ព័ត៌មានអន្ដរជាតិ
ភ្លើងសង្គ្រាមដំណាក់កាលទី ៣ នៅហ្គាហ្សា លោក Netanyahu សុំពេលកន្លះឆ្នាំ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រាប់ក្រុមរដ្ឋមន្ត្រីនៅខុទ្ទកាល័យរបស់លោកថា ភ្លើងសង្គ្រាមដំណាក់កាលទី ៣ នៅតំបន់ហ្គាហ្សានឹងចាយពេលរហូតដល់ ៦ ខែឯណោះ ដោយសារតែកម្លាំងទ័ពអ៊ីស្រាអែលជាប់ដៃប្រយុទ្ធរួចទៅហើយនៅភាគខាងជើងតំបន់មួយនេះ ។ នេះបើយោងតាមទូរទស្សន៍អ៊ីស្រាអែល KAN រាយការណ៍កាលពីថ្ងៃទី២៣ ខែមករាកន្លងទៅ ។
លោកនាយករដ្ឋមន្ត្រីលើកឡើងទៀតថា ដំណាក់កាលទី ៣ នេះអូសបន្លាយពេលយូរជាងដំណាក់កាលទី១ និងទី២ ដោយសារតែយុទ្ធសាស្ត្រដំណាក់ដំបូងនោះ គឺដាក់ផ្ទាំងស៊ីបតែលើប្រតិបត្តិការទម្លាក់គ្រាប់បែកតាមអាកាសប៉ុណ្ណោះ ហើយជាក់ស្ដែងបានចាយពេលបិទបញ្ចប់ត្រឹម ៣ សប្ដាហ៍ ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោករដ្ឋមន្ត្រីការពារជាតិ Yoav Gallant ធ្លាប់បានប្រាប់សារព័ត៌មាន CNN ហើយថា “ភ្លើងសង្គ្រាមជាមួយក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសក្នុងដំណាក់កាលចុងក្រោយនេះ កងកម្លាំងការពារអ៊ីស្រាអែល (IDF) នឹងដាក់មុខព្រួញនៅភាគខាងជើង និងភាគខាងត្បូងតំបន់ហ្គាហ្សា រួមទាំងការវាយឆ្មក់ ការបំផ្លាញផ្លូវរូងក្រោមដី ក៏ដូចជាការប្រហារមិនបន្ថូរដៃទាំងតាមផ្លូវអាកាស និងដីគោកជាដើម ជាពិសេសគឺការឈ្មុសឈ្មុលតាមរកមេដឹកនាំក្រុមហាម៉ាស ប៉ុន្តែត្រូវអូសពេលដល់កន្លះឆ្នាំឯណោះ” ។
យោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីដើមខែមករាក៏បានឲ្យដឹងដែរថា ផែនការយុទ្ធសាស្ត្រដំណាក់កាលទី ៣ នេះក៏កំណត់អនាគតតំបន់ហ្គាហ្សា នៅក្រោយការបញ្ចប់ភ្លើងសង្គ្រាមមួយនេះផងដែរ ដោយក្នុងនោះលោករដ្ឋមន្ត្រីបានលើកឡើងថា ទាំងអ៊ីស្រាអែល និងក្រុមហាម៉ាសនឹងមិនមានសិទ្ធិតាំងខ្លួនជាអ្នកគ្រប់គ្រងតំបន់ហ្គាហ្សាទៀតនោះទេ ។
នៅពេលនោះ លោក Gallant បានបញ្ជាក់ថា អ៊ីស្រាអែលនឹងរក្សាសិទ្ធិសេរីភាពក្នុងការធ្វើប្រតិបត្តិការរបស់ខ្លួននៅតំបន់ហ្គាហ្សា ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ក្រោយពន្លត់ភ្លើងសង្គ្រាមមួយនេះ គឺនឹងមិនមានវត្តមានជនស៊ីវិលអ៊ីស្រាអែលទៅរស់នៅលើទឹកដីរបស់ប៉ាឡេស្ទីនឡើយ ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយសន្ធាប់យ៉ាងមិនប្រណីដៃទាំងតាមផ្លូវអាកាស និងដីគោកលើតំបន់ហ្គាហ្សាស្ទ្រីបដើម្បីជាការសងសឹកចំពោះការវាយឆ្មក់របស់ក្រុមហាម៉ាសក្នុងព្រឹត្តិការណ៍ ៧ តុលា ២០២៣ ដោយក្នុងបានសម្លាប់ជនជាតិប៉ាឡេស្ទីនឡើងដល់ ២៥,៧០០ នាក់ ដែលភាគច្រើនជាកុមារ និងស្ត្រី ហើយជាង ៦៣,៧០០ នាក់ផ្សេងទៀតរងរបួស ។ ចំណែកខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ បានបាត់បង់ជិវិត ខណៈចំណាប់ខ្មាំងជាង ១៣០ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាសដដែល ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ លម្អិតដំណាក់កាល ៣ ចំណុចក្នុងសំណើផ្អាកបាញ់បោះ ៦០ ថ្ងៃរវាង អ៊ីស្រាអែល-ក្រុមហាម៉ាស
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់