ព័ត៌មានអន្ដរជាតិ
មេធាវីបញ្ជាក់ច្បាស់ៗពីពេលវេលានៃការបន្តឃុំខ្លួនលោកស្រី ស៊ូជី
មេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី នឹងបន្តស្ថិតក្នុងការឃុំឃាំងរហូតដល់ថ្ងៃពុធទី១៧ខែកុម្ភៈ ដើម្បីឡើងតុលាការហើយនឹងមិនបង្ហាញខ្លួននៅថ្ងៃចន្ទដូចការរំពឹងទុកពីដើមទេ។ នេះបើតាមការបញ្ជាក់ពីមេធាវីរបស់លោកស្រីទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងរដ្ឋធានី ណៃពិដោ។

លោក Khin Maung Zaw បានប្រាប់អ្នកយកព័ត៌មានថា “យើងមកទីនេះដើម្បីបញ្ជូនលិខិតរបស់មេធាវីយើងនិងពិភាក្សាជាមួយចៅក្រម។ ការឃុំឃាំងគឺរហូតដល់ថ្ងៃទី១៧ មិនមែនថ្ងៃនេះទេ”។ លោកបន្ថែមថា លោកនៅតែព្យាយាមឃ្លាំមើលលោកស្រីដោយស្របតាមច្បាប់។

លោកបន្តថា ការបង្ហាញមុខលើកដំបូងរបស់លោកស្រីគឺតាមរយៈ Video Conference។
នៅពេលត្រូវបានសួរអំពីភាពត្រឹមត្រូវនៃកិច្ចដំណើរការនីតិវិធី មេធាវីបាននិយាយថា “មិនថាវាយុត្តិធម៌ឬអត់ទេ អ្នកអាចសម្រេចចិត្តដោយខ្លួនឯង”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ