Connect with us

ព័ត៌មានអន្ដរជាតិ

កូវីដបំប្លែងខ្លួនឆ្លងលឿន កំពុងវាយលុកប្រទេសជិតខាងកម្ពុជា ដល់ថ្នាក់មានអ្នកស្លាប់

បានផុស

នៅ

ករណីឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសជិតខាងកម្ពុជា គឺថៃនិងវៀតណាម កំពុងរើបឡើងវិញ ហើយជាពិសេសនៅថៃតែម្តង ដល់ថ្នាក់មានមនុស្សបាត់បង់ជីវិតទៀតផង។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសនីមួយៗ, ករណីឆ្លងហក់ឡើងវិញនេះ គឺបណ្តាលមកពីវីរុសកូវីដ១៩បំប្លែងខ្លួន JN.1 ហើយមិនត្រឹមតែថៃនិងវៀតណាមទេ មេរោគប្រភេទនេះ ក៏កំពុងជំរុញករណីឆ្លងទូទាំងពិភពលោកផងដែរ។

នៅវៀតណាម, សារព័ត៌មាន VN Express បានរាយការណ៍កាលពីថ្ងៃពុធថា, អ្នកជំងឺកូវីដ១២នាក់ក្នុងចំណោម១៦នាក់ ដែលបញ្ជូនចូលព្យាបាលក្នុងមន្ទីរពេទ្យទីក្រុងហូជីមិញកាលពីខែមុន គឺត្រូវបានតេស្តរកឃើញមានផ្ទុក JN.1។

ចាប់ពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០២៣ ដល់ថ្ងៃទី២២ខែមករាឆ្នាំ២០២៤ មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងទីក្រុងហូជីមិញ បានរាយការណ៍អ្នកជំងឺកូវីដចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន៩៤ករណី បូករួមទាំងករណីដែលផ្ទេរទៅព្យាបាលនៅខេត្តជិតៗផងដែរ។

(រូបថត៖ Vietnam Plus)

ក្នុង​ចំណោម​នោះ មាន​ករណី​ធ្ងន់ធ្ងរឈានដល់ដាក់​អុកស៊ីសែនចំនួន១៧ករណី ប៉ុន្តែ​មិន​មាន​អ្នក​ស្លាប់​ឡើយ ហើយករណីធ្ងន់ធ្ងរទាំងអស់ សុទ្ធតែជាក្រុមមានហានិភ័យខ្ពស់ ដូចជាអ្នកមិនចាក់វ៉ាក់វាំងឬមិនបានចាក់គ្រប់ដូសជាដើម។

ចំណែកនៅប្រទេសថៃវិញ បើយោងតាមនាយកដ្ឋានប្រយុទ្ធជំងឺឆ្លង, មានអ្នកជំងឺ៧១៨នាក់ ត្រូវបានបញ្ជូនទៅព្យាបាលក្នុងមន្ទីរពេទ្យ ចន្លោះថ្ងៃទី១៤ដល់ថ្ងៃទី២០ខែមករា ហើយអ្វីដែលកាន់តែព្រួយបារម្ភគឺថា ក្នុងចំណោមនោះ មានអ្នកជំងឺ១១នាក់ ត្រូវបាត់បង់ជីវិត។

កាលពីសប្តាហ៍មុន មានអ្នកចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យជាមធ្យម១០២នាក់ក្នុងមួយថ្ងៃ ពោលគឺកើនឡើង១២.៩% បើធៀបទៅនឹងសប្តាហ៍មុននោះទៀត។ ក្នុងចំណោមអ្នកចូលពេទ្យទាំង៧១៨នាក់ មាន២០៩នាក់ទៅហើយ ដែលឆ្លងមេរោគសួតធ្ងន់ធ្ងរ ខណៈ១៤៩នាក់ ត្រូវការម៉ាស៊ីនជំនួយខ្យល់ដកដង្ហើម។

(រូបថត៖ World Bank)

យោងតាមនាយកដ្ឋាន, មនុស្ស៦នាក់ក្នុងចំណោមអ្នកស្លាប់ គឺមិនបានចាក់វ៉ាក់សាំង ខណៈ៥នាក់ទៀត ចាក់បាន២ដូស ហើយអ្នកជំងឺដែលត្រូវការដាក់ម៉ាស៊ីនជំនួយខ្យល់ដកដង្ហើមចំនួន៤៥នាក់ ក៏មិនបានចាក់វ៉ាក់សាំងដែរ។

យោងតាម​ WHO, JN.1 មានភ្ជាប់ជាមួយអង់ទីហ្សែនថ្មី ដែលជួយឲ្យមេរោគនេះ វាយលុកប្រព័ន្ធការពារបានយ៉ាងងាយស្រួល នាំឲ្យមានការឆ្លងកាន់តែលឿន។ ទោះបីយ៉ាងណាក៏ដោយ មិនមានព័ស្តុតាងណាមួយបង្ហាញថា JN.1 បង្កជាជំងឺធ្ងន់ធ្ងរជាងអូមីក្រុងពូជផ្សេងនោះទេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ វៀតណាម រកឃើញកូវីដបំប្លែងខ្លួនឆ្លងលឿន មានអ្នកចូលព្យាបាលក្នុងមន្ទីរពេទ្យច្រើនឡើងៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម