Connect with us

ព័ត៌មានអន្ដរជាតិ

Donald Trump ផ្តួល Nikki Haley នៅ New Hampshire បង្កើតប្រវត្តិសាស្រ្តនយោបាយអាមេរិក

បានផុស

នៅ

តាមការចុះផ្សាយរបស់ FOX News, អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានផ្តួលលោកស្រី Nikki Haley ដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតបឋមរដ្ឋ New Hampshire ធ្វើឲ្យលោកក្លាយជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋដែលមិនកាន់តំណែងអ្វីសោះដំបូងគេក្នុងប្រវត្តិសាស្រ្តនយោបាយអាមេរិកសម័យទំនើប ដែលឈ្នះការបោះឆ្នោតបឋម ២លើកជាប់គ្នា។

លោកស្រី Nikki Haley (ឆ្វេង) និងលោក Donald Trump (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លទ្ធផលដែលផ្សាយដោយ CNN នៅថ្ងៃពុធទី២៤ខែមករា បង្ហាញថា លោក Trump ទទួលបានសំឡេងឆ្នោត ៤៤៧៨៧សំឡេង ស្មើនឹង ៥៥% ជាមួយតំណាងរាស្រ្តចំនួន១១រូប ចំណែកលោកស្រី Haley ទទួលបានសំឡេង៣៥៤៥២សំឡេង ស្មើនឹង៤៣,៥% ជាមួយតំណាងរាស្រ្ត៨រូប។

ក្រោយឈ្នះភ្លាម លោក Trump និយាយថា លោកមានកិត្តិយសណាស់ចំពោះជ័យជម្នះនៅ New Hampshire ថ្ងៃនេះ។ គណបក្សសាធារណរដ្ឋ ពិតជារួមគ្នាគាំទ្របេក្ខភាពរបស់លោកខ្លាំងជាទីបំផុត។

លោក Donald Trump (រូបថត៖ AP)

លោកប្រកាសថា “ខ្ញុំពិតជាមានកិត្តិយសណាស់ចំពោះលទ្ធផលនេះ។ ខ្ញុំកំពុងរង់ចាំ ទៅប្រយុទ្ធជាមួយប្រធានាធិបតីដ៏អាក្រក់បំផុត នៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសរបស់យើង”។

មុនឈ្នះនៅ New Hampshire លោក Trump ក៏ឈ្នះនៅ Iowa ដែរ ដែលនេះត្រូវបានគេមើលឃើញថា សម្ទុះនៃការគាំទ្របេក្ខជនគណបក្សសាធារណរដ្ឋរូបនេះកំពុងហក់ឡើងខ្ពស់ ហើយសង្ឃឹមកាន់តែខ្លាំង ក្លាយជាអ្នកតំណាងបក្ស ទៅតទល់ជាមួយលោក Joe Biden ខាងបក្សប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកា។

សូមបញ្ជាក់ថា បន្ទាប់ពីរដ្ឋ New Hampshire ការបោះឆ្នោតបឋមរបស់គណបក្សនឹងរៀបចំឡើងនៅរដ្ឋ Nevada នៅថ្ងៃទី៦ខែកុម្ភៈ៕

អត្ថបទ​៖ សុខ សុវណ្ណ

ចុចអាន៖ ដូណាល់ ត្រាំ មានទឹកមាត់លេប ក្រោយបេក្ខជនលេចធ្លោ សម្រេចដកខ្លួន ងាកមកគាំទ្រលោកវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទីutes មុន

រាត្រីថ្ងៃទី០១ ខែមីនា​នេះ ផ្លូវថ្មើរជើង មាន​ល្ខោនបាសាក់ ចាបុីដងវែង នៅ​សប្តាហ៍​ក្រោយ​នឹង​មាន​កំប្លែង​នាយក្រឹម

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម