ព័ត៌មានអន្ដរជាតិ
ជប៉ុនកាត់ទោសប្រហារជីវិតបុរសម្នាក់ដែលដុតស្ទូឌីយ៉ូជីវចល ឆេះស្លាប់មនុស្ស ៣៦ នាក់
ប្រទេសជប៉ុនបានសម្រេចកាត់ទោសប្រហារជីវិតបុរសវ័យ ៤៥ ឆ្នាំម្នាក់ នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករានេះ ទៅលើសំណុំរឿងក្តីបង្កអគ្គិភ័យឆាបឆេះស្ទូឌីយ៉ូគំនូរជីវចល Kyoto មួយកន្លែងកាលពីឆ្នាំ២០១៩ ដែលបានសម្លាប់មនុស្ស ៣៦ នាក់ និងត្រូវបានរាប់ចូលជាព្រឹត្តការណ៍ឧក្រិដ្ឋកម្មសម្លាប់មនុស្សច្រើនក្នុងប្រទេសជប៉ុន ។

តាមទីភ្នាក់ងារព័ត៌មានជប៉ុន NHK តុលាការសង្កាត់ Kyoto បានរកឃើញ លោក Shinji Aoba ថាមានកំហុស ពីករណីបង្កអគ្គិភ័យឆាបឆេះអគារស្ទូឌីយ៉ូ ៣ ជាន់ដោយចេតនា ។ នេះគឺដោយសារតែគំនុំដែលលោកមាន ចំពោះអ្នកធ្វើការនៅស្ទូឌីយ៉ូជីវចលខាងលើនោះ ។
បុរសជប៉ុនខាងលើបានអះអាងថា ស្ទូឌីយ៉ូបានលួចចម្លងគំនិតរបស់លោក នៅក្រោយពេលដែលស្ទីយ៉ូបានបដិសេធមិនទទួលរឿងប្រលោមលោករបស់ខ្លួន ក្នុងកម្មវិធីប្រកួតប្រចាំឆ្នាំ ដែលស្ទូឌីយ៉ូខាងលើជាម្ចាស់កម្មវិធី។ ទោះយ៉ាងណា គឺគ្មានព័ស្តុតាងរកឃើញថាខាងស្ទូឌីយ៉ូលួចចម្លងស្នាដៃណាមួយរបស់លោក Shinji Aoba ឡើយ។

ក្នុងហេតុការណ៍អគ្គិភ័យខាងលើកាលពីឆ្នាំ ២០១៩ លោក Shinji Aoba ក៏បានរងរបួសរលាកពេញខ្លួនផងដែរ។ យ៉ាងណាក្តី សំណុំរឿងខាងលើ ត្រូវគេផ្តោតថាតើ លោក Shinji Aoba ជាមនុស្សមានសតិស្មារតីគ្រប់គ្រាន់ឬយ៉ាងណានោះទេ នៅក្នុងជំនំជម្រះបទឧក្រិដ្ឋនេះ ហើយចៅក្រម Keisuke Masuda បានចេញអំណះអំណាងថា លោក Shinji Aoba មានសតិស្មារតីពេញលេញ ទាំងក្នុងពេលប្រព្រឹត្តបទល្មើសខាងលើនោះ ដែលនេះជាការនាំឲ្យជនដៃដល់រូបនេះត្រូវទទួលខុសត្រូវតាមច្បាប់ ពោលគឺទោសព្រហ្មទណ្ឌប្រហារជីវិត ។
គួររំឭកថា នាព្រឹកថ្ងៃព្រហស្បតិ៍២៥ មករានេះ ប្រជាពលរដ្ឋជប៉ុនប្រមាណ ៤០៩ នាក់ បានឈរតម្រង់ជួរគ្នា ដើម្បីចាប់ឆ្នោតបានប័ណ្ណដើម្បីចូលស្តាប់សវនាការករណីឧក្រិដ្ឋកម្មរបស់លោក Shinji Aoba នេះ ៕
ដោយ៖ មាន រតនា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ