Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ជួបថ្ងៃមានទាហានស្លាប់ច្រើនបំផុត

បានផុស

នៅ

អ៊ីស្រាអែលបញ្ជាក់នៅថ្ងៃអង្គារទី២៣ខែមករាថា ទាហានរបស់ខ្លួនចំនួន២១នាក់ ត្រូវបានសម្លាប់ក្នុងតំបន់ហ្គាហ្សា ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា អ៊ីស្រាអែល មិនដែលស្លាប់ទាហានច្រើនបែបនេះទេត្រឹមមួយថ្ងៃ ចាប់តាំងពីប្រតិបត្តិការជើងគោកប្រឆាំងក្រុមហាម៉ាស ចាប់ផ្តើមនៅថ្ងៃទី២៧ខែតុលាឆ្នាំ២០២៣មក។

(រូបថត៖ Times of Malta)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ BBC, អ្នកនាំពាក្យយោធាអ៊ីស្រាអែលលោក Daniel Hagari និយាយថា ក្រុមហាម៉ាសបានបាញ់មីស៊ីលចំរថក្រោះ និងបាញ់ដាក់អគារមួយដែលមានទាហានអ៊ីស្រាអែលនៅក្បែរនោះ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Hagari អះអាងថា ភាគច្រើននៃទាហានដែលស្លាប់ គឺជាទាហានបម្រុង។

លោកបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងកំពុងធ្វើការដើម្បីស្វែងរកទាហានដែលកប់ក្រោមគំនរបាក់បែក។ ទាហានបម្រុងរបស់យើងបានពលីនៅក្នុងសមរភូមិ”។

(រូបថត៖ AFP)

សូមបញ្ជាក់ជាថ្មី អ៊ីស្រាអែល បានចាប់ផ្តើមការវាយលុកខ្លាំងក្លា ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្គាហ្សា បន្ទាប់ពីចលនាប្រដាប់អាវុធប៉ាឡេស្ទីនមួយនេះ វាយប្រហារភាគខាងត្បូងប្រទេសអ៊ីស្រាអែលយ៉ាងភ្ញាក់ផ្អើល កាលពីថ្ងៃទី៧ខែតុលា។

ការវាយប្រហារនោះបានសម្លាប់មនុស្សប្រហែល១១៤០នាក់ ហើយជាការសងសឹក អ៊ីស្រាអែល ក៏ទម្លាក់គ្រាប់បែកមិនប្រណីដៃលើតំបន់ហ្គាហ្សា ដោយសម្លាប់មនុស្ស២៥២៩៥នាក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ីស្រាអែល សុំក្រុមហាម៉ាសផ្អាកបាញ់បោះដាក់គ្នា ២ ខែយកពេលដោះដូរ ឈ្លើយសឹក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៦ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម