេលថ្មីៗនេះបានអញ្ជើញជួបជាមួយប្រធានសភា និងថែមទាំងដាក់ចេញផែនការមេរបស់លោកផងដែរ ប្រសិនបើសភានៅតែតឹងដៃមិនព្រមអនុម័តដកជំនួយចេញពីហោប៉ៅផ្ដល់ទៅឲ្យប្រទេសអ៊ុយក្រែន ។ នេះបើយោងតាមការចុះផ្សាយដោយកាសែត The New York Times កាលពីថ្ងៃទី២២ ខែមករាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបនោះ លោក Biden បានព្រមានថា “ប្រសិនបើកញ្ចប់ជំនួយយោធាថ្មីនៅតែមិនបានធ្លាក់ទៅដល់ដៃលោកប្រធានាធិបតី Volodymyr Zelensky ទេនោះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននឹងសម្រេចដាក់ពង្រាយកម្លាំងទ័ពអាមេរិកទៅកាន់ទឹកដីនៃប្រទេសអង្គការណាតូដែលនៅជាប់ព្រំដែនអ៊ុយក្រែន និងរុស្ស៊ី ព្រោះថា យើងមិនអាចបញ្ជូនទ័ពទៅទឹកដីអ៊ុយក្រែនផ្ទាល់តែម្ដងនោះទេ ដោយសារតែប្រទេសនេះមិនមែនជាសមាជិកណាតូ” ។

ពាក់ព័ន្ធនឹងបញ្ហានេះទៀតសោត សារព័ត៌មានរុស្ស៊ី Sputnik បានរាយការណ៍ថា បងធំអាមេរិកប្រកាសអស់ជំនួយគ្រាក់ៗផ្ដល់ទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវតាំងតែពីចុងឆ្នាំ ២០២៣ មកម្ល៉េះ ក្រោយពេលសំណើដាក់ទៅកាន់សភាអាមេរិកដើម្បីសុំថវិកាបន្ថែមសម្រាប់ផ្ដល់ទៅឲ្យរដ្ឋបាលលោក Zelensky នៅតែដកចេញពីហោប៉ៅមិនរួច ខណៈវាក៏ចំពេលពិភពលោកកំពុងដុនដាបផ្នែកសេដ្ឋកិច្ចផងដែរ ។

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានជះលុយច្រើនជាង ១១០ ពាន់លានដុល្លារក្នុងប្រភេទជំនួយផ្សេងៗគ្នាដើម្បីផ្គត់ផ្គង់ដល់អ៊ុយក្រែន ចាប់តាំងពីផ្ទុះភ្លើងសង្គ្រាមជាមួយរុស្ស៊ីកាលពីខែកុម្ភៈ ឆ្នាំ២០២២ មក ខណៈការផ្ដល់ជំនួយយ៉ាងច្រើនកប់ពពកនេះ កំពុងទាញឲ្យអាមេរិកខ្លួនឯងបែកបាក់ផ្ទៃក្នុង ក៏ដូចជាឈ្លោះទាស់ទែងគ្នាពីសំណាក់សមាជិកសភាផងដែរ ដោយសារតែប្រធានសភាថ្មីរបស់អាមេរិកគឺលោក Mike Johnson ដែលមកពីគណបក្សសាធារណរដ្ឋ គឺជាអ្នកប្រឆាំងអ៊ុយក្រែន ។

ជាការឆ្លើយតបលោក Johnson បាន​លើកឡើង​ថា ស្ថានភាព​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​អ៊ុយក្រែននៅពេលនេះ គឺ​ពិបាកទទួលយកខ្លាំងណាស់ ជាពិសេសសភាត្រូវការសេចក្ដីពន្យល់ឲ្យកាន់តែក្បោះក្បាយ និងច្បាស់លាស់ពីរដ្ឋបាលលោក Biden អំពីយុទ្ធសាស្ត្រហ្គេមចុងក្រោយរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ព្រោះថាថវិកាសភាបច្ចុប្បន្នគឺដាក់មុខព្រួញលើការពង្រឹងសន្តិសុខ​តាម​ព្រំដែន​អាមេរិក ។

គួរបញ្ជាក់ថា រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានស្នើសុំថវិកាពីសភាសហរដ្ឋអាមេរិកប្រមាណ ១០៦ ពាន់លានដុល្លារបន្ថែមទៀតសម្រាប់ឆ្នាំសារពើពន្ធ ២០២៤ ក្នុងផែនការផ្តល់ជំនួយដល់អ៊ុយក្រែន និងអ៊ីស្រាអែលដែលសុទ្ធសឹងតែជាប់ដៃធ្វើសង្គ្រាមដូចគ្នា ក៏ដូចជាទុកសម្រាប់តដៃក្នុងការប្រឈមមុខជាមួយប្រទេសចិន និងរុស្ស៊ីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ រុស្ស៊ី នឹងយកជ័យលើសឹកសង្គ្រាមជាមួយ អ៊ុយក្រែន បើជំនួយរបស់ អាមេរិក នៅតែចេញពីហោប៉ៅមិនរួច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវហ្សាលឌឺហ្គោល (ផ្លូវ២១៧) នឹង​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់ រួម​ជា​មួយ​ផ្លាស់​ប្តូរ​ការ៉ូឡាថ្មី ដើម្បី​យក​ធ្វើ​ជា​ផ្លូវ​គំរូ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់អគារទីចាត់ការ អគារបណ្ណាល័យ បន្ទប់ទឹក និងផ្ដល់អាហារ១ពេលដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាទួលចំប៉ី ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

បារាំង-អង់គ្លេស ចេញមុខកែនទ័ពអឺរ៉ុប​៣ម៉ឺន​នាក់ ​បញ្ជូនទៅអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ី ក្តៅឆេវ

ចរាចរណ៍១៦ ម៉ោង មុន

អធិការរងខណ្ឌ ៧ មករា ម្នាក់ បើករថយន្តធ្លាក់ស្ពាន ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់-ស្រាល ៤ នាក់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មន្ត្រី​អាមេរិក​ប្រាប់​អ៊ុយក្រែន ឲ្យឈប់ឈ្លោះជាមួយ​ ត្រាំ ហើយងាកមកស៊ីញ៉េកិច្ចព្រមព្រៀងផ្តល់ធនធាន​រ៉ែ​វិញ

Sokha Hotels

ព័ត៌មានពេញនិយម