ព័ត៌មានអន្ដរជាតិ
ចិន ជួបគ្រោះមួយទៀត បន្ទាប់ពីបាក់ដីសង្កត់មនុស្សស្លាប់ ១១ នាក់
គ្រោះរញ្ជួយដីកម្រិត ៧.១ រ៉ិចទ័របានវាយប្រហារនៅតាមតំបន់ភ្នំភាគខាងលិចនៃព្រំដែន ចិន-កៀហ្ស៊ីស៊ីស្ថាន ដែលបង្កឲ្យមានការព្រមានអំពីការខូចខាតទ្រង់ទ្រាយធំដែលអាចកើតមាន ទោះបីជាមិនមានអ្នកស្លាប់ និងរបួសត្រូវបានរាយការណ៍ភ្លាមៗក៏ដោយ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន South China Morning Post នៅថ្ងៃទី២៣ ខែមករានេះ ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បាននិយាយថា អាជ្ញាធរក្នុងតំបន់បានត្រៀមបញ្ជូនក្រុមជួយសង្គ្រោះប្រហែល ៨០០ នាក់សម្រាប់បេសកកម្មជួយសង្គ្រោះនៅក្នុងគ្រោះមហន្តរាយមួយនេះ ។ គ្រោះរញ្ជួយដីនេះបានកើតឡើងនៅម៉ោង ២ ទៀបភ្លឺថ្ងៃអង្គារនេះក្នុងជម្រៅ ១៣ គីឡូម៉ែត្រនៅតំបន់ Xinjiang របស់ប្រទេសចិនដែលមានចម្ងាយប្រហែល ១៤០ គីឡូម៉ែត្រភាគខាងលិចនៃទីក្រុង Aksu ប្រទេសកៀហ្ស៊ីស៊ីស្ថាន ។

ដោយឡែកយោងតាម AFP បានឲ្យដឹងថា មនុស្សម្នាបានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ដើម្បីស្វែងរកកន្លែងជ្រកកោននៅតាមដងផ្លូវក្នុងរដ្ឋធានី Bishkek របស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន បន្ទាប់ពីគ្រោះរញ្ជួយដីបានបណ្តាលឲ្យរង្គើជញ្ជាំងផ្ទះ ការបាក់ដី និងបាក់ដើមឈឹ ។ ចំណែកអាជ្ញាធរក្នុងប្រទេសកៀហ្ស៊ីស៊ីស្ថានក៏បានរាយការណ៍ពីការរញ្ជួយដីផងដែរ ទោះបីជាមិនមានការបញ្ជាក់ពីអ្នកស្លាប់ ឬការខូចខាតធំណាមួយក៏ដោយ ។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីនេះបានកើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការរអិលបាក់ដីបានកប់មនុស្សរាប់សិបនាក់ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១ នាក់នៅភាគនិរតីនៃប្រទេសចិន ហើយបើសរុបគ្រោះរញ្ជួយដីនៅប្រទេសចិនកាលពីខែធ្នូ ឆ្នាំ ២០២៣ បានសម្លាប់មនុស្ស ១៤៨ នាក់ និងរាប់ពាន់នាក់បានផ្លាស់ទីលំនៅ ខណៈនៅតំបន់ភាគខាងលិចនៃប្រទេស រួមមានខេត្ត Gansu, Qinghai, Sichuan និង Yunnan ព្រមទាំងតំបន់ Xinjiang និងទីបេ គឹជាតំបន់ដែលរងការវាយប្រហារដោយគ្រោះរញ្ជួយដីញឹកញាប់ជាងគេ ៕
អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ