ព័ត៌មានអន្ដរជាតិ
វៀតណាមភាគខាងជើង ចុះត្រជាក់ដល់ក្រោម១០អង្សាសេ ត្រូវបង្ខំចិត្តបិទសាលារៀន
តាមការចុះផ្សាយរបស់គេហទំព័រ Tuoi Tre, តំបន់ភាគខាងជើងប្រទេសវៀតណាមដូចជា Hanoi, Lang Son និង Bac Giang ត្រូវបង្ខំចិត្តបិទសាលាមត្តេយ្យនិងបឋម អនុញ្ញាតឲ្យសិស្សនៅផ្ទះសិន ព្រោះតែអាកាសធាតុចុះត្រជាក់ខ្លាំង ដោយនៅថ្ងៃអង្គារទី២៣ខែមករា សីតុណ្ហភាពបានធ្លាក់ដល់ ក្រោម១០អង្សាសេ។
![](https://www.kampucheathmey.com/wp-content/uploads/2024/01/image-1494.png)
នៅព្រឹកថ្ងៃដដែលនោះ សីតុណ្ហភាពក្នុងទីក្រុង Hanoi បានធ្លាក់ចុះដល់កម្រិតកំណត់ត្រា៩.៩អង្សាសេ។ ហេតុនេះហើយទើបសាលា ជូនដំណឹងដល់ឪពុកម្តាយសិស្ស ថាម៉ោងរៀនត្រូវផ្អាកសិន។
ទោះបីជាយ៉ាងណាក៏ដោយ សាលាមួយចំនួនមិនបានបិទទាំងស្រុងទេ ពោលគឺគ្រូៗ ងាកទៅបង្រៀនសិស្សតាមអនឡាញវិញ។
លោក Giang Thanh Thuy នាយកសាលាបឋមសិក្សា Trung Van ក្នុងស្រុក Nam Tu Lien បានប្រាប់អ្នកសារព័ត៌មានថា ការបង្រៀនតាមអនឡាញនៅតែបន្ត បើអាកាសធាតុនៅតែត្រជាក់ខ្លាំងបែបនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/01/image-1495-1024x614.png)
មុននេះ មន្ទីរអប់រំនិងបណ្តុះបណ្តាលក្រុង បានប្រកាសថា សាលាមត្តេយ្យនិងបឋម គួរបិទបើសីតុណ្ហភាពធ្លាក់ចុះដល់ក្រោម១០អង្សាសេ ប៉ុន្តែសម្រាប់អនុវិទ្យាល័យវិញ ចាំសីតុណ្ហភាពធ្លាក់ចុះដល់ក្រោម៧អង្សាសេ ចាំបិទក៏បាន។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ខែនេះ ប្រទេសវៀតណាម តែងតែជួបប្រទះអាកាសធាតុចុះត្រជាក់ខ្លាំងជានិច្ច។
នៅតំបន់ភ្នំចុងភាគខាងជើង នៃខេត្ត Quang Ninh, សីតុណ្ហភាព បានធ្លាក់ចុះដល់ក្រោមសូន្យអង្សាសេឯណោះ ហើយថែមទាំងមានធ្លាក់ទឹកកកទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាកាសធាតុ ចុះត្រជាក់ទាបបំផុតមកនៅ ១៥ អង្សា ក្នុងខេត្តមណ្ឌលគិរី និងរតនគិរី
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត