ព័ត៌មានអន្ដរជាតិ
យន្តហោះក្រុមហ៊ុន Boeing ជាច្រើនគ្រឿង បានរកឃើញ កំពុងមានបញ្ហា
មួយរយៈខ្លីចុងក្រោយនេះ គេកត់សម្គាល់ឃើញមានឧបទ្ទវហេតុផ្សេងៗកើតឡើងលើចំពោះយន្តហោះ នៃក្រុមហ៊ុនអាកាសចរណ៍មួយចំនួន ពិសេសកើតមានលើយន្តហោះប្រភេទ Boeing តែម្ដង ។ ដូច្នេះហើយទើកាលពីថ្ងៃទី ៥ ខែមករា កន្លងទៅនេះ រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បានហាមឃាត់ការហោះហើររបស់យន្តហោះ Boeing 737 MAX 9 ចំនួន ១៧១ គ្រឿង របស់ក្រុមហ៊ុន Alaska Airlines ដើម្បីត្រួតពិនិត្យឡើងវិញ ។
ថ្មីៗនេះ លោក Ben Minicucci នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines បានប្រាប់ សារព័ត៌មាន NBC ថា ក្រោយពីត្រួតពិនិត្យ បានរកឃើញថា មានយន្តហោះ Boeing 737 MAX 9 ជាច្រើនគ្រឿង មានបញ្ហារលុងវីស ជាពិសេសផ្នែកទ្វាររបស់វា។ ជាមួយគ្នានេះលោក Ben Minicucci បានអំពាវនាវឱ្យក្រុមហ៊ុន Boeing កែលម្អដំណើរការត្រួតពិនិត្យគុណភាពផ្ទៃក្នុងនៃយន្តហោះរបស់ខ្លួនឡើងវិញ ។
ជាមួយគ្នានេះផងដែរ ដោយសារតែកត្តាខាងលើ ទើបកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន United Airlines ដែលជាអតិថិជនចាស់របស់ក្រុមហ៊ុន Boeing ពិបាកសម្រចចិត្ត និងពិចារណាឡើងវិញនូវគម្រោងបញ្ជាទិញរបស់ខ្លួនសម្រាប់យន្តហោះ 737 MAX 10 ដែលមានតម្លៃរាប់ពាន់លានដុល្លារ។
ទន្ទឹមគ្នានេះដែរ នៅថ្ងៃទី ២១ ខែមករា រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បានផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុនអាកាសចរណ៍ពិនិត្យមើលទ្វារយន្តហោះ Boeing 737-900ER ឡើងវិញ ។ FAA បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានត្រួតពិនិត្យទ្វារយន្តហោះ 737-900ER ហើយជាលទ្ធផល បានរកឃើញបញ្ហាជាមួយនឹងវីសតែម្ដង ។
សូមរំឮកថា កាលពីថ្ងៃទី៥ ខែមករា កន្លងទៅនេះ មានករណីដ៏រន្ធត់មួយបានកើតឡើងនៅលើយន្តហោះ Boeing 737 MAX 9 របស់ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines ដោយយន្តហោះនេះបានរកឃើញរងសម្ពាធបរយាកាសយ៉ាងខ្លាំងអំឡុងពេលហោះហើរពាក់កណ្ដាលអាស ។ ឃើញដូចច្នេះ អាកាសយានិកបានធ្វើការចុះចតភ្លាមៗ ហើយអ្នកដំណើរចំនួន ១៧៧នាក់ មានសុវត្ថិភាព ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
ប្រភព÷ Zingnews
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច