ព័ត៌មានអន្ដរជាតិ
វៀតណាម រកឃើញកូវីដបំប្លែងខ្លួនឆ្លងលឿន មានអ្នកចូលព្យាបាលក្នុងមន្ទីរពេទ្យច្រើនឡើងៗ
តាមសេចក្តីរាយការណ៍របស់ VN Express នៅថ្ងៃពុធ, អ្នកជំងឺកូវីដ១២នាក់ក្នុងចំណោម១៦នាក់ ដែលបញ្ជូនចូលព្យាបាលក្នុងមន្ទីរពេទ្យទីក្រុងហូជីមិញកាលពីខែមុន គឺត្រូវបានតេស្តរកឃើញមានផ្ទុកវីរុសបំប្លែងខ្លួនប្រភេទ JN.1 ដែលជាប្រភេទមេរោគឆ្លងលឿន។

ប្រធានមន្ទីរសុខាភិបាលទីក្រុងហូជីមិញ លោក Tang Chi Thuong និយាយថា នេះជាលើកទីមួយហើយដែលប្រភេទហ្សែន JN.1 ត្រូវបានរកឃើញនៅក្នុងប្រទេសវៀតណាម។
ចាប់ពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០២៣ ដល់ថ្ងៃទី២២ខែមករាឆ្នាំ២០២៤ មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងទីក្រុងហូជីមិញ បានរាយការណ៍អ្នកជំងឺកូវីដចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន៩៤ករណី បូករួមទាំងករណីដែលផ្ទេរទៅព្យាបាលនៅខេត្តជិតៗផងដែរ។

ក្នុងចំណោមនោះ មានករណីធ្ងន់ធ្ងរឈានដល់ដាក់អុកស៊ីសែនចំនួន១៧ករណី ប៉ុន្តែមិនមានអ្នកស្លាប់ឡើយ ហើយករណីធ្ងន់ធ្ងរទាំងអស់ សុទ្ធតែជាក្រុមមានហានិភ័យខ្ពស់ ដូចជាអ្នកមិនចាក់វ៉ាក់វាំងឬមិនបានចាក់គ្រប់ដូសជាដើម។
កាលពីចុងខែធ្នូ អង្គការសុខភាពពិភពលោក (WHO) បានកំណត់ថា JN.1 ជាវីរុសបំប្លែងខ្លួនគួរឲ្យចាប់អារម្មណ៍ ហើយមេរោគប្រភេទនេះ កំពុងរួមចំណែកដល់ការកើនឡើងនៃករណីឆ្លង និងស្លាប់នៅក្នុងប្រទេសជាច្រើន រួមទាំងថៃផងដែរ។

យោងតាម WHO, JN.1 មានភ្ជាប់ជាមួយអង់ទីហ្សែនថ្មី ដែលជួយឲ្យមេរោគនេះ វាយលុកប្រព័ន្ធការពារបានយ៉ាងងាយស្រួល នាំឲ្យមានការឆ្លងកាន់តែលឿន។ ទោះបីយ៉ាងណាក៏ដោយ មិនមានព័ស្តុតាងណាមួយបង្ហាញថា JN.1 បង្កជាជំងឺធ្ងន់ធ្ងរជាងអូមីក្រុងពូជផ្សេងនោះទេ។
បច្ចុប្បន្ន នៅទូទាំងពិភពលោក JN.1 គឺជាវីរុសបំប្លែងខ្លួន ដែលឆ្លងរាលដាលខ្លាំងបំផុត ហើយត្រូវបានរាយការណ៍ដោយប្រទេសចំនួន៧១ហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កុំភ្លេចខ្លួន! កូវីដនៅថៃ កំពុងឆ្លងខ្លាំងវិញ ត្រឹមមួយសប្តាហ៍ផ្តាច់ជីវិតមនុស្ស ១១នាក់

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ