Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត សភាតួកគី បោះឆ្នោត គាំទ្រឲ្យ ស៊ុយអែត ចូលអង្គការ ណាតូ 

បានផុស

នៅ

នៅទីបំផុត ក្តីសង្ឃឹមរបស់ប្រទេសស៊ុយអែត ក្នុងការចូលជាសមាជិកអង្គការណាតូ ជិតក្លាយជាការពិតហើយ បន្ទាប់ពីសភាតួកគី បោះឆ្នោតគាំទ្រផ្តល់សច្ចាប័នក្នុងសំឡេង ២៨៧ទល់នឹង៥៥។

(រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាក៏ដោយ សេចក្តីសម្រេចចុងក្រោយ ត្រូវឆ្លងកាត់ការចុះហត្ថលេខាដោយប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan មួយតង់ទៀត។ នេះបើតាមការចុះផ្សាយរបស់ BBC កាលពីថ្ងៃអង្គារទី២៣ខែមករា។

ភ្លាមៗនោះ នាយករដ្ឋមន្ត្រីស៊ុយអែតលោក Ulf Kristersson បានបង្ហោះក្នុងបណ្តាញសង្គមថា “ថ្ងៃនេះ យើងបានឈានមួយជំហានទៀត ខិតចូលកាន់តែជិតទៅនឹងការក្លាយជាសមាជិកពេញសិទ្ធរបស់អង្គការណាតូ”។

នាយករដ្ឋមន្ត្រីស៊ុយអែតលោក Ulf Kristersson (រូបថត៖ TT)

ទោះយ៉ាងនេះក្តី ការក្លាយជាសមាជិកណាតូពេញសិទ្ធរបស់ស៊ុយអែត ត្រូវឆ្លងកាត់ប្រទេសមួយទៀតនោះគឺ ហុងគ្រី ដែលមិនទាន់ផ្តល់សច្ចាប័ន។

ហុងគ្រី ចោទស៊ុយអែតថា មានអាកប្បកិរិយាមិនសមរម្យ ហើយកាលពីខែមីនា អ្នកនាំពាក្យរដ្ឋាភិបាលហុងគ្រី លោក Zoltán Kovács បានចោទប្រកាន់មន្ត្រីនៅក្នុងប្រទេសស៊ុយអែត ថាមិនឲ្យតម្លៃលើសីលធម៌ ខណៈរដ្ឋាភិបាលទីក្រុងស្តុកខុល ស្តីបន្ទោសទីក្រុងប៊ុយដាប៉ែស វិញថា ធ្វើឲ្យខូចដល់គោលការណ៍ប្រជាធិបតីរបស់សហភាពអឺរ៉ុប។

អ្នកនាំពាក្យរដ្ឋាភិបាលហុងគ្រី លោក Zoltán Kovács (រូបថត៖ Civilek)

សូមបញ្ជាក់ជាថ្មី ស៊ុយអែតបានដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូនៅឆ្នាំ២០២២បន្ទាប់ពីការលុកលុយពេញទំហឹងរបស់រុស្ស៊ីលើអ៊ុយក្រែន ប៉ុន្តែតួកគី មិនយល់ព្រម ដោយចោទថា ស៊ុយអែតគាំទ្រក្រុមផ្តាច់ខ្លួនជនជាតិឃើដ។

តួកគីអះអាងថា ភាគីស៊ុយអែត បានផ្តល់ជម្រកដល់ក្រុមសកម្មប្រយុទ្ធឃើដ ហើយចាំបាច់ត្រូវធ្វើឲ្យអស់ពីលទ្ធភាពដើម្បីបង្ក្រាបក្រុមឧទ្ទាមនានា ដូចជាគណបក្សពលករឃើដ (PKK) ដែលខ្លួនចាត់ទុកថាជាអង្គការភេរវកម្ម ខណៈ EU និងសហរដ្ឋអាមេរិកក៏ចាត់តាំង PKK ជាក្រុមភេរវករផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប្រជាជនស៊ុយអែត ចាប់ផ្តើមភ័យខ្លួន ក្រោយមេទ័ព២រូប ព្រមានកើតសង្គ្រាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សកម្មជន​ប្រឆាំងថៃ​ប្តេជ្ញា​តតាំងប្រឆាំង​​នឹង​ច្បាប់​​​​កាស៊ីណូ និង​អាជីវកម្ម​កម្សន្ត​

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ ក្រសួង មិនបានលាក់បាំងព័ត៌មានគុណភាពខ្យល់ពុលឡើយ ព្រោះបើលាក់បាំងស្មើនឹងធ្វើបាបពលរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋសភាប្រគល់កៅអីដែលជាអតីតអាសនៈរបស់តំណាងរាស្រ្ត ឱ្យវិទ្យាល័យឥន្រ្ទទេវី ទុកប្រើតាមតម្រូវការ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

Metfone គាំទ្រចំពោះសកម្មភាពមនុស្សធម៌ និងចែករំលែកអំណោយដល់សិស្សនៅខេត្តស្ទឹងត្រែង

ព័ត៌មានជាតិ៣ ម៉ោង មុន

អ៊ិចស្ការវ៉ាទ័រ មួយគ្រឿងឈូសឆាយលើដីសម្បទានសង្គមកិច្ច ត្រូវរដ្ឋបាលស្រុកពេជ្រាដា ឃាត់និងធ្វើកិច្ចសន្យា

បទល្មើសចោរកម្ម
សន្តិសុខសង្គម១០ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហ្សេលេនស្គី ថា ពូទីន នឹងស្លាប់ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម