ព័ត៌មានអន្ដរជាតិ
ចិន ក្ដៅស្លឹកត្រចៀក ក្រោយ អាមេរិក បើកនាវាចម្បាំងកាត់ច្រកសមុទ្រតៃវ៉ាន់ជាលើកដំបូង ក្រោយបោះឆ្នោត
យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃទី២៥ ខែមករានេះថា កងទ័ពជើងទឹកសហរដ្ឋអាមេរិកកាលពីថ្ងៃពុធបានបញ្ជូននាវាចម្បាំង USS John Finn ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាលើកដំបូង ក្រោយដែនកោះមួយនេះបោះឆ្នោតជ្រើសបានប្រធានាធិបតីថ្មី ប៉ុន្តែសកម្មភាពនេះក៏ទាញចិនឲ្យក្ដៅស្លឹកត្រចៀកផងដែរ ។

កងទ័ពជើងទឹកអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការធ្វើដំណើររបស់នាវាពិឃាដ USS John Finn ឆ្លងកាត់ច្រករបៀងក្នុងសមុទ្រតៃវ៉ាន់ គឺបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការលើកកម្ពស់សេរីភាពនៃការធ្វើនាវាចរណ៍សម្រាប់គ្រប់ប្រជាជាតិទាំងអស់ ហើយគ្មានសមាជិកសហគមន៍អន្តរជាតិណាមួយត្រូវបានគំរាមសម្លុត ឬប្រើអំណាចបង្ក្រាបឲ្យបោះបង់ចោលសិទ្ធិ និងសេរីភាពរបស់ពួកគេឡើយ” ។
ពាក់ព័ន្ធនឹងបញ្ហាការធ្វើនាវាចរណ៍របស់នាវាចម្បាំងអាមេរិកនៅច្រកសមុទ្រតៃវ៉ាន់នេះទៀតសោត ក៏បានទាញយោធាចិនឲ្យក្ដៅចិត្តយ៉ាងខ្លាំងផងដែរ ហើយបានចាត់ទុកសកម្មភាពនេះថាជា “ការនាំភ្លើង និងញុះញង់បំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់” ខណៈកងកម្លាំងរដ្ឋាភិបាលទីក្រុងប៉េកាំងក៏កំពុងតាមដានយ៉ាងដិតដល់លើការនាវាមួយនេះដូចគ្នា ។

សកម្មភាពការធ្វើនាវាចរណ៍របស់អាមេរិកនៅពេលនេះកើតមានត្រឹមតែមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រសួងការពារជាតិតៃវ៉ាន់បានប្រទះឃើញយន្តហោះរបស់កងទ័ពអាកាសចិនចំនួន ២៤ គ្រឿងធ្វើប្រតិបត្តិការហោះហើរល្បាតត្រៀមប្រយុទ្ធរួមជាមួយគ្នានាវាកងទ័ពជើងទឹក ៥ គ្រឿងនៅជុំវិញដែនកោះមួយនេះ ក្រោយជ្រើសរើសបានមេដឹកនាំថ្មី ។
គួរបញ្ជាក់ថា ពលរដ្ឋតៃវ៉ាន់កាលពីថ្ងៃទី១៣ ខែមករាកន្លងទៅ បានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តឲ្យលោក Lai Ching-te មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាច អង្គុយកៅអីជាប្រធានាធិបតីបន្ទាប់របស់ខ្លួន ខណៈទីក្រុងប៉េកាំងចាត់ទុកបុរសសម្ដីផ្អែមរូបនេះថាជាអ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់ និងជាអ្នកនាំសង្រ្គាម ៕

ដោយ ៖ សុខ ជីវ័ន្ត

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៦ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៨ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង