Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិស វៀតណាម តាមចាប់មេអណ្ដើកជួញដូរមនុស្ស ៥ នាក់ចូលទឹកដី ឡាវ

បានផុស

នៅ

អាជ្ញាធរ​​​ប៉ូលិស​ខេត្ត​ Gia Lai ភាគ​កណ្តាល​នៃ​ប្រទេស​វៀត​ណាម បាន​ប្រកាស​តាម​​ចាប់​​ស្ត្រី​វ័យ ​២៥ ​ឆ្នាំ​​ម្នាក់​ឈ្មោះ​ Vu Thi Khanh Huyen ដោយ​​ចោ​ទ​ប្រកាន់​ពី​បទ​​ឆបោក​ និង​ជួញ​ដូរ​មនុស្ស​ ៥ នាក់​ លក់​ឲ្យ​​​អាជីវកម្ម​ល្បែង​អនឡាញ​​នៅ​​ក្នុង​ទឹក​ដី​ឡាវ ។ នេះ​បើ​យោង​តាម​​សារព័ត៌មាន​ VN Express ។ ​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​របាយការណ៍​ពី​ប៉ូលិស​បាន​​ឲ្យ​ដឹង​ថា កាល​ពី​កំឡុង​ខែ​វិច្ឆិកា​ ឆ្នាំ២០២២ ដល់​ខែ​មិថុនា ​ឆ្នាំ​២០២៣ ស្រ្តី​ឈ្មោះ Huyen បាន​បញ្ចុះ​បញ្ចូល​ជន​រង​គ្រោះ​ខាង​លើ​ដែលមានអាយុ​ខ្ទង់​ ២៣ ទៅ ​២៦ ​ឆ្នាំដោយ​សន្យា​ឲ្យ​ពួក​គេ​​បាន​ធ្វើ​ការ​នៅ​​ក្នុង​ក្រុមហ៊ុន​កែ​សម្ផស្ស​​មួយ​កន្លែង​ក្នុង​ទឹក​ដី​ប្រទេស​មីយ៉ាន់ម៉ា​ ដែល​ឈ្មោះ Huyen អះ​អាង​ថា​ជា​​ក្រុម​ហ៊ុន​របស់​ខ្លួន​។

ជន​រង​គ្រោះ​ទាំង ​៥​​ នាក់​បាន​ជឿ​ជាក់លើនាង​​ Huyen ហើយ​យល់​ព្រម​​ទៅ​ធ្វើ​​ការ ដោយ​​​មាន​មេ​ក្លោង​រូប​នេះ​ជា​អ្នក​រៀប​ចំ​​ឯកសារ​ប៉ាស្ព័រ និង​សំបុត្រ​យន្ត​ហោះ​ទៅ​ទី​ក្រុង​​ Yangon ក្នុង​ឆ្នាំ​ ២០២៣ ​កន្លង​ទៅ ​។ ក្រោយ​ពេល​ចូល​ដល់​ទឹក​ដី​មីយ៉ាន់ម៉ា ឈ្មោះ Huyen បាន​រឹប​អូស​យក​ប៉ាស្ព័រ​ជន​រងគ្រោះ​ ហើយ​​​​ដាក់​បញ្ជូន​ពួក​គេ​​ក្នុង​ឡាន​​​ រួច​ជួញ​ដូរ​លក់​​ទៅ​ក្នុង​ទឹក​ដី​ប្រទេស​ឡាវ ​។​

​​​​​​​​នៅ​ក្នុង​​ទឹក​ដី​ឡាវ Huyen បាន​លក់​​ជន​រង​គ្រោះ​ឲ្យ​ក្រុម​​ហ៊ុន​ល្បែង​អន​ឡាញ​​ខុស​ច្បាប់ ដែល​ពួក​គេ​ត្រូវ​បាន​ចាក់​សោរ​បង្ខាំង និង​បង្ខំ​ឲ្យ​​ប្រព្រឹត្ត​​សកម្មភាព​បោក​បញ្ឆោតតាម​​អនឡាញ​ តាម​រយៈ​ល្បែង​ស៊ី​សង​ និង​​គេង​បន្លំ​លុយ​អ្នក​លេង​​ល្បែង​ភ្នាល់ ខណៈ​​អ្នកណា​ដែល​មិន​ព្រម​​​ធ្វើ​តាម​​នឹង​ត្រូវ​រង​ទារុណកម្ម​​ផ្សេង​ៗ ​។

របាយការណ៍​ប៉ូលិស​បន្ថែម​ថា ករណី​ជន​រង​គ្រោះ​ដែល​ចង់​​​ឲ្យ​គេ​ដោះ​លែង​ត្រឡប់​ទៅ​ផ្ទះ​វិញ គឺ​ត្រូវ​បង់​លុយ​ប្រមាណ​ ២១០ ​លាន​ដុង (ប្រហែល ​៨,៥៥០ ​ដុល្លារ) ។

ជនជាប់ចោទ ឈ្មោះ Huyen

​​ក្រោយ​ពេល​​ត្រូវ​ប៉ូលិស​ចោទ​​ពាក់​ព័ន្ធ​នឹង​ករណី​ខាង​លើ​នេះ ជន​ជាប់​ចោទ Huyen បាន​រត់​គេច​ខ្លួន និង​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​ ។ យ៉ាង​ណា​ក្តី ប៉ូលិស​ខេត្ត​ Gia Lai របស់វៀត​ណាម​ បាន​ចេញ​ដីកា​​អនុញ្ញាត​ ក្នុងករណី​​នរណា​បាន​ឃើញ​ Huyen គឺ​អាច​ឃាត់​ខ្លួន​​នាង​ និង​ទាក់​ទង​មក​ខាង​ប៉ូលិស​តែ​ម្តង ។

គួរ​រំឭក​ថា ការ​ជួញ​ដូរ​មនុស្ស​ក្រោម​រូប​ភាព​ផ្សេងៗ​​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ បាន​ក្លាយ​ជា​ការ​គំរាម​កំហែង​សន្តិសុខ​សុវត្ថិភាព​ក្នុង​តំបន់​ ដែល​មាន​បណ្តាញ​ឧក្រិដ្ឋ​ជន​ រក​ស៊ី​បញ្ឆោត​​មនុស្ស​ធ្វើ​ការ​ខុស​ច្បាប់​ក្នុង​សកម្មភាព​​ផ្សេង​ៗ ជាក់​ស្តែង​មនុស្ស​រាប់​រយ​ រាប់​ពាន់​​នាក់​បាន​ធ្លាក់​ខ្លួន​ជា​ជន​រង​គ្រោះ ​ដោយ​សារ​ការ​​​​បោក​បញ្ឆោត​ជា​​ប្រព័ន្ធ​​របស់​ក្រុម​រក​ស៊ី​ទុច្ច​រិត​៕

ដោយ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម