Connect with us

ព័ត៌មានអន្ដរជាតិ

រូបភាពបុរសម្នាក់លើឆ្នេរ អង់គ្លេស ក្លាយជាព័ស្តុតាងថា បានឆ្លងភពចូលមកឆ្នាំ ១៩៤៣

បានផុស

នៅ

គេហទំព័រ ladbible បានបង្ហាញពីរូបថតបុរាណមួយសន្លឹកលើបណ្ដាញអ៊ីនធឺណិត ដែលថតនៅលើឆ្នេរ Cornwall ក្នុងឆ្នាំ ១៩៤៣ ហើយលេចចេញនៅមនុស្សប្រុសម្នាក់ ក្នុងដៃរបស់គាត់ដូចជាកាន់នូវទូរស័ព្ធដៃមួយគ្រឿង ក្នុងកម្មសកម្មភាពកំពុងផ្ញើរសារទៅកាន់នរណាម្នាក់។

តាមរយៈរូបភាពមួយនេះ តាមពិតវាបានចែកចាយលើកដំបូងក្នុងឆ្នាំ២០១៨ ដែល​បុរស​ម្នាក់​ឈ្មោះ Stuart Humphryes បាន​ចែក​រំលែក​វា​ទៅ​ក្នុង Twitter ដោយដាក់ខេបសិនថា នោះ​គឺ​ជា​រូបថត​របស់ “កម្មករ​សង្គ្រាម​អង់គ្លេស រត់​គេច​ខ្លួនទៅ​មាត់​សមុទ្រ”។ ប៉ុន្តែ ប្រសិនបើអ្នក​ពង្រីក​ខ្លួន​បុរស​ក្នុង​ឈុត​ពណ៌​ត្នោត​ឈរអោនមុខ​កណ្តាល​រូបថត អ្នក​អាច​នឹង​ឃើញ​អ្វី​ដែល​មិន​ធម្មតា។ វាហាក់ដូចជាបុរសម្នាក់នេះកំពុងសម្លឹងមើលអ្វីមួយនៅក្នុងដៃរបស់គាត់ ហើយមនុស្សជាច្រើនគិតថាគឺជាទូរស័ព្ទ។ ប៉ុន្តែចំណុចគឺ ទូរសព្ទ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ ជិត ៤០ ឆ្នាំ​បើគិតមកដល់សព្វថ្ងៃនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីរូបភាពនេះត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ អ្នក​លេង​អ៊ីនធឺណិត​បាន​វិភាគ​លើ​អ្វី​ដែល​បុរស​ម្នាក់​នេះ​កាន់​ក្នុង​ដៃ​ ហើយរូបភាពនេះគឺជាព័ស្តុតាងបញ្ចាក់ថា ការធ្វើដំណើរពេលវេលាពិតជាអាចមានមែន។​ ក្នុងនោះមានមតិមួយចំនួនរបស់មហាជនក្នុងបណ្ដាញអ៊ិនធើណេតបានបញ្ចេញមតិថា “បុរសនេះហាក់ដូចជាកំពុងផ្ញើសារ តើគាត់ជាអ្នកធ្វើដំណើរតាមពេលវេលា មកកាន់ទីកន្លែងនេះមែនទេ?”

ទោះយ៉ាងណាក៏ដោយ មានមតិខ្លះបាននិយាយបែបកំប្លែងថា ចាប់បានជ្រុងល្អណាស់! វាច្បាស់ណាស់ថាបុរសនៅក្នុងរូបភាព គឺជាពេលដែលអ្នកទេសចរកំពុងធ្វើដំណើរពិនិត្យមើលឧបករណ៍ចល័តរបស់គាត់តែប៉ុណ្ណោះ ខណៈដែលអ្នកផ្សេងទៀតទៀតថា ​ប្រហែល​ជា​គាត់​កំពុង​តែ​បង្វិល​នាឡិកា​។ ​ប៉ុន្តែក៏នៅមានមនុស្សមួយចំនួនទៀត ផ្ដោតសំខាន់ទៅលើលទ្ធភាពនៃទូរស័ព្ទចល័តដែលត្រូវបានប្រើប្រាស់ក្នុងទសវត្សរ៍ឆ្នាំ ១៩៤០ ហើយនឹងសំលៀកបំពាក់របស់អ្នកធ្វើដំណើរតាមពេលវេលា។

យ៉ាងណាមិញ មិនមែនជារឿងចម្លែកភ្នែកនោះទេ នៅពេលដែលជារឿយៗតែលេច​ចេញនូវរូបភាព Time Traveler ឬអ្នកធ្វើដំណើរតាមពេលវេលាលើបណ្ដាញអ៉ិនធើណេត រហូតកើតជាការសង្ស័យថា​ ពិតជាមានរឿងរ៉ាវនៃការឆ្លងភពពិតមែនឬទេ។ ថ្វីបើគ្មានព័ស្តុតាងបញ្ចាក់ច្បាស់លាស់មែនពិត ប៉ុន្តែនៅតែមានមនុស្សជាច្រើនថាលើលោកនេះប្រាកដជាមានរឿងចម្លែកៗបែបនេះកើតឡើងពិតមែន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បុរស ប្រេស៊ីល ម្នាក់ត្រូវគ្រាប់កាំភ្លើងបៀមក្នុងខួរក្បាល ៤ ថ្ងៃតែមិនស្លាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម