ព័ត៌មានអន្ដរជាតិ
ខេត្តថៃជាប់កម្ពុជា អនុវត្តបម្រាមគោចរ លែងឲ្យក្មេងជំទង់ចេញដើរ ក្រោយម៉ោង១០យប់
តាមការចុះផ្សាយរបស់កាសែត The Nation, ចាប់ពីថ្ងៃចន្ទទី២២ខែមករាទៅ ខេត្តស្រះកែវ របស់ប្រទេសថៃ ដែលមានព្រំប្រទល់ជាប់ខេត្តបន្ទាយមានជ័យនិងបាត់ដំបងរបស់កម្ពុជា បានចាប់ផ្តើមអនុវត្តបម្រាមគោចរពេលយប់ ដោយហាមឃាត់ក្មេងជំទង់អាយុក្រោម១៥ឆ្នាំ មិនឲ្យចាកចេញពីផ្ទះជាដាច់ខាតក្រោយម៉ោង១០។

បម្រាមគោចរនេះ អនុវត្តដោយនគរបាលខេត្តស្រះកែវ ក្នុងគោលបំណងទប់ស្កាត់បទល្មើសផ្សេងៗ។ តាមបម្រាម អ្នកដែលមានអាយុក្រោម១៥ឆ្នាំ អាចចាកចេញពីផ្ទះក្រោយម៉ោង១០យប់បានឡើយ លុះត្រាមានមនុស្សពេញវ័យទៅជាមួយមើលការខុសត្រូវ ហើយអ្នកបំពាន នឹងត្រូវនគរបាលហៅទៅសួរនាំ រួមជាមួយឪពុកម្តាយឬអាណាព្យាបាល ពួកគេ។
ស្របពេលជាមួយគ្នានោះដែរ លោក Chainarong Boonduang ស្នងការរងនគរបាលខេត្តស្រះកែវ បាននិយាយកាលពីថ្ងៃចន្ទថា មន្រ្តីប៉ូលិស ក៏នឹងដាក់កម្លាំងល្បាតច្រើនជាងមុនផងដែរ ដើម្បីធានាសុវត្ថិភាពជាសាធារណៈនៅពេលយប់។

លើសពីនេះ អគ្គស្នងការនគរបាលជាតិ ចេញបញ្ជាឲ្យមន្ត្រីទាំងអស់ យកចិត្តទុកដាក់លើការទប់ស្កាត់កុមារមិនទាន់គ្រប់អាយុ ពីការជួបជុំគ្នាពេលយប់ ដែលនាំឲ្យកើតមានឧក្រិដ្ឋកម្មជាញឹកញាប់។
សូមបញ្ជាក់ថា ខេត្តស្រះកែវ បានអនុវត្តបម្រាមគោចរនេះ បន្ទាប់ពីអ្នកស្រុកម្នាក់ត្រូវគេសម្លាប់ ហើយបោះសាកសពចូលទៅក្នុងស្រះទឹកនៅស្រុក Aranyaprathet។

ការស្លាប់របស់ស្រ្តីឈ្មោះ Buaphan Tansu អាយុ៤៧ឆ្នាំ បានបង្កជាកំហឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ពេលមានព័ស្តុតាងច្បាស់ៗបង្ហាញថា នាងត្រូវបានសម្លាប់ដោយក្មេងជំទង់៥នាក់ អាយុចន្លោះពី១៣ទៅ១៦ឆ្នាំ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កុំភ្លេចខ្លួន! កូវីដនៅថៃ កំពុងឆ្លងខ្លាំងវិញ ត្រឹមមួយសប្តាហ៍ផ្តាច់ជីវិតមនុស្ស ១១នាក់

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ