ព័ត៌មានអន្ដរជាតិ
តើវិបត្តិនៅសមុទ្រក្រហម បង្កឱ្យមានផលប៉ះពាល់អ្វីខ្លះដល់សហភាពអ៊ឺរ៉ុប?
ការវាយប្រហារជាច្រើនសប្តាហ៍ដោយក្រុមសកម្មប្រយុទ្ធ Houthi គាំទ្រដោយអ៊ីរ៉ង់ លើនាវានៅសមុទ្រក្រហម បានរំខានដល់ការដឹកជញ្ជូនទំនិញនៅក្នុងព្រែកជីក Suez ដែលជាផ្លូវសមុទ្រល្បឿនលឿនបំផុតរវាងអាស៊ី និងអឺរ៉ុប ។ ផ្លូវសមុទ្រមួយនេះ ជាទូទៅបានសម្រួលដល់ការដឹកជញ្ជូនមានប្រហែល ១៥% នៃពាណិជ្ជកម្មសមុទ្រពិភពលោក។
អនុប្រធានប្រតិបត្តិនៃគណៈកម្មការ “សេដ្ឋកិច្ចអឺរ៉ុបសម្រាប់ប្រជាជន” លោក Valdis Dombrovskis បាននិយាយកាលពីថ្ងៃអង្គារថា អស្ថិរភាពនៅសមុទ្រក្រហម កំពុងបង្កហានិភ័យដល់ទស្សនវិស័យសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប ក៏ដូចជា សង្វាក់ផ្គត់ផ្គង់ និងការឡើងថ្លៃនៃតម្លៃថាមពល។

លោក Dombrovskis បាននិយាយយ៉ាងដូច្នេះថា “យើងឃើញរួចហើយថា មានការរំខានដល់ផ្លូវដឹកជញ្ជូនទាក់ទងនឹងសមុទ្រក្រហម និងការប្រើប្រាស់ព្រែកជីក Suez”។ លោកបានបន្ថែមថា “បច្ចុប្បន្ននេះ យើងឃើញថាផលប៉ះពាល់នៃការរំខានទាំងនោះត្រូវបានទប់ស្កាត់។ ឥទ្ធិពលរបស់វា បានជះទៅលើតម្លៃប្រេង និងឧស្ម័ន ។ល។
ជាការពិតណាស់ ការវាយប្រហារ នាពេលថ្មីៗនេះ ដោយក្រុមឧទ្ទាម Houthi គាំទ្រដោយអ៊ីរ៉ង់ លើនាវាពាណិជ្ជកម្មអន្តរជាតិនៅសមុទ្រក្រហម បានបង្ខំចិត្តឱ្យក្រុមហ៊ុនដឹកជញ្ជូនធំៗជាច្រើន បានព្យាយាមជៀសវាងពីតំបន់នោះ។ ប៉ុន្តែផ្លូវវាងអាចបន្ថែមពេលវេលាធ្វើដំណើរមួយខែ ដែលគំរាមកំហែងដល់ការបង្កើនពាណិជ្ជកម្មពិភពលោកជាមួយនឹងការពន្យារពេល និងការចំណាយបន្ថែម។

យោងតាមរបាយការណ៍ពី Euronews បានឱ្យដឹងថា មានក្រុមហ៊ុនដឹកជញ្ជូនកុងតឺន័រធំជាងគេចំនួន ៤ របស់ពិភពលោកបានផ្អាក ឬបង្វែរប្រតិបត្តិការពីសមុទ្រក្រហម។ ហើយក្នុងចំណោមក្រុមហ៊ុនទាំងនោះក៏មានក្រុមហ៊ុន Maersk របស់ដាណឺម៉ាក ដែលនាវារបស់ពួកគេត្រូវបានវាយប្រហារដោយក្រុមឧទ្ទាម Houthi កាលពីដើមខែនេះ។
ក្រុម Houthis អះអាងថា ពួកគេកំពុងកំណត់គោលដៅ (វាយប្រហារ) លើកប៉ាល់ដែលគ្រប់គ្រងដោយអ៊ីស្រាអែល ដើម្បីឆ្លើយតបទៅនឹងជម្លោះនៅតំបន់ហ្គាហ្សា ប៉ុន្តែជាក់ស្ដែង លប៉ាល់អាមេរិក និងអឺរ៉ុបក៏ត្រូវបានពួកគេបំផ្លាញផងដែរ។
ជាមួយគ្នានេះ សេដ្ឋវិទូ Osama Rizvi បាននិយាយប្រាប់ Euronews ថា សព្វថ្ងៃនេះប្រជាជន អឺរ៉ុប អាចរំពឹងថាពួកគេនឹងប្រឈមមុខនឹងតម្លៃថាមពលខ្ពស់ ការដឹកជញ្ជូនពន្យារពេល និងការត្រឡប់មកវិញនៃអតិផរណា ដែលបណ្តាលឱ្យមានអត្រាការប្រាក់ខ្ពស់ ជាលក្ខណៈយូរអង្វែង ។
ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅដើមឆ្នាំ ២០២២ សហភាពអឺរ៉ុប បានបង្កើនការនាំចូលប្រេងពីមជ្ឈិមបូព៌ា ដែលជាជំហ៊ាននៃផ្តាច់ខ្លួនចេញពីផលិតផលថាមពលរបស់រុស្ស៊ី ។ ដូច្នេះហើយទើបសហភាពអឺរ៉ុប បង្កើនការពឹងផ្អែកលើប្រេងដែលឆ្លងកាត់សមុទ្រក្រហម និងព្រែកជីក Suez។
ដោយសារតែវិបត្តិនៅសមុទ្រក្រហមខាងលើនេះ ទើបលោក Paolo Gentiloni ជំនាញការសេដ្ឋកិច្ចរបស់សហភាពអ៊ឺរ៉ុប បានព្រមានកាលពីថ្ងៃច័ន្ទថា អ្វីដែលកំពុងកើតឡើងនៅក្នុងសមុទ្រក្រហម មិនមែនប៉ះពាល់តែពេលនេះទេ ជាក់ស្តែងវានឹងបង្កើតផលវិបាកលើតម្លៃថាមពល និងអតិផរណា យូរអង្វែង ។
សូមបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍ ខែមករា នេះ Euronews បានបង្ហាញរបាយការណ៍ទាក់ទងនឹងបញ្ហារបស់ក្រុមហ៊ុនយក្សជាច្រើនកំពុងជួបប្រទះដោយសារវិបត្តិសមុទ្រក្រហម មានដូចជា ក្រុមហ៊ុន Tesla របស់អាមេរិកបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួននឹងផ្អាកការផលិតរថយន្តភាគច្រើននៅឯ Gigafactory ដែលមានមូលដ្ឋាននៅទីក្រុងប៊ែកឡាំង ដោយសារតែកង្វះគ្រឿងបន្លាស់។
ជាមួយគ្នានេះ ក្រុមហ៊ុន Volvo របស់ស៊ុយអែត ដែលមានភាគហ៊ុនច្រើនជារបស់ចិន ក៏បានផ្អាកការផលិតនៅរោងចក្ររបស់ខ្លួនដែលមានមូលដ្ឋាននៅទីក្រុង Ghent ប្រទេសបែលហ្ស៊ិក ដោយសារតែការពន្យារពេលក្នុងការចែកចាយ។ ក្រុមហ៊ុន Suzuki Motor បានក្លាយជាក្រុមហ៊ុនចុងក្រោយគេបង្អស់ដែលប្រកាសផ្អាកប្រតិបត្តិការកាលពីថ្ងៃអង្គារ។ ក្រុមហ៊ុននេះនឹងផ្អាកការផលិតនៅរោងចក្រហុងគ្រីរយៈពេលប្រាំពីរថ្ងៃ។
យោងតាមកាសែត Wall Street Journal ក្រុមហ៊ុនប្រេងយក្សរបស់ចក្រភពអង់គ្លេស Shell ក៏បានផ្អាកការដឹកជញ្ជូនលើសមុទ្រក្រហមទាំងអស់កាលពីថ្ងៃអង្គារ ដោយសារតែភាពតានតឹងនៅក្នុងតំបន់កើនឡើង ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ